Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លាប់​២​នាក់ និង​បាត់​ខ្លួន​២​នាក់ ករណី​រថយន្ត​ដឹក​ដែក បុក​ម៉ូតូ​នៅ​ផ្លូវ ចុះ​ចំណោត​តា​តៃក្រោម​ (វីដេអូ)

spot_img

​កោះកុង ​៖ តៃកុង​រថយន្ត​ម្នាក់ អ្នកបើក​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​រថយន្ត​ដឹក​ដែក​មួយគ្រឿង ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី បុក​ម៉ូតូ​មួយគ្រឿង ក្រឡាប់​បង្ក​ជា​អគ្គិភ័យ បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១២​នាទី​ព្រឹក នៅ​ចំណុច​ចំណោត​តា​តៃក្រោម ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣០-១៣១ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ាក់ ឃុំ​តា​តៃក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា ករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត​ម៉ាក់ ហ៊ី​យុន​ដាយ ប្រភេទ​សន្តោង​រ៉ឺម៉ក ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 3B-8695 នឹង​រ៉ឺម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ 4A-1613 ដឹក​ដែក មាន​ទិសដៅ ភ្នំពេញ​-​កោះកុង អ្នកបើកបរ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ (​ស្លាប់​នៅ​ក្រោម​រថយន្ត​កិន​សង្កត់ ពុំ​ទាន់​យក​សាកសព​ចេញ​) ។​

ករណីនេះ បណ្តាល​មក​ពី​ដឹក​ធ្ងន់ ចុះ​ចំណោទ​ត្រង់​ចំណុច​ផ្លូវ​កែង ជាន់​ហ្វ្រាំង​មិន​ស៊ី​បណ្តាលឲ្យ​ក្រឡាប់​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ក្បាល​រថយន្ត និង​បាន​បុក​ម៉ូតូ​ធ្វើដំណើរ​ឡើង​ចំណោទ មាន​ទិសដៅ​បញ្ច្រាស​គ្នា ម៉ូតូ​ម៉ាក់ វ៉េវ​អាល​ហ្វា ពណ៌ ខ្មៅ​-​ទឹក​មាស គ្មាន​ស្លាក​លេខ លេខ​តួ​RLGA304EX -065451 និង​លេខ​ម៉ាស៊ីន GA3IE-0232964 បើកបរ​ដោយ​ឈ្មោះ សាត សុ​ម៉ានុត្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង មាន​ទីលំនៅ​ភូមិ​ដងទង់ ឃុំ​ដងទង់ ស្រុក​ស្មាច់មានជ័យ ខេត្ត​កោះកុង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​០៤ សង្កាត់​ដងទង់ ក្រុង​ខេ​មរះ​ភូមិន្ទ ខេត្ត​កោះកុង (​ស្លាប់​) និង​រួម​ដឹណើរ​ចំនួន ២​នាក់​ទៀត រក​ពុំទាន់​ឃើញ​នូវឡើយ​។​

ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​តៃក្រោម សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង និង​កម្លាំង​ជំនាញ​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ចុះ​អន្តរាគមន៍​ទាន់​ពេល​ពេលវេលា បាន​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​រថយន្ត បច្ចុប្បន្ន​កម្លាំង​យើង​កំពុងតែ​ធ្វើ​ការរុករក​ជនរងគ្រោះ​ដែរ​បាន​បាត់​ខ្លួន ។​

​លោក ស៊ុន ឃៀ​ម អធិការ​ស្រុក​កោះកុង បានឲ្យដឹង​ទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​តៃក្រោម សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង និង​កម្លាំង​ជំនាញ​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ជួយ​អន្តរាគមន៍​ទាន់​ពេល​ពេលវេលា បាន​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​រថយន្ត​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​គ្នា​ស្វែង រក​ជនរងគ្រោះ​ដែរ​បាន​បាត់​ខ្លួន​៕ ដោយ ៖ រចនា

spot_img
×