Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កោះហៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ មក​ប្រជុំ​ដើម្បី​រួមគ្នា ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​កោះប្រជុំ​ជាមួយ​ម្ចាស់​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ បារ​បារាំង សណ្ឋាគារ​លំដាប់​ផ្កាយ​ក្នុង​រាជធានី​ភ្នំពេញ មក​ប្រជុំ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ការបញ្ជ្រាប ការយល់ដឹង និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន រួម​ទាំង​ការចុះកិច្ចសន្យា​លើ​កិច្ច​សហការ និង​ធានា​អះអាង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន មិន​ឲ្យ​កើតមានលើទី​តាំងរប​ស់​ខ្លួន​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើង ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៥ តុលា នៅ​សាលា​រាជធានី​ភ្នំពេញ ថា ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន ជា​ចាំបាច់​ត្រូវតែ​មាន​ការចូលរួម សហការ ពី​ម្ចាស់​អាជីវ​កម្មដ្ឋាន ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ទាំង​១.៣៨៣​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវមាន​ការយល់ដឹង​ពី​ច្បាប់ ស្ដី​ពី​គ្រឿងញៀន​។

​លោក​មាន ចាន់​យ៉ាដា បាន​ថ្លែងថា “​ទីតាំង​របស់​អស់លោក លោកស្រី គឺ​ផុយស្រួយ​ណាស់ ងាយ​រអិល​ចូលទៅក្នុង​បទល្មើស​គ្រឿង​ញៀន បើ​យើង​មិន​បាន​យកចិត្តទុកដាក់ ទប់ស្កាត់​ទេនោះ ។ នេះ​ជា​វិធានការ​ថ្មី​មួយទៀត ចំពោះ​ម្ចាស់​អាជីវ​កម្មដ្ឋាន ក្លឹប​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ក្នុង​ការចុះ​កិច្ចសន្យា​ចូលរួម​ទប់ស្កាត់ បទល្មើស​គ្រឿងញៀន មានការ​ចែកចាយ ប្រើប្រាស់ ជួញដូរ ជាដើម ដែល​ចាំបាច់​ត្រូវ មាន​ការចូលរួម​សហកា​រ ពី​ម្ចាស់​ទីតាំង​អាជីវកម្ម​។ ដោយឡែក​បើ​ម្ចាស់ អាជីវកម្ម មាន​អាជ្ញាប័ណ្ណ​ហើយ​ក្តី តែ​អនុវត្តន៍​ប្រព្រឹត្ត​ផ្ទុយ ពី​ច្បាប់ គឺ​ត្រូវ​ប្រឈមមុខ​ច្បាប់ ដូចគ្នា​។​

​អាជ្ញាធរ​បាន​កត់សម្គាល់​ឃើញថា កន្លងមកនេះ មាន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កម្សាន្ត និង​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​មួយចំនួន មាន​ការធ្វេសប្រហែស មិន​បាន​ត្រួតពិនិត្យ ឲ្យបាន​ម៉ត់ច​ត់​ទៅ​លើ​ភ្ញៀវ ដែល​ចូល​ស្នាក់នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ដូច​ករណី​ខ្លះ មាន​ក្មេងស្ទាវ​មិន​គ្រប់​អាយុ ជា​ក្រុម ពពាក់ពពូន​ចូលដេក​ផ្ទះសំណាក់ ជាដើម ដែល​ជា​មុខសញ្ញា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។ ជាមួយ​គ្នា​នេះ ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត ផ្ទះសំណាក់ សណ្ឋាគារ ក៏​ត្រូវ​ត្រួតពិនិត្យ​បុគ្គលិក​របស់ ខ្លួន​ដែល​បម្រើការ​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ដូចជា ការពិនិត្យ​ទឹកនោម រក​សារធាតុ​ជា​ញៀន ជាដើម​៕ ដោយ​៖​កូឡាប​

spot_img
×