Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ស្តីពី «​គោលនយោបាយ​លើកទឹកចិត្ត និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅឋាន​ដែល​មាន​តំលៃ​សមរម្យ​»

spot_img

​​ខេត្ត​ស្វាយរៀង ៖ ​លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង​លោក រស់ ផា​រិទ្ធ អភិបាលរង ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតីីី​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​គោលនយោបាយ​លើកទឹកចិត្ត និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅឋាន​ដែល​មាន​តំលៃ​សមរម្យ​» ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​សណ្ឋាគារ​វ៉ៃ​គោ ក្រុង​ស្វាយរៀង​ ​ខេត្ត​ស្វាយរៀង​។

​សិក្ខាសាលា​នេះ​ក៏ មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់ លោក លោកស្រី​ជា​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រធាន អនុប្រធាន និង​មន្ត្រី​ពាក់ព័ន្ធ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលរង​ក្រុង ស្រុក លោក​ចៅសង្កាត់ មេភូមិ និង​តំណាង​ក្រុមហ៊ុន​សាងសង់​ក្នុង​ខេត្ត ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ស្វាគមន៍​នៅក្នុង​ឱកាស​នោះ លោក រស់ ផា​រិទ្ធ អភិបាលរង ខេត្ត ស្វាយរៀងក៏បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​ទូទៅ ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត ស្ថានភាព​នៃ​មុខរបរ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​ចេះ​តែ​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅក្នុង​បរិបទ​នៃ​ប្រទេសជាតិ​កំពុង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងនាម​លោក​អភិបាលខេត្ត លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ព្រមទាំង​បាន​បង្ហាញ​ពី​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ស្ដី​ការលើក​ទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ និង​ឯកសារ​បច្ចេកទេស​គាំទ្រ ដែល​ត្រូវ​លើកយក​មក​ផ្សព្វផ្សាយ​នៅក្នុង​អង្គសិក្ខាសាលា​នៅថ្ងៃនេះ នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ច​លើកកម្ពស់​សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ជា​ទូទៅ និង​ជា​ពិសេស​ក្រុម​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ នៅ​ទូទាំង​ប្រទេស​និយាយ​ជា​រួម និង​នៅក្នុង​ខេត្ត​ស្វាយរៀង​និយាយ​ដោយឡែក នឹង​មាន​កាលានុវត្តភាព និង​លទ្ធភាព​ខ្ពស់​ជាង​មុន ក្នុង​ការ​ទទួលបាន​លំនៅឋាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាច​ឆ្លើយតប​លទ្ធភាព​ចំណូល​របស់​ពួកគាត់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ផង​ដែរ លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​ជូន​អំពី​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នៅថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ឯកសារ​គតិយុត្តិ​មួយចំនួន ដែល​នាយកដ្ឋាន​មូលនិធិ និង​ឥណទាន​លំនៅឋាន នៃ​អគ្គនាយដ្ឋាន​លំនៅឋាន បាន​រៀបចំ​ឡើង​ដែល​មាន​លក្ខណៈសម្បត្តិ​អតិថិជន​គោលដៅ​ដែល​អាច​ទទួលបាន​សិទ្ធិ ក្នុង​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ លក្ខខណ្ឌ​កំណត់​ក្រោយ​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ និង​និតិ​វិធី នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​ទិញ ឬ​ជួល​លំនៅឋាន​តម្លៃ​សមរម្យ ។ ជាមួយនេះ លោក​ក៏​បាន​បញ្ជាក់បន្ថែម​ថា អាស្រ័យ​ដោយ​កំណើន​តម្រូវការ​លំនៅឋាន និង​ការតាំង​ទី​លំនៅ​ថ្មី មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បាន​ជះ​ឥទ្ធិពល​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និង​សោភ័ណ្ឌភាព​ទីក្រុង ជាពិសេស​ដោយ​មើលឃើញ​ថា​លទ្ធភាព​ទទួលបាន​លំនៅឋាន​សមរម្យ មាន​សភាព​កាន់តែ​ទាប​ទៅៗ ទើប​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្ដី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ និង​ឯកសារ​បច្ចេកទេស​គាំទ្រ​មួយ​ចំនួន ដើម្បី​ធានា​សិទ្ធ​ទទួលបាន​លំនៅឋាន​សមរម្យ ជូន​ប្រជាជន​ផង និង​សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍន៍​នគរូបនីយកម្ម​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ទ្រទ្រង់​សុខមាលភាព និង​វិបុលភាព សេដ្ឋកិច្ច និង​សង្គម​ផង ៕ ​វ៉ៃ​គោ​

spot_img
×