Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​ជនជាតិ​ជប៉ុន ចេះ​តែ​ដើរ​ចាប់​ត្រី​បា​ឡែន​មក​បរិភោគ​?

spot_img

ប្រមាណ ២០​ឆ្នាំ ក្រោយ​សង្គ្រាមលោកលើកទី II ពលរដ្ឋ​ជប៉ុន​បរិភោគ​ត្រី​បា​ឡែន​ច្រើន​ជាង​អាហារ​ដទៃៗ​ទៀត​។​

​ត្រី​បា​ឡែន ២​ក្បាល កំពុ​ត្រូវ​បាន​ទាញ​ឡើង នាវា “​ស្រាវជ្រាវ​” របស់​ជប៉ុន​

​ថ្មីៗ​នេះ ខ្សែ​វីដេអូ​មួយ​បង្ហោះ​ផ្សាយ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី បាន​ធ្វើឲ្យ​អ្នកទស្សនា​ស្រឡាំងកាំង​ជាខ្លាំង​។ វីដេអូ​ទាំងនេះ​ត្រូវបាន​ប្រមូលផ្តុំ​ចន្លោះ​ពី​ឆ្នាំ ២០០៨-2012​។ បង្ហាញ​ឲ្យឃើញ​នូវ​ទិដ្ឋភាព​នា​វាពាក់​ស្លាក “​ស្រាវជ្រាវ​”​របស់​ជប៉ុន ជ្រែកចូ​ល្នុង​តំបន់​សមុទ្រ​ភាគខាងត្បូ​ង​អូស្ត្រាលី ហើយ​ចាប់​យក​ត្រី​បា​ឡែន​ប្រផេះ “​ម៉ា​សប្បាយ​”​។ ពួក​ត្រី​បា​ឡែន​ទាំងនេះ ដែល​មាន​ប្រវែង​ដល់​ទៅ ១០​ម៉ែត្រ ត្រូវ​បាន​កេ​បាញ់​លំពែង​មានភ្ជាប់​គ្រឿង​ផ្ទុះ​នៅ​ទំ​ពក់ រួច​អូស​លើ​កំណាត់​ផ្លូវ​ឆ្ងាយ​មួយ​មុនពេល ស្ទូច​ឡើង​លើ​ទូក ព្រលះ​សាច់​។ ពី​យូរយា​រនាស់​មកហើយ វប្បធម៌​បរិភោគ​ត្រី​បាឡែ​ន​បាន​កើតមានឡើង ហើយ​តែ​ពេញនិយម​ខ្លាំង​ឡើងៗ​។​

កម្មករ​ព្រលះ​សាច់​ត្រី​បា​ឡែន​នៅ​លើ​នាវា​តែម្តង​

​​ក្នុង​វប្បធម៌​ជប៉ុន​ត្រី​បា​ឡែន ផ្សារភ្ជាប់​ជាមួយ​និមិត្តរូប​វប្បធម៌​របស់​ទេវតា Ebisu ដែល​ជា​ទេវតា​នាំមក​នូវ​ភ័ព្វសំណាង និង​ជួយ​យកអាសារ​ដល់​ប្រជា​នេសាទ​។ ហេតុ​នេះ​ឯង​ទើប​ពិធីបុណ្យ​ប្រព្រឹត្តិ​ទៅ​នៅ​ពាក់កណ្តាល​ខែ​តុលា រៀងរាល់ឆ្នាំ នៅ​សង្កាត់ Ebisu ចាំបាច់​ត្រូវ​មាន​មុខម្ហូប​ត្រី​បា​ឡែន ដែល​មាន​អត្ថន័យ “​នាំ​សំណាង​ដល់​ភ្ញៀវ​មកពី​ស្រុក​ឆ្ងាយ​”​។ ហេតុនេះ​មនុស្សម្នា​ចូលរួម​ពិតជា​កុះក​រណាស់​។​

សាច់​ត្រី​បា​ឡែន​ក្នុង​ហាង​មួយ​

​ត្រី​បា​ឡែន​ជា​ប្រភេទ​សត្វ ប្រឈម​នឹង​ហានិភ័យ​ផុត​ពូជ ហើយ​នៅ​ប្រទេស​ជាច្រើន គេ​ចាត់ទុក​ការ​នេសាទ​ត្រី​នេះ គឺ​ល្មើសច្បាប់​។ ប៉ុន្តែ Iceland ន័​រវេស និង​ជប៉ុន គេ​នៅ​ស្វែងរក​បាន​អាជ្ញាប័ណ្ណ​នេសាទ​ត្រី​នេះ​។​

​មុន​នោះ​នៅ​ជប៉ុន​គេ​ឲ្យ​ចាប់​យក​ត្រី​បាឡែ​ន​ដែល​បាន​ស្លាប់​មក​សម្រាប់​បម្រើ​ឲ្យ​ការស្រាវជ្រាវ​ប៉ុណ្ណោះ​។ តែ​រឿង​ពិត​គឺ​ផ្ទុយស្រឡះ ហើយ​រដ្ឋាភិបាល​ជប៉ុន ក៏​ព្រងើយកន្តើយ​នឹង​រឿង​នេះ​។​

​ផែ​ត្រី Wada កន្លែង​លក់​ត្រី​បា​ឡែន ដ៏​ល្បីល្បាញ​។​

​បច្ចុប្បន្ន​ជប៉ុន​នៅ​បាន​សាងសង់​រោងចក្រ​កែច្នៃ ត្រី​បា​ឡែន ដែល​អាច​ផលិត​កែច្នៃ​ត្រី បាន​រាប់រយ​ក្បាល​មួយ​លើកៗ​ឯណោះ នៅ​ជិត​តំបន់​ប៉ូល​ខាងត្បូង​។​

​គេ​កាត់​ជា​ដុំ​តូចៗ ដើម្បី​ដាក់​លក់​តាម​ផ្សារ​ទំនើប​

ក្រោយ​សង្គ្រាម​លោក ជប៉ុន​ជា​ប្រទេស​ចាញ់​សង្គ្រាម ហេតុ​នេះ​ត្រូវ​ស្វះស្វែង​រក​អាហារ​បន្ថែម​សម្រាប់​ពលរដ្ឋ​ពី​ឆ្នាំ ១៩៤០-1960 ពួកគេ​បរិភោគ​ត្រី បា​ឡែន ច្រើន​បំផុត​។ ឆ្នាំ ១៩៦៤ ជា​ឆ្នាំ​ដែល​ពួកគេ​សម្លាប់​ត្រី​នេះ ដល់​ទៅ ២៤.០០០ ក្បាល​។​

បាតុកម្ម​ប្រឆាំង​ការសម្លាប់​ត្រី​បា​ឡែន​

​បច្ចុប្បន្ននេះ ជប៉ុន​ច្រើន​នាំចូល​សាច់​ត្រី​បា​ឡែន​ពី​អូស្ត្រាលី អាមេរិក ឬ Iceland ។ ក្រៅពី​នោះ​ក៏​នៅ​មាន​ផ្តល់​ថវិការឲ្យ អ្នកនេសាទ​ត្រី ក្នុងស្រុក ឬ​នាវា “​បន្លំ​ស្រាវជ្រាវ​” វិទ្យាសាស្ត្រ ដើម្បី​ប្រញាប់​យក​ត្រី​បា​ឡែន​៕ ចន្ទ្រា​

 

spot_img
×