Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាសារ ៣ ដ៏​គួរឲ្យខ្លាច នៅ​កោះ​ល្បី​ថា មាន​កំណប់ទ្រព្យ​មហាសាល នា​ប្រទេស​អាមេរិក​

spot_img

​កោះ Charles របស់​អាមេរិក ត្រូវបាន​ចាត់ទុក​ថា មាន​កំណប់ទ្រព្យ​មហាសាល ត្បូង​ពេជ្រ កែវ​កង ច​រណៃ​… ។ ប៉ុន្តែ​កោះ​នេះ​បាន​ជាប់ “​ជំពាក់​នឹង​បណ្តាសារ ដ៏​អាថ៌កំបាំង ៣ ធ្វើឲ្យ​គ្មាន​អ្នក​ណា​បាន​ប៉ះពាល់​កំណប់ទ្រព្យ​នោះ​បាន​ឡើយ ។ មាន​អ្នកខ្លះ​ត្រូវបាន​ឲ្យ​ឆ្កួត​វង្វេង ហើយ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​… ឆ្កួត​ទៀតផង ។​

​កោះ​នេះ​ស្ថិតនៅ Connecticut អាមេរិក ។ កោះ Charles ជា​ទីកន្លែង​ល្បីល្បាញ​មួយ ក្នុង​មជ្ឈដ្ឋាន​អ្នកប្រមាញ់​ស្វែងរក​កំណប់​ទ្រព្យ ។ ទី​នេះ​ត្រូវបាន​គេ​ដឹង​ពី​បណ្តាសា​រកោះ​ឃ្លាំង​ទ្រព្យ Charles ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​ពុំទាន់​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ដល់​ឃ្លាំង​ទ្រព្យ ដ៏​មាន​តម្លៃ​មហាសាល​នេះ ។​

​ជាក់ស្តែង​កាលពី​ជំនាន់​ដើម មេ​កុលសម្ព័ន្ធ Paugussett បាន​ដាក់​ចេញ​ពាក្យ​បណ្តាសា​រកោះ Charles ថា ជា​ទឹកដី​របស់​ព្រះអាទិទេព ។ ហេតុ​នេះ​គ្មាន​អ្នកណា​អាច​សាងសង់​ផ្ទះ លើ​កោះ​នេះ​បាន​ទេ ។ អ្នក​ណា​ហ៊ាន​បំពាន នឹង​ទទួលយក​បណ្តាសារ​នោះ​ភ្លាម ។​

​ទោះបី​មាន​បណ្តាសារ​នេះ​ក្តី មនុស្ស​មួយចំនួន​បាន​ឡើង​លើ​កោះ​នេះ សាងសង់​ផ្ទះសម្បែង​ដើម្បី​រស់​នៅ ។ ប៉ុន្តែ​ផ្ទះ​ដែល​ត្រូវបាន​សាងសង់​នោះ បាន​ដួលរលំ​មិន​យូរ​ប៉ុន្មាន​ក្រោយមក ។ គ្មាន​អ្នកណា​អាច​រស់នៅ​បាន ចុងក្រោយ​ក៏​នាំគ្នា​ចាកចេញ​អស់ ។​

​កោះ Charles ត្រូវបាន​ដាក់​បណ្តា​ស​សារ​ជា​លើក​ទី​២ ។ នេះ​ជា​ពាក្យ​បណ្តា​សារ​របស់​មេចោ​រ​សមុទ្រ William Kidd ពេល​ឡើង​មក​កោះ​នេះ នៅ​ឆ្នា ១៦៩៩ ។

​គេ​ជឿ​ថា ពេល​ទៅ​ដល់​កោះ Charles មេចោរ​សមុទ្រ William Kidd បាន​នាំយក​ទ្រព្យសម្បត្តិ ដ៏​មាន​តម្លៃ​ប្លន់​បាន​ជាច្រើន​ទៅ​កាន់​ទីនោះ ។​

William Kidd បាន​កប់​កំណប់ទ្រព្យ​ទុក​នៅ​កោះ​នោះ មុនពេល​ត្រូវ​បាន​គេ​ចាប់ខ្លួន នាំយក​ទៅ​កាត់ទោស ។ មុនពេល​ចាកចេញ​ពី​កោះ William Kidd បាន​ស្រែក​ដាក់​បណ្តាសា​រថា អ្នកណា​រកឃើញ​កំណប់ទ្រព្យ​នេះ នឹង​ត្រូវ​ស្លាប់ ។​

​កោះ Charles ត្រូវ​បាន​រង​បណ្តាសារ​លើក​ទី ៣ ដោយ​អធិរាជ Mexico Montezuma ។ ស្តេច​អង្គ​នេះ​ក៏​ត្រូវ​គេ​ជឿថា បាន​កប់​កំណប់​នៅលើ​កោះ​នេះ មុនពេល​ដែល​ត្រូវ​ពួក​អេស្បាញ​នាំ​ខ្លួន​យក​ទៅ ។ ព្រះអង្គ​បានដាក់​បណ្តាសា​រឲ្យស្លាប់​បើ​ហ៊ាន​ប៉ះពាល់​ដល់​អ្នក​ណា​ដែល​ហ៊ាន​រុករក​កំណប់ទ្រព្យ​នោះ ។​

​ទោះបី​រង​ទារុណកម្ម​យ៉ាងណាក្តី ក៏​ព្រះ​ចៅ​អធិរាជ Montezuma ដាច់ខាត​មិន​ចង្អុល​ប្រាប់​ពី​កន្លែង​លាក់​កំណប់ទ្រព្យ​នោះ ។ កាត់​បាន​រក្សា​អាថ៌កំបាំង​នេះ​រហូតដល់​អស់​ព្រះជន្ម​នៅ​ឆ្នាំ ១៥២៥ ។​

​គេ​បាន​ដំណាល​ត​គ្នា​ថា មាន​ជន​ប្រមាញ់​រុករក​កំណប់​ទ្រព្យ​២​នាក់ បាន​រកឃើញ​កេស​មួយ​គិតថា មាន​ទ្រព្យសម្បត្តិ​នៅក្នុង​នោះ​នា​ឆ្នាំ ១៨៥០ ។ ប៉ុន្តែ​នៅពេល​ពួកគេ បើក​កេស​នេះ​ឡើង​ស្រាប់តែ​ឆ្អឹងលលាដ៍ក្បាល​មួយ​បាន​ឆាបឆេះ​សន្ធោសន្ធៅ ធ្វើឲ្យ​ពួកគេ​លោះ​ព្រលឹង ។​

​ក្រោយមក​ជន​ទាំង ២ បាន “​ឆ្កួត​” ហើយ​បញ្ចប់ជីវិត​ក្នុង​មន្ទីរពេទ្យ​ឆ្កួត​ទៅ ៕

​ចន្ទ្រា​

spot_img
×