Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមជួយ​ស៊ែរ​បន្ត​ចែក​បងប្អូន​យើង​បាន​ប្រុងប្រយ័ត្នផង​! ព្រោះ​មានករណី​ពួក​ស្លៀកពាក់​របៀប​ជនជាតិ​អារ៉ាប់ ឬ ឥណ្ឌា កំពុងជិះរថយន្ត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ប្រើល្បិច​…

spot_img

នៅលើ​បណ្តាញ​សង្គម​ពេលនេះ កំពុង​នាំគ្នា​ភ្ញាក់ផ្អើល​ករណី​មាន​ជនជាតិ​ជនបរទេស​មួយក្រុម​ស្លៀកពាក់​លក្ខណៈ​ជា​ជនជាតិ​អារ៉ាប់ ឬ ឥណ្ឌា បាន​ប្រើល្បិច​ជ្រុះ​បាត់​កាបូប​លុយ​…. ហើយ​ធ្វើជា​សុំ​អាហារ​ហូប​បណ្តោះអាសន្ន និង​សុំ​លុយ​ខ្លះ​បន្តដំណើរ ប៉ុន្តែ នៅពេល​ប្រជាពលរដ្ឋ រាយការណ៍​ករណីនេះ​ទៅ​អាជ្ញាធរ ស្រាប់តែ​ពួកគេ​ដឹង ក៏​ដា​ក់មេ​ប្រូច​ដោយ​ពុំ​លា​សូម្បី​មួយ​ម៉ាត់ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Duch BunChhai បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ក្នុង​បំណង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បានដឹង និង​ប្រុងប្រយ័ត្ន​ចាប់ពីពេលនេះ​ទៅ​ថា​៖

«​នា​ថ្ងៃ​ពុធ ទី​24 ខែតុលា ឆ្នាំ​2018​នេះ នៅវេលា​ម៉ោងជាង​11​ថ្ងៃត្រង់ មាន​ករណី​គួរ​ឲ្យ​សង្ស័យ​មួយ​បាន​កើតឡើង​នៅផ្ទះ​អ៊ំ​របស់ខ្ញុំ ស្ថិតនៅ​ភូមិ​លៀប ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដោយមាន​រថយន្ត​LexusRX300 មួយគ្រឿង ដែលមាន​ស្លាក​លេខ​ភ្នំពេញ 2AO-4521 បាន​បើក​ចូល​មកដល់​ក្នុងផ្ទះ​ដែលមាន​គ្នា​បី​បួន​នាក់​(​ប្រុស​&​ស្រី​) ដែល​ស្លៀកពាក់​របៀប​ពពួក​អារ៉ាប់ ឫ​ឥណ្ឌា រួចហើយ​បាន​សួរ​ប្អូនស្រី​ថា ចេះ​និយាយ​ភាសា​អង់គ្លេស​ឫ​អត់ ដោយ​ប្រាប់ថា​ពួកគេ​ជា​ជនជាតិ​អារ៉ាប់ ហើយ​បានធ្វើ​ដំណើរ​មកពី​ក្រុង​បាវិត ហើយ​បាន​ជ្រុះ​បាត់​កាបូប​(ATM,Passport,Smartphone,​លុយ​,…) ថែមទាំង​ឥឡូវនេះ​ឡាន​ក៏​ជិត​អស់​សាំង​ទៀត ហើយ​បាន​បន្ត​ប្រាប់ទៀតថា​ពួកគេ​មាន​មិត្ត​ភ័​ក្រ​នៅ​ខេត្តកំពង់ចាម ភ្នំពេញ​… ប៉ុន្តែ​គ្មានអ្វី​ទាក់ទង​ទៅ​ពួកគេ ទើប​សុំ​ខ្ចី​ទូរស័ព្ទ​call សុំ​អាហារ​ហូប និង​សុំ​លុយ​ខ្លះ​ដើម្បី​ចាក់​សាំង​ឡាន ដែល​នេះ​អាចជា​ឱកាស ឫ​ល្បិច​របស់​ពួកគេ​ដើម្បី​ដាក់​ថ្នាំ ឫ​ក៏​ធ្វើ​អ្វី​ផ្សេងទៀត​ដែល​អាច​នឹង​បង្ករ​គ្រោះថ្នាក់​ដល់​យើង​ក៏​ថា​បាន​។ ភ្លាមៗ​នោះ ប្អូនស្រី​ក៏បាន​ទាក់ទង​ហៅ​បងប្អូន ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍​ដូចជា​មិន​អំណោយផល​ដល់​ពួកគេ រំពេច​នោះ​ពួកគេ​ក៏បាន​ឡើង​ឡាន​ចេញទៅ​វិញ​យ៉ាង​លឿន​។​

​យើង​ក៏បាន​រាយការណ៍​ទៅខាង​សមត្ថកិច្ច​រួចរាល់​ហើយ​ដែរ​។ ហើយ​សូមបញ្ជាក់​ផងដែរ​ថា ហេតុ​ការ​របៀបនេះ ធ្លាប់​កើតមានឡើង​ជាច្រើន​កន្លែង​រួចមកហើយ​ដូចជា​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដទៃ​ផ្សេងទៀត ហេតុនេះហើយ សូមមេត្តា​បងប្អូន​ទាំងអស់​ប្រុងប្រយ័ត្ន ប្រសិនបើ​ជួប​មាន​ករណីបែបនេះ​កើតឡើង សូម​រួសរាន់​ប្រញាប់​រាយការណ៍​ទៅ​ដែន​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរា​គម និង​អាច​ឃាត់ខ្លួន​ជន​ទាំងនោះ​ផងដែរ​។​ ​សូម​អរគុណ​…!»​ ។

ទន្ទឹមនេះផងដែរ​ ក៏មាន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​​​ បាន​ចូល​ខមិន​ថា​ ពួក​គេ​ក៏​បានស្គាល់​ក្រុម​នេះ​ ដែល​​បាន​​ធ្វើ​ «ស្ទៃល៍»​ ​ស្រដៀង​ៗ​គ្នា​នេះ​រួចមកហើយ​ ៕ ដោយ៖ ឧត្តម

spot_img
×