Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ការងារ​គ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម​

spot_img

​ភ្នំពេញ​៖ ដើម្បី​គ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ ប្រមូល​ធាតុ​ចូល​ពី​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ដោយ​មាន​ភាពជាក់លាក់​សម្រាប់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដោយ​បញ្ជៀ​ស​បាន​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​។​

​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ច ប្រជុំ​ពិភាក្សា​ស្តីពី​ការគ្រប់គ្រង និង​ការកែច្នៃ​សំណល់​រឹង និង​ការកែសម្រួល​លើ​ការគ្រប់គ្រង​មូលនិធិ​បរិស្ថាន​និង​សង្គម ដើម្បី​ជំរុញ​ដល់​ការរៀបចំ​ក្រុង ពង្រឹង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ឱ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល មាន​តម្លាភា និង​សុវត្ថិភាព​បរិស្ថាន​។​

​នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ​ពិចារណា​ក្នុង​ក្របខ័ណ្ឌ អនុក្រឹត្យ​១១៣ លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​ស្នើ​ឱ្យ​មាន​ការគិតគូ​ពី​មូលនិធិ​បរិស្ថាន ដើម្បី​យក​មូលនិធិ​ទាំងនេះ ទៅ​ពង្រីក​ការងារ​អនុវត្ត​បន្ថែមទៀត លើ​ការងារ​គ្រប់គ្រង​បរិស្ថាន​ឱ្យមាន​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​មាន​ការគិតគូ ពី​រឿង​គ្រប់​គ្រ​សំរាម និង​រិះរក​នូវ​វិធីសាស្ត្រ​បែប​ណា ដើម្បី​អនុវត្ត​ទៅ​បាន​ដោយ មិន​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន រួម​ទាំង​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​សំណល់ សំរាម ប្លា​ស្ទិក និង​ធ្វើការ​ទាញ​យក​ធនធាន​ពី​សំណល់​មក​ធ្វើ​ការកែច្នៃ ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​ឱ្យ​អស់​លទ្ធភាព​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការបង្កើត​មូលនិធិ​បរិស្ថាន និង​សង្គម ដែល​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ទ្រទ្រង់​ការអនុវត្ត​លើ​វិស័យ ប្រកបដោយ​និរន្តរភាព​។​

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួង គ្រប់​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចូលរួម​ធ្វើ​យ៉ាងណា ពង្រឹង​នូវ​យន្តការ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ការកាត់បន្ថយ​ការ ប្រើប្រាស់ និង​ការកែច្នៃ​ឡើងវិញ​នូវ​ប្រភេទ​សំណល់​រឹង​-​រាវ បង្កើន​កិច្ចសហការ និង​លើកកម្ពស់​ភាពជា ដៃគូ​ជាមួយ​ផ្នែក​ឯកជន ក៏ដូចជា​ពង្រឹង​ការអប់រំ និង​ផ្សព្វផ្សាយ​អំពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ផល ប៉ះពាល់​ទៅ​ដល់​មហាជន​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×