Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប នឹង​មាន​កន្លែង​កែច្នៃ​សំរាម ទៅ​ថាមពល​អគ្គិសនី​

spot_img

​ភ្នំពេញ ​៖ ក្រុមហ៊ុន Shandong បានស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សុំ​វិនិយោគ​លើ​ការ កែច្នៃ​សំរាម​ទៅ​ជា​ថាមពល​អគ្គិសនី​លើ​២​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​ការ​បំប្លែង ថាមពល​អគ្គិសនី​ទាំង​២​ខេត្ត​ខាងលើនេះ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុនវិនិយោគ​ចំនួន ៨៦​លាន​ដុល្លារ ។​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអនុញ្ញាត​ឱ្យ​ក្រុម Shandong Wangeng Energy Technology Co.,LTD ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​អំពី​ការ វិនិយោគ​លើ​ការកែច្នៃ​សំរាម​ទៅ​ជា​ថាមពលអគ្គីសនី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​នៅក្នុង​ឱកាស​ជួបពិភាក្សា​នេះ តំណាង​ក្រុមហ៊ុន បាន​គោរព​ជូន​លោក​ដ្ឋ​មន្ត្រី អំពី​គោលដៅ និង លទ្ធភាព​របស់​ក្រុមហ៊ុន ដែល​អាច​បង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ និង​ការបង្កើត​ថាមពល​អគ្គិសនី​ដោយ​ការច្នៃ​សំណល់ ថាមពល​អគ្គិសនី​ដោយ​កង្ហារ​ខ្យល់ ថាមពល​អគ្គិសនី​ដោយ ជីវ​ឧស្ម័ន ថាមពល​អគ្គិសនី​ដោយ​ជីវ​ម៉ាស់ ក៏​ដូចជា​ការកសាង​បណ្តាញ​អគ្គិសនី​។ ទន្ទឹម​នឹង​នេះ​ភាគី ក្រុមហ៊ុន ក៏បាន​លើកឡើង​អំពី​ការដុត​សំរាម ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុង​ការកែច្នៃ​ធនធាន ដែលមាន ការ​គិតគូ​ពី​បរិស្ថាន និង​អាចមាន​លទ្ធភាព​បន្ថយ​ឈាន ដល់​ចំណុចសូន្យ​ចំពោះ​ផលប៉ះពាល់​ឧស្ម័ន បញ្ចេញ​ចោល​ទៅ​បរិយាកាស​។ ក្នុង​ឱកាស​ជួបពិភាក្សា​នេះដែរ គឺ​ក្រុមហ៊ុន​បាន​ស្នើសុំ​វិនិយោគ​លើ​ការ កែច្នៃ​សំរាម​ទៅ​ជា​ថាមពល​អគ្គិសនី​លើ​២​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​ការ​បំប្លែង ថាមពល​អគ្គិសនី​ទាំង​២​ខេត្ត​ខាងលើនេះ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុនវិនិយោគ​ចំនួន ៨៦​លាន​ដុល្លារ អាមេរិក និង​គ្រោង​មាន​តម្លៃ​លក់​ទៅ​អគ្គិសនី​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​គាំទ្រ និង​បាន​លើកឡើង​ថា ការ​គិតគូ​ពី​ការងារ​គ្រប់គ្រង​សំរាម និង​កាក​សំណល់ និង​ការកែច្នៃ គឺ​ជា​គោលដៅ​សំខាន់​ដែក​ក្រសួង​ត្រូវ​ជំរុញ​ឱ្យមាន​ការអនុវត្ត ស្របតាម បច្ចេកវិទ្យា​ទំនើប​ដែល​ជា​លទ្ធភាព​យើង​អាចធ្វើ​បាន​។ ជាក់ស្តែង នៅក្នុង​ជំនួប​ពិភាក្សា​លើ​ការកែច្នៃ សំរាម​ទៅជា​ថាមពល​អគ្គិសនី លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ ដោយ​ស្នើ​ឱ្យ​មាន​ការគិតគូ​អំពី​តម្លៃ នៃ​ការលក់​ថាមពល​ដែល​បម្លែង​ពី​សំរាម និង​អគ្គិសនី​ដែល​ផលិត​បាន​មក​ត្រូវ​លក់​នៅ​កន្លែង​ណា ព្រោះ ជា​ផ្នែក​មួយ ដើម្បី​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន​។ ជា​ការឆ្លើយតប ក្រសួង​បរិស្ថាន ក៏​បាន​និង​កំពុង​យក ចិត្ត​ទុកដាក់​កម្រិត​គោលនយោបាយ​ក្នុង​ការរៀបចំ​កែលម្អ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រឹង សំរាម ការរៀបចំ​ក្រុង ការរៀបចំ​ទីលាន​ចាក់​សំរាម ជំរុញ​ការកែច្នៃ​និង​ការប្រើប្រាស់​ឡើងវិញ តាមរយៈ​ការសហការ​ជាមួយ ក្រុមហ៊ុន​ទទួល​ទិញ​អេតចាយ ក្រុមហ៊ុន​វិនិយោគ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ សុខភាព សោ​ភណ្ឌ​ភាព នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការរស់នៅ​របស់​ប្រជាជន​កាន់តែ ប្រសើរឡើង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×