Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា​-​បង់​ក្លា​ដេស អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១១

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោកស្រី សេ​ក្ខ ហា​ស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ជា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១១ រវាង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​ក្រោយ​ពិធី​ចុះ​ហត្តលេខា​លើ​ឯកសារ​សំខាន់ចំ​នួ​ន​១១​រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី សេ​ក្ខ ហា​ស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស បាន​អញ្ជើញ​ឡើង​ថ្លែង​សន្និសីទកាសែត​រួម​ពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច និង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នេះ​គឺជា​ព្រឹត្តិការ​ប្រវត្តិ​សាសន៍​ថ្មី​មួយទៀត សម្រាប់​កម្ពុជា និង​បង់​ក្លា​ដេស ដែល​កាលពី​ឆ្នាំ​២០០១ លោកស្រី​នាយករដ្ឋមន្ត្រី​បាន​មក​បំពេញ​ទស្សនកិច្ច​ម្តង​រួចមកហើយ​។ កិច្ចពិភាក្សា​នា​ព្រឹក​នេះ បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​អំពី​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ភាព​កក់ក្តៅ និង​ស្និទ្ធស្នាល ជាពិសេស​ផ្តោតលើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​បច្ចេកទេស​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​មិញ​នេះ​គឺ​ពោរពេញ​ដោយ​លទ្ធផល ដែល​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ការ​បន្ត​ដំណើរ​រួមគ្នា ក្នុងនាម​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​សម្តេច​បន្តថា ក្នុង​កិច្ចពិភាក្សា​នេះ បង់​ក្លា​ដែស សំណូមពរ​ភ្លាមៗ​របស់​បង់​ក្លា​ដែស ក្លាយជា​ដៃគូ​តាម​វិស័យ​ជាមួយ​អាស៊ាន ហើយ​កម្ពុជា​នឹង​ប្រឹងប្រែង​ដើម្បី​សម្រេច​កិច្ចការ​នេះ​។ កម្ពុជា នឹង​ប្រឹងប្រែង​ជួយ​ឲ្យ​បង់ក្លា​ដែស​ក្លាយជា​ដៃគូ​ពិភាក្សា​ជាមួយ​ប្រទេស​ឥណ្ឌា​។ ទន្ទឹមនឹងនោះ សម្តេច​តេជោ រំពឹង​ថា​បង់​ក្លា​ដែស និង​មី​យ៉ាន់​ម៉ា នឹង​រក​ឃើញ​រូបមន្ត​មួយ​ដើម្បី​ឲ្យ​ប្រជាជ​នរ៉ូ​ហីង​ហ្គា​អាច​ធ្វើ​មាតុភូមិ​នី​វត្ត​ន៍​វិលត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​បាន ។ ហើយ​ក្នុង​ជំនួប​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ទទួលយក​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែស ក្នុងការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បង់​ក្លា​ដែស​ជា​ថ្មី​ម្តងទៀត​នា​ពេល​សមស្រប​ខាងមុខ​។​

​ចំណែកឯ​លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស គឺ​បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ​ចំពោះ​ការបានមក​ទស្សនកិ​ច្ច​នៅ​កម្ពុជា លើ​ទឹកដី​អរិយធម៌​ដ៏​ចំណាស់​នៃ​ចក្រភព​អង្គរ​។ លោកស្រី​បន្ត​ថា កម្ពុជា គឺជា​មិត្ត​ជិតខាង​ដ៏​ជិតស្និទ្ធ ហើយ​មាន​ទស្សនៈ​រួម​គ្នា​ក្នុង​ការកសាង​សន្តិភាព​នៅក្នុង​តំបន់ និង​ពិភពលោក​។ ប្រជាជន​នៃ​ប្រទេស​ពីរ​មាន​ភាពឈឺចាប់​ស្រដៀង​គ្នា​ពី​អំពើ​ប្រល័យពូជសាសន៍ និង​សម្លាប់​រង្គាល​។ ក្រៅពីនោះ​ក៏​មាន​ការប្រើប្រាស់​ភាសាបាលី និង​មាន​ការ​ចូល​ឆ្នាំ​ក្នុង​ខែ​មេសារ​ដូចគ្នា​។ រដ្ឋាភិបាល​របស់​លោក​ស្រី នឹងដាក់​ព្រះនាម ព្រះ​បរម​រតន​កោដ្ឋ នៅលើ​វិថី​ដ៏​ល្បី​មួយ​នៅ​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែស​ផងដែរ ។ លោកស្រី និង​សម្តេច​តេជោ ប្តេជ្ញាចិត្ត​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឈានទៅ​កម្រិត​ថ្មី​មួយទៀត ។ លោកស្រី​នាយករដ្ឋមន្ត្រី ក៏​អរគុណ​ផងដែរ ចំពោះ​ការធានា និង​ការគាំទ្រ​របស់ សម្តេច​តេជោ ចំពោះ កិច្ចពិភាក្សា​តាម​វិស័យ​ជាមួយ​អាស៊ាន និង​កិច្ចសន្ទនា​មេគង្គ​-​គីង​ហ្គា​។ លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស បានប្រកាស​ប្តេជ្ញា​ផ្តល់​ទីជម្រក​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​ហ្កា ប្រមាណ ៧០​ម៉ឺន​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​នឹង​បន្ត​ចរចា​ជាមួយ មី​យ៉ាន់​ម៉ា ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រឡប់​ទៅ​ភូមិកំណើត​របស់​ពួក​គេ​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×