Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្ត​ជា​អ្នកកីឡា​មែន​! ជើង​បាក់​ហើយ តែ​ប្រឹង​វារ​ឲ្យដល់​… គោលដៅ​! (វីដេអូ)

spot_img

​ការរត់​បណ្តាក់ Ekiden ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ ខែតុលា នា​ទីក្រុង Munakata និង Fukutsu ចំណុះ​ខេត្ត Fukuoka នៅ​ជប៉ុន បាន​ល្បីល្បាញ គ្រា​កើតឡើង​នូវ​ហេតុការណ៍​គួរឲ្យ​រន្ធត់​ចិត្ត​មែនទែន ។​

Lida Rei សម្រេចចិត្ត​វារ​ទៅរក​គោលដៅ​ទាំង​របួស​

​នារី​យុវ​និស្សិត Lida Rei បាន​ចូលរួម​ការ​រត់ប្រណាំង​នេះ ហើយ​ពេល​នៅសល់តែ ២០០​ម៉ែត្រ ទៀត​ដល់​កន្លែង​រង់ចាំ​របស់​សមាជិក​ក្រុម​ម្នាក់ទៀត ស្រាប់តែ​នាង​មាន​របួស​ពុំ​អាចរ​ត់​បាន ពេលនោះ​ស្រាប់តែ​នាង​សម្រេច​ចិត្ត​ប្រើ “​ជង្គង់​” រត់​ជំនួស ។​

​ខណៈពេល​នោះ​គ្រូបង្វឹក​ប្រចាំ​ក្រុម Iwatani Sang Yo បាន​សម្រេចចិត្ត​បោះបង់​ការប្រកួត ប៉ុន្តែ Lida Rei នៅតែ​បន្ត​វា​រ​… វារ​រហូតដល់​គោលដៅ ។ ការប្រកួត​បញ្ចប់​ក្រុម​នាង​ទទួលបាន​ពានរង្វាន់​លេខ ២ ។​

​ប៉ុន្តែ​គ្រូបង្វឹក​របស់​នាង​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​គណៈកម្មាធិការ​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​របស់​លោក​បោះ​បង់ការ​ប្រកួត។​

​ពិតជា​មាន​ទឹកចិត្ត​មោះមុត ក្លាហាន​ណាស់ ដែល​នាង​សម្រេច​ភារកិច្ច​ដោយ​ជង្គង់​សងខាង​ហូរ​ឈាម​នោះ​។ គ្រូពេទ្យ​ពិនិត្យ​ឃើញថា​ជើង​របស់​នាង​បាន​បាក់ ត្រូវការ​ពេល​ពី 3-4 ខែ ទើប​សះស្បើយ​វិញ ។​

​សមាជិក​ក្រុម​ទាំងអស់​ទោះបី​បាន​លេខ ២ តែ​ពួកគេ​ពុំ​សប្បាយចិត្ត​ទេ ដោយសារ​ព្រួយបារម្ភ​នឹង​សុខភាព​របស់​មិត្ត​រួម​ក្រុម ។​

​ស្នាដៃ​គឺ​សំខាន់ តែ​សុខភាព​ត្រូវការ​ជាង​នេះ​ជា​ការទិទៀន​របស់​សាធារណៈជន ប៉ុន្តែ​យ៉ាងណា​ក៏ Lida Rei បាន​បញ្ជាក់​ឲ្យ​ពិភពលោក​ឃើញ​ឆន្ទៈ​អង់អាច​របស់​ជនជាតិ​ខ្លួន ។​

​អស្ចារ្យ​មែន ដើម្បី​មោទនភាព​ផ្ទាល់​របស់​គេ ៕ ចន្ទ្រា​

spot_img
×