Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​សុខាភិបាល​៖ មនុស្ស​ពុល​ត្រី​ក្រពត​នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ច្រើន​គួរ​ឱ្យ​បារម្ភ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា យ៉ាងហោច​មាន​មនុស្ស​ចំនួន ១០​នាក់ បាន​បរិភោគ​ត្រី​ក្រ​ពត សមុទ្រ​ហើយ​ពុល និង​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា គិត​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទូ​២៥ ខែតុលា​ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​ហើយ បាន​ពុល​ត្រី​ក្រពត​។ ក្នុងនោះ​មាន​កុមារី​ម្នាក់​អាយុ​៧​ឆ្នាំ បាន​ស្លាប់​មុន​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី លឹម សា​មាន សង្កត់ធ្ងន់​ថា ជនរងគ្រោះ​ដោយ​ពុល​ត្រី​ក្រ​ពត ប្រសិនបើ​មិន​ឆាប់ បញ្ជូន​ឱ្យ​បស​ន​ឆាប់រហ័ស​មក​សង្គ្រោះ ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ឱ្យបាន​ទាន់​ពេល​ទេ អ្នកជំងឺ​នឹង​អាច​ឈាន​ដល់​គាំងបេះដូង​ស្លាប់​។​

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ឈិន សេង​ងួន អភិបាល​ស្តីទី​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ទៅ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​មាន​ជំងឺ បណ្តាលមកពី​ពុល​ត្រី​ក្រពត​សមុទ្រ និង​ពលរដ្ឋ​រងគ្រោះ​ដោយ​ពស់​ចឹក ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

ព្រម​ជាមួយគ្នានេះ លោក​ឈិន សេង​ងួន ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយចំនួន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​អ្នកជំងឺ​ផង​ដែរ​៕ ដោយ ៖ ដែនសីមា

spot_img
×