Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​ហ៊ុនសែន គាំទ្រ​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ជន​មាន​ពិការភាព​

spot_img

ក្នុង​ឱកាស​ដ៏​មហោឡារិក​នៃ​ខួប​លើក​ទី​៣៥ ទិវា​ជនពិការ​អន្តរជាតិ​និង​ខួប​លើក​ទី​១៩ ទិវា​ជនពិការ​កម្ពុជា ក្រោម​ប្រធានបទ “​ធ្វើឱ្យ​មាន​ភាពរឹងមាំ ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​” ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពូជា បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ទិវា​ដ៏​មាន​សារសំខាន់​នេះ​។​

​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ថ្លែងថា ការ​ប្រារព្ធ​ទិវា​នេះ​គឺជា​ការបង្ហាញ​អំពី​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិ​ទ្ធិ សេរីភាព និង​សុខមាលភាព​ជន​មាន​ពិការភាព ហើយ​ជាការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ជួយ​ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​ការរើសអើង​ចំពោះ​ជន​មាន​ពិការភាព ដែល​ជា​ធនធាន​មិនអាច​មើល​រំលង​បាន​ក្នុង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ់​។​

​សម្តេច បាន​ថ្លែងថា “​ខ្ញុំ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជា​ពិសេស​បងប្អូន​ជនពិការ សូម​ជួប​តែ​សចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×