Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​កំពុង​បារម្ភ​ពី​ហានិភ័យ​រង​ទណ្ឌកម្ម ប្រសិនបើ​ទំនិញ​ចិន​ត្រូវបាន​«​ខ្ចី​ផ្លូវ​»​ប្រទេស​នេះ​នាំ​ចេញទៅ​អាមេរិក​

spot_img

ក្រុម​អ្នកជំនាញការ​វៀតណាម​ កំពុង​វិភាគ​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ចំពោះ​ក្រុមហ៊ុន​វៀតណាម​។​

​ក្រុម​អ្នកជំនាញការ​ទាំងនេះ​លើកឡើងថា ប្រសិនបើ​ទប់ស្កាត់​ពុំបានទំនិញ​ចិន​«​លួច​ជ្រក​ក្រោម​យីហោ​វៀតណាម​» ដើម្បី​នាំចេញ​ទៅកាន់​អាមេរិក​បានទេ នោះ​ទំនិញ​វៀតណាម​មាន​ហានិភ័យ​រង​ទណ្ឌកម្ម​របស់​អាមេរិក ។​

​ក្នុង​សិក្ខាសាលា​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែតុលា​កន្លងមកនេះ ក្រុម​អ្នកជំនាញការ​វៀតណាម​វាយតម្លៃថា ភាព​តានតឹង​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​កាន់តែខ្លាំង​រវាង​ខឿនសេដ្ឋកិច្ច​ធំ​ពិភពលោក​ពីរ​នេះ គឺជា​ឱកាស​សម្រាប់ ក្រុមហ៊ុន​វៀតណាម​បើកទូលាយ​ទីផ្សារ​នាំចេញ​។​

​ប៉ុន្តែ​ទន្ទឹមនឹង​ឱកាសល្អ ក៏មាន​ហានិភ័យ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ករណី​ទំនិញ​របស់​ចិន​ខ្ចី​ផ្លូវ​វៀតណាម​ដើម្បី​នាំចេញ​ទៅកាន់​អាមេរិក បំណង​បញ្ចៀស​ពី​ទណ្ឌកម្ម​។ រឿងនេះ​អាច​មើលឃើញ​ជា​រឿង​ធម្មតា ប៉ុន្តែ​វា​អាច​ស្មុគស្មាញ​ណាស់ ព្រោះ​ងាយ​ត្រូវបាន​«​កែច្នៃ​»​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រុមហ៊ុន​មាន​ដើមទុន​បរទេស​។​

​កន្លងមក ដែកថែប​ដែល​ផលិត​នៅ​ប្រទេស​ចិន រួច​នាំចេញ​ក្រោម​យីហោ​ដែកថែប​វៀតណាម ត្រូវបាន​អាមេរិក​ដាក់ ទណ្ឌកម្ម​បង្គាប់​បង់ពន្ធ​ដល់​ទៅ​៤៥០​ភាគរយ​កាលពី​ឆ្នាំទៅ​មិញ គឺជា​មេរៀន​មួយ​ចាំបាច់​ត្រូវតែ​ចងចាំ​។​

​លើសពីនេះ​ទៀត នៅពេលដែល​ការ​បន្លែបន្លំ​ត្រូវបាន​សមត្ថកិច្ច​នៃ​ប្រទេស​នាំចូល​រកឃើញ វា​ពុំ​ខូច​ឈ្មោះ ខាតបង់​ចំពោះ​ក្រុមហ៊ុន​មួយ​ទេ ប៉ុន្តែ​វិស័យ​ជំនួញ​ទាំងមូល​ត្រូវ​រងគ្រោះ​។ វា​ពុំ​គ្រាន់តែ​ជា​បញ្ហា​ពិន័យ​ពន្ធ​ខ្ពស់​នោះ​ទេ តែ​វា​ជះឥទ្ធិពល​ដល់​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម និង​តាមរយៈ​នោះ​អាមេរិក​អាចដាក់​វៀតណាម​ទៅក្នុង​បញ្ជី​រង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​។​

​បច្ចុប្បន្ន​វៀតណាម​ឈរ​នៅក្នុង​លំដាប់​ទី​៥ បន្ទាប់ពី​ចិន ទ្វីបអឺរ៉ុប ម៉ិ​ក​ស៊ិ​ក​និង​ជប៉ុន ដែល​អតិរេក​ពាណិជ្ជកម្ម ៣៨.០០០​លាន​ដុល្លារ​។​

​ហេតុនេះ ប្រទេស​វៀតណាម​ត្រូវ​ត្រៀម​បម្រុង​លើ​ផ្នែក​ច្បាប់ និង​ចាត់តាំង​វិធានការ​អនុវត្ត​កុំឱ្យ​កើតមាន​រឿងអាស្រូវ​ដូច​ករណី​ដែកថែប​ទៀត​៕​សូ​យ​ន​


spot_img
×