Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆរ​បោក​បន្លំ​យក​កាក់​កាស៊ីណូ​ក្លែងក្លាយ​ចំនួន ២​កាក់​១​តម្លៃ ១០.០០០​បាត​

spot_img

បាត់ដំបង​ ៖​ សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បន្លំ​យក​កាក់​កាស៊ីណូ​ក្លែងក្លាយ​ចំនួន ២​កាក់ ក្នុង​កាក់ ១​តម្លៃ ៥.០០០​បាត យក​មក​ដូរ និង​បុគ្គលិក​ផ្នែក​ចែក​បៀ (​ឌី​ល​រ័​) ហើយ​ត្រូវបាន (​អ្នក​ចែក​បៀ​រ​) ដឹង​ថា​កាក់ (​ឈី​ប​) ក្លែងក្លាយ ក៏​ប្តឹង​សន្តិសុខ​ដើម្បី​ឃាត់ខ្លួន ។​

​ករណី​ឆរ​បោក​នេះ កើតឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​កាស៊ីណូ ក្រុមហ៊ុន​រ៉ូយ៉ាល​ហៀ​ល​រី​សត ស្ថិតនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ យ៉ុន យឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​បាត់ដំបង ។​

​ក្រោយ​ពី​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយថា ខ្លួន​បាន​ទិញ​ពី​គេ​ម្នាក់ តែ​មិន​ស្គាល់ឈ្មោះ តាមរយៈ​ឈ្មោះ លុច មិន​ស្គាល់​ត្រកូល រស់នៅ​ភូមិ​គោក​អំពិល ក្នុងតម្លៃ ២០​ម៉ឺន​រៀល ។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៅវេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×