Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​នាយករដ្ឋមន្ត្រី​ជប៉ុន ចិន​៖ ជប៉ុន​បញ្ឈប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដែល​ធ្លាប់បាន​អនុវត្តន៍​៤០​ឆ្នាំ​កន្លង​ចំពោះ​ចិន​

spot_img

​នៅ​ថ្ងៃទី​៥​តុលា នាយករដ្ឋមន្ត្រី​ចិន លី គី​គាង បាន​ពោល​ទៅកាន់​សម​ភាគី​ជប៉ុន ​Shinzo Abe ដែល​កំពុង​ទស្សនកិច្ច​ប្រទេស​នេះ​ថា ក្រុង​ប៉េកាំង​ស្វាគមន៍​ក្រុង​តូ​ក្យូ​ដែល​បាន ចូលរួម​ក្នុងការ​កែទម្រង់​និង​បើកទ្វារ​ខឿនសេដ្ឋកិច្ច​ចិន​។​

នាយករដ្ឋមន្ត្រី​ជប៉ុន និង​នាយករដ្ឋមន្ត្រីចិន លី​ គី​គាង

​ស្ថានីយ​វិទ្យុ​ជាតិចិន បាន​ដកស្រង់​សម្តី​លោក​លី គី​គាង​ដែល​សម្តែង​ក្តី​សង្ឃឹមថា ចិន​និង​ជប៉ុន​អាច​សហប្រតិបត្តិការ សំដៅ​ធានា​យន្តការ​ពហុភាគី​និង​ពាណិជ្ជកម្ម​សេរី​។ លោក​ក៏​ស្វាគមន៍​ជប៉ុន​ដែល​សកម្ម​ចូលរួម​ក្នុង​គំនិត​ច្នៃប្រឌិត ហេដ្ឋារចនាសម្ព័ន្ធ​(​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​) របស់​ចិន​។​

​ប្រភពព័ត៌មាន​ពី​ជប៉ុន​វិញ​ឱ្យដឹងថា ក្នុងស្ថានភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កើនឡើង លោកនាយក​រដ្ឋមន្ត្រី​ចិន អាច​យល់ព្រម​ជំរុញ​ការតភ្ជាប់​រវាង​បណ្តា​ខឿនសេដ្ឋកិច្ច​ក្នុង​តំបន់​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏​នឹង​អនុម័ត​ការពន្យារពេល​ប្តូរ​រូបិយប័ណ្ណ​ប្រទេស​ទាំងពីរ​ដែលមាន​តម្លៃ​ប្រមាណ​៣០០០​ពាន់​លាន​យ៉េន​(​ប្រមាណ​២៦,៦​ពាន់​លាន​ដុល្លារ​) សំដៅ​ប្រឈម​នឹង​ហានិភ័យ​វិបត្តិ​ហិរញ្ញវត្ថុ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​នឹង​ប្រកាសប្រាប់​នាយករដ្ឋមន្ត្រី​ចិន អំពី​ការដែល​ជប៉ុន​នឹង​ផ្អាក​បណ្តា​គម្រោង​ជំនួយ​អភិវឌ្ឍន៍ ផ្លូវការ​(ODA) ឱ្យ​ចិន​ដែល​ធ្លាប់​ត្រូវបាន​អនុវត្តន៍​ក្នុងអំឡុងពេល​៤០​ឆ្នាំកន្លងមក ហើយ​ជំនួស​វិញ​ដោយ​គំនិត​ផ្តួចផ្តើម​យន្តការ​ចរចា​ថ្មី​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ពិភាក្សា​អំពី​កិច្ចសហការ​គាំទ្រ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្តា​ប្រទេស​កំពុង​រីកចម្រើន​។​

​តាម​ផែនការ នៅ​ថ្ងៃទី​២៦​ខែតុលា ក្រោយ​ជំនួប​ដោយឡែក​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លី​គី​គាង លោក​Shinzo Abe ក៏​នឹង​ជួប​ជាមួយ​ប្រធាន​រដ្ឋ​ចិន Xi Jinping ហើយក៏​នឹងចូលរួម​ក្នុង​ពិធី​លាង​សាយភោជន​រៀបចំឡើង​ដោយ​ប្រធាន​រដ្ឋ​ចិន​និង​លោកជំទាវ​។​

​ក្នុងអំឡុង​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ក៏​នឹងចូលរួម​បុណ្យខួប​អនុស្សាវរីយ៍​៤០​ឆ្នាំ ថ្ងៃ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​៕​សូ​យ​ន​

spot_img
×