Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​យក​លុយ​និង​គ្រឿងអលង្កា ទៅ​សង​ធនាគារ ប្រពន្ធ កុហក​ប្តី​ថា មាន​ចោរ​ប្រដាប់អាវុធ ប្លន់​យក​មាស​ប្រាក់​

spot_img

​បន្ទាយមានជ័យ ​៖ ស្ត្រី​ម្នាក់​ជំពាក់​លុយ​ធនាគារ និង​ជំពាក់​បំណុល​គេ ផ្សេងទៀត បាន​ប្រើប្រាស់​ល្បិច កុហក​ប្តី​ចុង ថា​មាន​ចោរ​ប្រដាប់អាវុធ​២​នាក់ មក​ភ្ជង់​គំរាម​ប្លន់​យក​មាស​ប្រាក់​អស់​ពី​ផ្ទះ នគរបាល ស្រាវជ្រាវ​ស៊ើបអង្កេត​ចំណាយពេល ប្រមាណ​២០​ម៉ោង ទើប​ដឹងថា ស្ត្រី​រូប​នោះ យក​មាស​ប្រាក់ ទៅ​បញ្ចាំ​គេ យក​ប្រាក់​ទៅ​សង​ថ្លៃ​ធនាគារ រឿង​រកស៊ី និង​ជំពាក់​បំណុល រៀបការ​កូនស្រី​ប្តី​ដើម ទើប​ហ៊ាន បំភ្លៃ​សក្ខី​ក​បង្កើត​បទល្មើស បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេញ​និង​ខេត្ត​បន្ទា​មានជ័យ អាច​និង ប្រឈម​ទោស​ព្រហ្មទណ្ឌ​។​

​លោក​វរសេនីយ៍ទោ សៅ សារឿ​ន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍ ថា មាន​កើតឡើង​នូវ​អំពើ​ប្លន់​ប្រដាប់អាវុធ បុរស​២​នាក់​ជិះ​ម៉ូតូ​មក​ភ្ជង់ និង​យក​ស្កុត​ចាប់ចង​កូនស្រី​គំរាម​ប្លន់ យក​មាស​ប្រាក់​ពី​ស្ត្រី​ម្នាក់ ឈ្មោះ បុ​ណ ចន្ថា អាយុ​៣៧​ឆ្នាំ រួម​មាន​ទ្រព្យសម្បត្តិ ដូចជា ខ្សែក​មាស​ទម្ងន់​៥​ជី ខ្សែដៃ​មាស ១​ខ្សែ​ទម្ងន់​១​តម្លឹង ចិញ្ចៀន​មាស​១​វង់ ទម្ងន់​៥​ជី ខ្សែ​ដៃផ្លា​ទីន​១​ខ្សែ ទម្ងន់​៣​ជី ខ្សែក​ផ្លា​ទីន​១​ខ្សែ ទម្ងន់​៤​ជី​៧​ហ៊ុន ចិញ្ចៀន​ផ្លា​ទីន​១​វង់​ទម្ងន់​២​ជី ប្រាក់​បាត​ថៃ​៦​ពាន់​បាត ប្រាក់​ខ្មែរ​៧​លាន​រៀល​។​

​ក្រោយពី​ទទួល​ព័ត៌មាន នោះ​ហើយ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរ បាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​និង​ចាត់​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​។​

​លោក​អធិការ​ប្រាប់​ឱ្យដឹង​ទៀត​ថា នៅពេល​នោះ​សមត្ថកិច្ច​បាន​ខិតខំ ស៊ើបអង្កេត​តាម​ជំនាញ ចំណាយ​ពេល​ប្រមាណ​២០​ម៉ោង ឈាន​ចូល​ដល់​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ រកឃើញថា គ្មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ នៅ​ពេល​ស្ត្រី​បាន​ឆ្លើយ​សារភាព ចំពោះមុខ​ថា​រូបគាត់​ជា​អ្នក​រៀបចំ​គម្រោង​និង​ប្រាប់​កូនស្រី​អាយុ​១៣​ឆ្នាំ ជួយ​កុហក​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន មាន​ករណី​ប្លន់ ដើម្បី​កុហក​ប្តី​ចុង​ដោយ​យក​គ្រឿងអលង្កា​រទាំង នោះ​ទៅ​បញ្ចាំ​ហាង​លក់​មាស​ក្នុង​ផ្សារ​បឹង​ត្រកួន បាន​ប្រាក់​៣​ម៉ឺន​បាត យក​ទៅ​សង​ធនាគារ និង​សង​ថ្លៃ​ម្ហូប​រៀបការ​កូនស្រី ប្តី​ដើម​នៅ​ខេត្ត​ព្រៃវែង ដោយ​ពុំ​ហ៊ាន​ប្រាប់ប្តី​ចុង​ខ្លាច​ខឹង ទើប​បង្កើត​រឿង​ថា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​បែប​នោះ​តែម្តង​។​

​លោក​អធិការ​ប្រាប់​ឱ្យដឹង​ទៀត​ថា ជុំវិញ​បញ្ហា​ដែល​ស្ត្រី​ខាងលើ​បំភ្លៃ​សក្ខីកម្ម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​បែប​នោះ ដោយយោង​តាម​ការយោគយល់​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត គឺ​មិន​បាន​កសាង​សំណុំរឿង​ស្តី​រូបនោះ ចាត់ការ​តាម​ផ្លូវច្បាប់​នោះ ឡើយ ដោយ​សមត្ថកិច្ច​ធ្វើ​ការព្រមាន និង​ឱ្យ​ស្ត្រី​រូប​នោះ​សុំ​ទោស​ជា​សាធារណៈ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×