Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ចាត់​ទាហាន ៨០០​នាក់ ទៅកាន់​ព្រំដែន Mexico

spot_img

AFP បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ក្រសួងការពារជាតិ​ពីររូប​ទម្លាយ​ឱ្យដឹងថា​៖ «​មន្ទីរ​បញ្ច​កោណ​នឹង​ចាត់​ពលទាហាន ៨០០​នាក់​ទៅកាន់​ព្រំដែន​អាមេរិក​-Mexico ដើម្បី​បំពេញបន្ថែម​កម្លាំង​ដល់ ពលទាហាន​ប្រមាណ​២.០០០​នាក់​ដែល​បានដាក់​ពង្រាយ​នៅ​តំបន់​នោះ​។ កងកម្លាំង​បង្កើន​បន្ថែម​នេះ​រួមមាន​ពេទ្យ​ទាហាន​និង​កងវិស្វកម្ម​។​

​ទាហាន​អាមេរិក​នៅ​មូលដ្ឋាន​មួយ​ត្រៀម​ចេញ​ប្រតិបត្តិការ​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Jim Mattis មាន​គម្រោង​អនុម័ត​ការដាក់​ពង្រាយ​ទ័ព​នៅថ្ងៃនេះ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២២​តុលា ប្រធានាធិបតី​អាមេរិក Donald Trump បាន​ហៅ​ហ្វូង​ជនអន្តោប្រវេសន៍​Honduras ជា​«​ស្ថានការណ៍​អាសន្ន​ជាតិ​» ហើយ​ថា​បានប្រកាស​អាសន្ន​រឿងនេះ​ដល់​កងកម្លាំង​ល្បាត​ព្រំដែន​និង​កងទ័ព​អាមេរិក​។​ជន​អន្តោ​ប្រវេ​ស​ប្រមាណ​៧០០០​នាក់​កំពុង​ដើរ​ឆ្លងកាត់​ដែនដី Mexico ទៅកាន់​អាមេរិក​៕​សូ​យ​ន​

spot_img
×