Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ឆ្ងល់​ថា ឧកញ៉ា គង់ ក្រឹ​ង មិន​មាន​មុខរបរ​ច្បាស់លាស់ តែ​មាន​លុយ​ច្រើន​ម្ល៉េះ ដើរ​បរិច្ចាគ​គ្រប់កន្លែង​

spot_img

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្នួល ក៏​ដូចជា​ពលរដ្ឋ នៅក្នុង​ខេត្ត​ក្រចេះ បាន​និយាយ​កោតសរសើរ ចំពោះ​ទង្វើ របស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកស្រី ម៉ាន សា​រ៉ស់ ដែល​តែងតែ​បរិច្ចាគ​ឧបត្ថម​ថវិកា​ផ្ទាល់ខ្លួន ជួយ​ដល់​ការកសាង និង​អភិវឌ្ឃន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ​វត្ត​អារាម ជាដើម ។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្នួល​បាន​សម្តែង​នូវ​ការងឿងឆ្ងល់​ថា តើ​ទ្រព្យសម្បត្តិ​បស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកស្រី ម៉ាន សា​រ៉ស់ បានមក​ពី​ណា ហេតុអ្វី​បានជា​លុយ​ទាំង​នោះ ចាយ​និង​បរិច្ចាគ​មិនចេះ​អស់ តើ​ពួកគាត់​រកស៊ី​អ្វី​ទៅ​បានជា​មាន​ទ្រព្យសម្បត្តិ​ហូ​ហៀ​ដូច​គេ​ចាក់គរ​អ៊ីចឹង​។ ពលរដ្ឋ បាន​លើកឡើង​ជា​ចម្ង​ន់​ថា តើ​លោក​ឧកញ៉ា​មានមុខ​របរ​អ្វី ឲ្យ​ពិតប្រាកដ​នោះដែរ បានជា​មាន​ថវិកា​របើក​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អ្នកកាសែត ដល់​ទៅ​រាប់រយ​ស្ថាប័ន ដោយ​ខ្លះ​គិត​ជា​មួយអាទិត្យ និង​ខ្លះទៀត​គិត​ជា​ខែ​ទៀត​ផង​នោះ​? ចំណែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត បាន​លើកឡើង​ថា លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកស្រី ម៉ាន សា​រ៉ស់ មិន​មាន​មុខ​ពិត​ប្រាកដ​នោះទេ គឺ​គ្រាប់​តែ​ដឹក​ឈើ​លេងៗ​តែ​ប៉ុណ្ណឹង គ្មាន​រកស៊ី​អ្វី​ធំដុំ​នោះ​ទេ​។​

​តែ​ចំណុច​ដែល​ពលរដ្ឋ លើកឡើងថា មិន​សរសើ​មិនបាន ចំពោះ​លោក​ឧកញ៉ា គង់ ក្រឹ​ង នោះ​គឺ លោក​អាច​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ចាប់ពី​គីឡូម៉ែត្រ​លេខ​៨៨ រហូត​ដល់​ព្រំដែន​វៀតណាម ដើម្បី​កាង​ឲ្យ​ឈ្មួញ​ដឹក​ឈើ​គ្រប់​ប្រភេទ​ឆ្លងដែន​យ៉ាង​មាន​ក្ដី​សុខ​បំផុត​នោះ ហើយ​លោក​គ្រាន់តែ​ជា​អ្នក​ចាំ​ដក​តុង​តែប៉ុណ្ណោះ ។​

​ជុំវិញ​បញ្ហា​នៃ​ការ​កាង​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ឆ្លងដែន​ទាំងនោះ មាន​គម្លាត​សងខាង​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ វ៉ា​លឺ គឺ​ចំងាយ​៥០០​ម៉ែត្រ ការដឹកជញ្ជូន​ឈើ​នោះ គឺ​មិន​មាន​សមត្ថកិច្ច​ឬ​ជំនាញ​ណា មក​ពាក់ព័ន្ធ​ឬ​ប៉ះពាល់​បានឡើយ មូលហេតុ​ក្រុម​ឈ្មួញ​ទាំងនោះ បាន​អះអាង​ថា ការដឹកជញ្ជូន​ឈើ​នេះ បាន​បង់ពន្ធ​ជូន​លោក​ឧកញ៉ា​រួចហើយ ។​

​ការធ្វើ​ចរាចរ​ឈើ​របស់​ពួកគេ​សព្វថ្ងៃនេះ បើ​គ្មាន​លោក​ឧកញ៉ា​កាង​ឲ្យ​ទេ គឺ​ពុំ​អាចទៅរួច​នោះឡើយ​។ ជា​ពិសេស​ការធ្វើ​ចរាច​រ​ឈើ​ឆ្លងដែន​នៅលើ​ទឹកដី​នៃ​ខេត្ត​ក្រចេះ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ជា​រៀង​រាល់​ថ្ងៃនេះ គឺ​តាម​ច្រករបៀង ចំណុច​ដេ​១ ដេ​២ និង​ដេ​៣ យ៉ាង​ពិតប្រាកដ​ណាស់​។ ការធ្វើ​ចរាចរ​ឈើ​ឆ្លងដែន​របស់​ក្រុម​ឈ្មួញ​ទាំងនេះ តើ​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ដែល​ពាក់ព័ន្ធ ទាំង​ថ្នាក់​ខេត្ត​និង​ថ្នាក់ជាតិ មាន​បាន​ជ្រាប​ដែរឬទេ​? ជុំវិញ​រឿង​កា​ចោទប្រកាន់​នេះ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​លោក​ឧកញ៉ា​បាន​ទេ ៕ ​ដោយ​៖​រចនា​

         

spot_img
×