Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ភៀសខ្លួន​កូរ៉េខាងជើង និយាយ​ពី “​ជំងឺ​ខ្មោច​” ជិត​កន្លែង​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែ​រ​

spot_img

“​មនុស្ស​ជាច្រើន​បាន​ស្លាប់​យើងខ្ញុំ​ក៏​ចាប់ផ្តើម​ហៅថា “​ជំងឺ​ខ្មោច​” Lee Jeong Hwa អ្នក​ដែល​បាន​ភៀសខ្លួន​ចេញពី​ភូមិកំណើត​ខ្លួន​នៅ Kilju ជិត​កន្លែង​សាកល្បង​នុយក្លេងអ៊ែ​រ Punggye-ri កាលពី​ឆ្នាំ ២០១០ បាន​ប្រាប់ NBC News កាលពី​ថ្ងៃ​ទី ០២/១២ ថា “​កាល​នោះ​ពួក​ខ្ញុំ​គិតថា មនុស្ស​ភាគច្រើន​តែង​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន និង​ការហូបចុក​ដ៏​សែន​វេទនា​។ ទើបតែ​ពេលនេះ​ទើប​យើងខ្ញុំ​ដឹងថា វា​ជា​វិទ្យុ​សកម្ម​។​

​ស្ត្រី​ម្នាក់​នៅ​ភូមិ Kimchaek ចម្ងាយ​ពី Kilju ៣៥ គីឡូម៉ែត្រ ភាគខាងត្បូង​។​

​ក្នុងអំឡុងពេល ៧​ឆ្នាំ ចុងក្រោយ​ដែល​អ្នកស្រី​រស់នៅ​កូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង​ពេលនោះ​គឺ Kim Jong-il បាន​សាកល្បង​បន្ទុះ​គ្រាប់បែកនុយក្លេអ៊ែ​រ ២ គ្រាប់​នៅ​ក្បែរ​ភូមិ​អ្នកស្រី​។ ក្រោយ​ពេល​លោក Kim Jong-il ស្លាប់​ឆ្នាំ ២០១១ កូនប្រុស​របស់​គាត់ Kim Jong-Un បាន​សាកល្បង ៤​លើក​ទៀត​។​

​អ្នកស្រី Rhee Yeong Sil បាន​រំលឹក​ឡើងវិញ​ថា មុន​ពេល​ភៀសខ្លួន​រួច នៅ​ឆ្នាំ ២០១៣ ស្ត្រី​អ្នកជិតខាង​របស់​ខ្លួន​ម្នាក់​បាន​បង្កើត​ទារក​ដែល​មាន​រូបរាង​ចម្លែក​ដល់​ថ្នាក់​គេ​ពុំ​អាច​កំណត់​បាន​ថា ជា​ប្រុស​ឬ​ស្រី​។​

​ពួក​អ្នក​ភៀសខ្លួន​ទាំងនោះ​និយាយថា ពួក​ប្រជាជន​នៅ Kilju តែង​មាន​ជំងឺ​មហារីក​ឈាម ឬ​មហារីក​ផ្សេងទៀត ដែល​មូលហេតុ​គឺ​បញ្ហា​វិទ្យុ​សកម្ម​។​

​ទោះ​យ៉ាងណា​បញ្ហា​ទាំងអស់​នេះ ត្រូវបាន​គេ​កត់ត្រា​ទុក ប៉ុន្តែ​ពុំ​អាច​មាន​ឱកាស​សម្រាប់​ត្រួតពិនិត្យ​ពី​កម្រិត​វិទ្យុ​សម្មភាព​នៅ​តំបន់​នោះ​បាន​ឡើយ​៕ ចន្ទ្រា​

spot_img
×