Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​កម្លោះ​ក្រមុំ​ចិន​មួយគូ រង​ការ​ជេរ​ប្រទេចផ្តាសារ ព្រោះ​ចូល​កៀក​ភ្នំភ្លើង​បាលី ថតរូប​អាពាហ៍ពិពាហ៍ ខណៈពេល​ពលរដ្ឋ​ឥណ្ធូណេស៊ី​ក្បែរ​នោះ​កំពុង​ស្លន់ស្លោរ​ជម្លៀសខ្លួន​មកទី​សុវត្ថិភាព​

spot_img

ភ្នំភ្លើង Agung លើ​កោះ​បាលី​របស់​ឥណ្ឌូណេស៊ី មាន​សកម្មភាព​សារ​ជា​ថ្មី​នៅ​ថ្ងៃទី ២៥/១១ បន្ទាប់​ពី​វា​សម្ងំស្ងៀម​អស់កាល​ជិត ៥​ទស្សវត្សរ៍​មក​ហើយ​។ សកម្មភាព​លើ​ក​នេះ​កំពុ​បង្ក​មហន្តរាយដ​ល់​មនុស្ស​ប្រមាណ ៤២០០០០​នាក់ រស់​នៅលើ​កោះ​នេះ​រួម​ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់ពាន់​នាក់​ទៀត​។​

​ក្នុងពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំពុង​មមាញឹក​ធ្វើ​ការជម្លៀស​ពលរដ្ឋ និង​ភ្ញៀវទេសចរ ចាក​ចេញពី​តំបន់​គ្រោះថ្នាក់​នោះ កូន​កម្លោះ​ពីររូប ស្វែង​វិធី​ចូល​កៀក​នឹង​ភ្នំភ្លើង​ថតរូប​អនុស្សាវរីយ៍​មង្គលការ​របស់​ពួកគេ ប៉ុន្តែ​ពេល​ដែល​អ្នក​ទាំង​២​នេះ បង្ហោះ​រូបភាព​ទៅលើ​បណ្តាញ​សង្គម​នោះ​ទទួលបាន​ការរិះគន់​ធ្ងន់ៗ​ចំពោះ​ទង្វើ “​គ្មាន​ការទទួលខុសត្រូវ​” “​ចរិក​ដូច​កូនក្មេង​” រួមទាំង​អ្នក​ថតរូប​ផងដែរ​។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា អ្នក​ទាំង​២ គឺជា​និស្សិត​កំពុង​សិក្សា​នៅ​អាមេរិក​។ ខណៈពេល​ដែល​ជាង​ថតរូប​បានបង្ហាញ​ពី​មោទនភាព​ចំពោះ​អាល់​ប៊ុម​រូបភាព​ដែល ៥០​ឆ្នាំ ទើប​ភ្នំភ្លើង​ផ្ទុះ​ម្តង វា​ជា​ឱកាស​កម្រ​ណាស់​” ចំណែក​គូ​ស្វាមីភរិយា​ថ្មី​វិញ និយាយថា នេះ​ជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន ហើយ​វា​ជា​និមិត្តិរូប​សម្រាប់​ស្នេហាដ៏​ដុង្គ​ឧត្តម​របស់​ពួកយើង​។ តាម​ជាង​ថតរូ​បឲ្យដឹងថា ក្រុម​របស់​ពួកគេ​បាន​ទៅ​ដល់​បាលី​នា​ថ្ងៃ ២៥/១១ ដោយ​មាន​គម្រោង​ថត​រូបភាព​មង្គលការ​រយៈពេល​២ ថ្ងៃ គឺ 27-28/11 ។ ប៉ុន្តែ​នៅ​ថ្ងៃទី ២៦/១១ ពេល​ទទួលបាន​ព័ត៌មាន​ថា ភ្នំភ្លើង Agung បាន​ផ្ទុះ​នោះ​ជាង​ថត​រូបនេះ​បាន​ផ្តើម​ប្រើ​គំនិត​ឲ្យ​អ្នក​ទាំង​២ ហើយ​ពួកគេ​ពិតជា​រីករាយ​នឹង​យល់ព្រម​។ ដើម្បី​មាន​រថយន្ត​ដឹក​ទៅកាន់​កន្លែង​មួយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ ពី​ភ្នំភ្នើង ពួកគេ​ត្រូវ​បញ្ចុះបញ្ចូល​និង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​អ្នកបើកបរ​រថ​យន្ត​ទើប​គេ​យល់ព្រម​។ នៅក្នុង​ធូលី​ព្រមទាំង​ក្លិន​ខ្លោច​ពួកគេ​បាន​ថតរូប​អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ។​

​ថ្ងៃ​០១/១២ ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​កុំឲ្យ​ទៅ​កាន់​កោះ​បាលី​។ ប្រសិនបើ​នរណា​បាន​ជ្រុល​ទៅដល់​ហើយ​នោះ​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​វិញ​។ តាម​តួលេខ​របស់​កុងស៊ុលរ​បស់​ចិន​ប្រចាំ​កោះ​បាលី គិត​ត្រឹម​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃ​ទី ២៩/១១ មាន​ពលរដ្ឋ​ចិន ១៧.០០០​នាក់ នៅ​ជាប់គាំង​នៅ​បាលី ។ ហើយ​មក​ដល់​ថ្ងៃ​ទី​០៣/១២ ពលរដ្ឋ ៥០០០​នាក់ ត្រូវ​បាន​បណ្តេញចេញ​ពី​ទី​នេះ​៕

spot_img
×