Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាសា​លែង​ជា​ឧបសគ្គ​ទៀត​ហើយ ៖ បកប្រែ​សារ​សន្ទនា​ក្នុងពេល​ឆ្លើយឆ្លង​ភ្លាមៗ​

spot_img

​កម្មវិធី Viber ពិត​ជា​កម្មវិធី​ទូរស័ព្ទដៃ​អន្តរជាតិ​មួយ​។ អ្នក​អាច​ផ្ញើ​សារ​សន្ទនា​ជាមួយ​មិត្តភក្តិ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ឬ​តាមដាន​អំពី​សហគមន៍ (Community) ផ្សេងៗ​ពី​ប្រទេស​នានា និង​ក្នុង​ភាសា​ស្ទើរតែ​ទាំងអស់​។ ប៉ុន្តែ​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ហា​ថ្មី​មួយ – តើ​អ្នក​អាច​យល់​យ៉ាង​ដូចម្តេច​នៅពេលដែល​ពួកគេ​សរសេរ​ក្នុង​ភាសា​ផ្សេង​ខុស​ពី​ភាសាជាតិ​របស់​អ្នក​?

កាលពីមុន នៅពេល​ដែល​អ្នក​ទទួល​បាន​សារ​មួយ​ក្នុង​ភាសា​មួយ​ដែល​អ្នក​មិន​យល់ អ្នក​ត្រូវ​ចម្លង​វា រួច​បើក​កម្មវិធី​ឬ​សេវាកម្ម​បកប្រែ ដាក់​វា​ចូលទៅ​ក្នុង​កម្មវិធី អាន​សារ​ដែល​បាន​បកប្រែ​រួច ហើយ​ត្រឡប់​ទៅកាន់​កន្លែង​ផ្ញើ​សារ​ដើម្បី​ធ្វើ​ការឆ្លើយតប​។ ទាំងអស់​នេះ​តម្រូវ​ឲ្យ​អ្នក​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ដើម្បី​យល់​អំពី​អត្ថន័យ​ខ្លឹមសារ​របស់​សារ​មួយ ចំណែកឯ​កិច្ចសន្ទនា​ប្រហែល​ទៅមុន​ហួស​ទៅ​ហើយ ធ្វើឲ្យ​អ្នក​ខកខា​នឱកាស​ក្នុង​ការចូលរួម​។​

​បកប្រែ​សារ​សន្ទនា​របស់​អ្នក​ភ្លាមៗ​ ​ដើម្បី​ធ្វើឲ្យ​ការសន្ទនា

(​ក្នុង​ភាសា​ណាមួយ​ក៏ដោយ​) មាន​ភាពងាយស្រួល​និង​រលូន កម្មវិធី Viber សូម​ណែនាំ​មុខងារ​បកប្រែ​សារ​សន្ទនា​ក្នុងពេល​កំពុង​ឆ្លើយឆ្លង​ភ្លាមៗ​!

ចាប់ពី​ថ្ងៃនេះ​ទៅ អ្នក​អាច​បកប្រែ​សារ​ដែល​អ្នកទទួលបាន​ក្នុង​កិច្ចសន្ទនា​ក្នុង​កម្មវិធី Viber ទៅ​ជា​ភាសាជាតិ​របស់​អ្នក ឬ​ជា​ភាសា​ណាមួយ​ដែល​អ្នក​ចង់​បាន​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​ចុច​លើ​សារ​សន្ទនា​ឲ្យ​យូរ​បន្តិច ជ្រើស​យក​បកប្រែ នោះ​សារ​សន្ទនា​ដែល​ត្រូវ​បាន​បកប្រែ​នឹង​ចេញ​ភ្លាមៗ​នៅ​ខាងក្រោម​សារ​សន្ទនា​ដើម​។​

​ដូច្នេះ ឥឡូវនេះ​អ្នកនឹង​អាច​តាម​ទាន់​កិច្ចសន្ទនា​ទាំងអស់​ភ្លាមៗ​ក្នុង​ភាសា​ណាមួយ​ក៏ដោយ​។​

សារ​សន្ទនា​ទាំងឡាយ​នឹង​បកប្រែ​ដោយ​ស្វ័យប្រវត្តិ​ទៅក្នុង​ភាសា​ដែល​កម្មវិធី Viber របស់​អ្នក​បាន​កំណត់​។ ប្រសិនបើ​អ្នក​ចង់​ឃើញ​សារ​សន្ទនា​ក្នុង​ភាសា​មួយ​ផ្សេងទៀត អ្នក​អាច​ផ្លាស់ប្តូរ​វា​បាន​យ៉ាង​ងាយ​ពីសារ​សន្ទនា​។ ចុច​លើ​សារ​សន្ទនា​ឲ្យ​យូរ​បន្តិច ចុច​យក​ភាសា (Language) ហើយ​ជ្រើសរើស​ភាសា​ដែល​អ្នក​ចង់​បាន រួច​ចុច បញ្ចប់ (Done)​។ ផ្លាស់ប្តូរ​ភាសា​បកប្រែ​ដោយ​របៀប​នេះ​នៅ​ពេល​ណា​ក៏បាន ឬ​ផ្លាស់ប្តូរ​វា​ក្នុង​កន្លែង​កំណត់​មុខងារ​ទូរស័ព្ទ (Setting) ដើម្បី​ប្តូរ​ភាសា​បកប្រែ​ដើម​។​

​តាមដាន​សហគម​ន៍ (Community) កាន់តែ​ច្រើន​ជាមួយ​មុខងារ​បកប្រែ​

ឧទាហរណ៍​ថា​អ្នក​ជា​អ្នកគាំទ្រ​របស់​ក្រុម​បាល់ទាត់ FC Barcelona ពី​ប្រទេស​ជប៉ុន ហើយ​អ្នក​ចង់​តាមដាន​ក្រុម​សន្ទនា​ផ្លូវការ​របស់ FC Barcelona ឬ​ក្រុម​អ្នកគាំទ្រ​ណាមួយ និង​អាន​កិច្ចសន្ទនា​ទាំងឡាយ​ក្នុង​ភាសា​របស់​អ្នក​។ ឥឡូវ​នេះ​អ្នក​អាច​ធ្វើ​វា​បាន​ហើយ​។ ចូលរួម​ក្នុង​សហគម​ន៏ (Community) ឬ​តាមដាន​កិច្ចសន្ទនា​សាធារណៈ (Public Chat) ហើយ​ចុច​លើ​សារ​សន្ទនា​ណាមួយ​ដើម្បី​បកប្រែ​វា នោះ​អ្នកនឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្ទនា​នោះ​។

ការបកប្រែ​នៅ​លើ​កម្មវិធី Viber ពឹងផ្អែក​ទៅលើ Google Translate​

មុខងារ​មួយ​នេះ​អាច​ប្រើប្រាស់​បាន​ទូទាំង​ពិភពលោក​សម្រាប់​អ្នកប្រើប្រាស់ Viber នៅលើ​ទូរស័ព្ទដៃ​ប្រភេទ Android ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​បំផុត​នៅក្នុង Play Store រីឯ​អ្នក​ប្រើប្រាស់ iPhone នឹង​អាច​ប្រើប្រាស់​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

ភាសា​លែង​ជា​ឧបសគ្គ​ទៀត​ហើយ​ ៕ ​ដោយ​ ៖ ​កូឡាប​

ចាប់ផ្តើម​សន្ទនា​ក្នុងថ្ងៃនេះ​: https://vb.me/4cf922

Download | Viber

spot_img
×