Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង អា​មេ​រិច​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែនអាកាស​ទ្រ​ង​ទ្រាយ​ធំ ក្រោយពេល​មាន​ការព្រមាន​ពី​កូរ៉េខាងជើង​

spot_img

​មន្ត្រី​កូរ៉េខាងត្បូង​បានឲ្យដឹងថា ប្រទេស​កូរ៉េខាងត្បូង និង​អា​មេ​រិច​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែន​អាកាស ទ្រង់ទ្រាយ​ធំ​បំផុត​។ សមយុទ្ធ​រួម​គ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ កើតឡើង​១​សប្តាហ៏ ក្រោយពេល​ប្រទេស​កូរ៉េ​ខាងជើង​បាន​អះអាងថា ខ្លួន​បាន​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ដោយ​ជោគជ័យ ដែល​មាន​សមត្ថភាព​វាយប្រហារ​ទូ​ទាំង​អា​មេ​រិច​។​

​សមយុទ្ធ​ប្រចាំឆ្នាំ​ដែល​មានឈ្មោះ​ថា Vigilant Ace នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ដោយ​មាន​ការចូលរួម​ពី​យន្តហោះ​បំបាំងកាយ​អា​មេ​រិច​ប្រភេទ F-22 ជាច្រើន​គ្រឿង ក្នុងចំណោម​។ ការចូលរួម​ពី​យន្តហោះ​ចំបាំង​ជាង ២៣០​គ្រឿង​។ ប្រភេទ​យន្តហោះ​ប្រតិកម្ម​អា​មេ​រិច​ដ៏​មាន​អនុភាព ប្រភេទ F-35 ក៏​នឹង​ចូលរួម​ផងដែរ​។​

​កងទ័ព​អា​មេរិ​ចំនួន ១២.០០០​នាក់ ក៏​នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយនឹង​កងទ័ព​កូរ៉េខាងត្បូង​ផងដែរ​។ ចំនែក​យន្តហោះ​ចំបាំង​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​រួម​នោះ នឹង​ធ្វើ​ដំណើរ​ហោះ​ចេញពី​មូលដ្ឋាន​អា​មេ​រិច និង​កូរ៉េខាងត្បូង​ចំនួន ៨​កន្លែង​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង បានឲ្យដឹងថា យន្តហោះ​ទំលាក់​គ្រាប់បែក​អា​មេ​រិច​ប្រភេទ B-1B អាច​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នៅក្នុង​សប្តាហ៏​នេះ​។​

​ការធ្វើ​សមយុទ្ធ​រួម​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​នេះ គឺ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់ និង​បង្កើន​សមត្ថភាព​ប្រតិបត្តិការ ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ឧបទ្វី​កូរ៉េ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​អា​មេ​រិច មុន​ពេល​សមយុទ្ធ​ចាប់ផ្តើម​។​

​ជុំវិញ​សមយុទ្ធ​នេះដែរ ទីក្រុង​ព្យុងយ៉ាង​បាន​ស្តីបន្ទោស​ដល់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា​ជា​អ្នក​ធ្វើឲ្យ​មាន​ភាព​តានតឹង​កើនឡើង និង​បាន​ព្រមាន​នៅ​ចុង​សប្តាហ៏​កន្លងទៅ​ថា សមយុទ្ធ​នោះ​កំពុង​ជំរុញ​ឲ្យមាន​ភាព​តានតឹង​បន្ថែមទៀ​ត​នៅ​ឧបទ្វីប​កូរ៉េ​៕ សុភ័ក្ត្រ​

 

spot_img
×