Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! សត្វ​ឆ្កែ​១​ក្បាល​ដូច​ចងកំហឹង​កាលពី​១០​ឆ្នាំមុន ស្ទុះ​ខាំ​កូន​មិន​អស់ចិត្ត បន្ត​ខាំ​ម្តាយ​ទៀត​យ៉ាង​សាហាវ ទោះបី​មាន​មនុស្ស​មកជួយ​យ៉ាងណា (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈ​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អាសូរ​បំផុត​មួយ ដែល​ក្មេងស្រី​ម្នាក់​ត្រូវបាន​សត្វ​ឆ្កែ​ដ៏​សាហាវ​មួយ​ក្បាល បាន​វាយប្រហារ​យ៉ាង​សាហាវ និង​សូម្បីតែ​ទៅលើ​ម្តាយ​របស់​នាង ដែល​បាន​រត់​មកជួយ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​ខណៈ​កំពុង​រង់ចាំ​សេវា​រថយន្ត​ទៅកាន់​សាលារៀន​របស់​នាង នៅពេលនោះ សត្វ​ឆ្កែ​២​ក្បាល​ទាំង​តូច​ទាំង​ធំ ស្ទុះ​ចូលមក​វាយប្រហារ​នាង​តែម្តង ។ ហើយ​សត្វ​ឆ្កែ​តូច​ក្នុងចំណោម​២​ក្បាល​នោះ បាន​ខាំ​នាង​តូច​យ៉ាង​ញក់ញី​ពុំ​ព្រលែង​នោះទេ ។​

​មួយសន្ទុះ​ក្រោយ ម្តាយ​របស់​នាង​ដែល​លឺ​សម្រែក​របស់​នាង ក៏បាន​រត់​ចូល​ជួយ ប៉ុន្តែ គាត់​ពុំ​អាចធ្វើ​បានទេ ទោះបី​គាត់​ខំប្រឹង​យកដៃ​វាយ​វា​យ៉ាងណាក៏ដោយ ។ បន្ទាប់មក បុរស​ចំណាស់​ម្នាក់​ក៏បាន​ចូល​ជួយ ប៉ុន្តែ ក៏​នៅតែ​ធ្វើ​វា​ពុំ​បែក​ដែរ រហូត​មាន​រថយន្ត​មួយ​មកដល់ ហើយ​បុរស​២​នាក់​បាន​ចូល​មកជួយ ទើប​វា​ព្រលែង ។​

​ទោះយ៉ាងណា សត្វ​ឆ្កែ​ដ៏​កំណាច​នេះ វា​នៅ​បន្ត​វាយប្រហារ​លើ​ម្តាយ​របស់​នាង​យ៉ាង​ស្អិត ។ ប៉ុន្តែ ទីបំផុត វា​បាន​ព្រលែង ដោយសារ​ពុំ​អាច​ទ្រាំ​ឈឺចាប់​នឹង​ការ​វាយ​នឹង​បន្ទះ​ឈើ​ជាច្រើន​ដង ពី​បុរស​ម្នាក់ ។ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ក្មេងស្រី​តូច​នោះ និង​ម្តាយ​របស់​នាង ត្រូវបាន​វាយប្រហារ​ដោយ​ឆ្កែ​តែ​១​ក្បាល ហើយ​មាន​មនុស្ស​មកជួយ​ទាន់ កុំ​អី​មិន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​យ៉ាងណា​នោះទេ ។

ក្រោយការសង្គ្រោះ​ ទាំង​ម្តាយ​ និង​កូនស្រី ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ឯ​មន្ទីរ​ពេទ្យ Kirikkale University Medical Faculty Hospital នៅក្នុង​ប្រទេស​ទួកគី ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×