Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ទូន្មាន​ប្រធានាធិបតី Trump ឱ្យ​ងាក​មក​ប្រើ​ទូរស័ព្ទ Huawei វិញ​

spot_img

មុននេះ​មាន​ព័ត៌មាន​ពី​កាសែត​អាមេរិក​ជាច្រើន លើកឡើងថា ចារកម្ម​ចិន​និង​រុស្ស៊ី​តែង​លួច​ស្តាប់​ការសន្ទនា​ទូរស័ព្ទ​របស់​ប្រធានាធិបតី Donald Trump អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ផ្តើម​សំណើ​ឱ្យ​ម្ចាស់​សេត​វិមាន​ប្តូរ​ទៅប្រើ Huawei វិញ​។​

ប្រធានាធិបតី​Trump ត្រូវបាន​គេ​រិះគន់ថា​តែង​ប្រើ​ទូរស័ព្ទ​មិន​ធានា​សន្តិសុខ​

 

​តាម​កាសែត The New York Times បណ្តា​មន្ត្រី​អាមេរិក​ទើប​បង្ហើប​ប្រាប់ថា ចារកម្ម​ចិន​តែង​លួច​ស្តាប់​ការសន្ទនា របស់​ប្រធានាធិបតី Donald Trump នៅពេលដែល​លោក​ប្រើ​ទូរស័ព្ទ iPhone ពេល​លោក​ប្រើប្រាស់​វា​ដើម​ជជែក​ជាមួយ​មិត្តភក្ដិ​។​

​ក្នុង​ប្រតិកម្ម​ពុំ​នឹកស្មាន​ដល់​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើងថា ប្រសិនបើ​ប្រធានាធិបតី​Trump បារម្ភ​អំពី​សុវត្ថិភាព​ការពារ​សន្តិសុខ​របស់ iPhone លោក​អាច​ងាក​មកប្រើប្រាស់​ទូ​ស័ព្ទ Huawei វិញ ឬមួយ​លោក​មិនគួរ​ទាក់ទង​ជាមួយ​អ្នកណា​ទាំងអស់​តាម​ទូរស័ព្ទ​។​

​បើតាម Reuters វិញ​នៅ​ថ្ងៃទី​២៥ ខែតុលា ក្នុង​សន្និសីទកាសែត​ជា​អចិន្ត្រៃយ៍​របស់​ក្រសួងការបរទេស​ចិន នោះ អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​ហៅ​អត្ថបទ​ដែល​ចុះផ្សាយ​លើ​កាសែត The New York Times ថា​ជា​«​ភស្តុតាង​នៃ​ព័ត៌មាន​ក្លែងក្លាយ​»​។​

​បច្ចុប្បន្ន អាមេរិក​បាន​ហាមឃាត់ Huawei មិនឱ្យ​ផ្តល់​បរិក្ខារ​អេឡិចត្រូនិក​ដល់​បណ្តា​ស្ថាប័ន​របស់ខ្លួន ព្រោះ​បារម្ភ​លើ​ផ្នែក​សន្តិសុខ​។​អាមេរិក​ចាត់ទុកថា Huawei មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ទោះបីជា​ក្រុម​បច្ចេកវិជ្ជា​នេះ​តែង​បដិសេធ​ក្តី​៕លីសា

spot_img
×