Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំឡេង​ផ្ទុះ​យាន្ត នៅ​លើ​មេឃ ក្នុង​ភូមិសាស្ដ្រ​ស្រុក​គូលែន ធ្លាក់​បំណែក​លើផ្ទះ និង​ដី​ប្រជាពលរដ្ឋ​

spot_img

​ព្រះវិហារ ៖ មាន​សំឡេង​ផ្ទុះ​ដ៏​កក្រើក​មួយ នៅលើ​អាកាស ក្នុង​ភូមិសាស្ដ្រ​ស្រុក​គូលែន រួចហើយ​បាន​ប្រទះ​ឃើញ​បំណែក​ជា​ប្រភេទ​អាលុយមីញ៉ូម និង​ជ័រ ធ្លាក់​មក​រាយប៉ាយ​នៅលើ​ដី និង​បំណែក​ខ្លះ​ទៀត​ធ្លាក់​នៅ​ចំ​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​ក្នុង​ភូមិសាស្ដ្រ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ ក្នុង​ហេតុការណ៍​នោះ មិន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ គ្រាន់​តែ​បង្ក​ការភ្ញាក់ផ្អើល​តែ​ប៉ុណ្ណោះ​។​

​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន មិនទាន់​អាច​សន្និដ្ឋាន​យ៉ាងច្បាស់​ថា តើ​បំណែក​ទាំងនេះ ជា​អ្វី​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ចាត់ទុកថា ជា​បំណែក​យាន្ដ​ម្យ៉ាង ខណៈ​ដែល​មជ្ឈដ្ឋាន​ជាច្រើន រួមទាំង​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ចាត់ទុកថា ជា​បំណែក​យន្ដហោះ​។ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជាច្រើន​នាក់ បូក​ទាំង​ប្រជាពលរដ្ឋ​ផង​នោះ បាន​ស្វែងរក​បំណែក​យាន្ដ​ធ្លាក់​មក​លើ​ដី ចំនួន​៩​គោលដៅ ខ្លះ​ធ្លាក់​មក​លើ​ដី​ឡូត៍ ខ្លះ​ធ្លាក់ចំ​ដី​ចំការ និង​ខ្លះទៀត​ចំ​ដំបូលផ្ទះ​ប្រជា​ពលរដ្ឋ​តែ​ម្ដង​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ​មន្ដ្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ មិនទាន់​អាច​សន្និដ្ឋាន​ថា បំណែក​ទាំងនេះ​ជា​អ្វី​ពិតប្រាកដ​នោះទេ បើទោះបី​យាន្ត ដែល​ធ្លាក់​មក​លើ​ភូមិសាស្ត្រ​ឃុំ​ស្រ​យ៉ង់ ដោយ​បាន​រកឃើញ​បំណែក​យាន្ត​ចំនួន​៩​គោលដៅ ដែល​ធ្លាក់​មក​លើ​ដី​ឡូតិ៍ ដីចម្ការ និង​ចំ​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​១​ខ្នង​រួមមាន ទី​១៖ ចំណុច​ផ្សារ​អី​ថន ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ចំនួន​២​ដុំ​ទម្ងន់​០,៦០​ក្រាម ទី​២៖ ចំណុច​ដី​ឡូតិ៍​ផ្ទះ​របស់​ឈ្មោះ កេ​ន កាន់ ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ចំនួន​១​ដុំ ទំហំ​០,៩០​គុណ​០,៨១ ទម្ងន់​៧,៥០​គីឡូក្រាម ទី​៣៖ លើ​ដំបូល​ផ្ទះ​របស់​ឈ្មោះ អ៊ឹម ហាក់ ភូមិ​ស្រយង់​ត្បូង ចំនួន​១​ដុំ​ទម្ងន់​១,៣០​គីឡូក្រាម ទំហំ​១,២៣​គុណ​៥​ហ៊ុន ទី​៤៖ ដីចម្ការ​របស់​ឈ្មោះ ឃុន មុត ភូមិ​ស្រយង់​ត្បូង ទម្ងន់​១២​គីឡូក្រាម ទី​៥៖ ចំណុច​ដី​ឡូតិ៍​របស់​ឈ្មោះ​អៀម កាក់ ភូមិ​ស្រយង់ជើង ទម្ងន់​២​គីឡូក្រាម ទី​៦៖ ដី​ឡូតិ៍​របស់​ឈ្មោះ បូ ជី ភូមិ​ស្រយង់ជើង ចំនួន​១​ដុំ ទម្ងន់​១,៥០​គីឡូក្រាម ទី​៧៖ ចំណុច​ជ្រៃ​ក្ងោក ក្នុង​ចម្ការ​របស់​ឈ្មោះ​តា​គង់ ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រយង់ជើង ចំនួន​១​ដុំ ទម្ងន់​៧​គីឡូក្រាម ទី​៨៖ ចំណុច​ខ្នា​វាំង ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រយង់ជើង ក្នុង​ស្រែ​របស់​ឈ្មោះ ឌី សិដ្ឋ ចំនួន​១​ដុំ​ទម្ងន់​២,៥០​គីឡូក្រាម ទី​៩៖ ចំណុច​ស្រែ​ផុង ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រយង់ជើង ក្នុង​ស្រែ​របស់​ឈ្មោះ ឃី​ន តាប់ ចំនួន​១​ដុំ​ប្រវែង​២,៥០​ម៉ែត្រ ទម្ងន់​៨​គីឡូក្រាម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×