Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជិតខាង​ប្រាប់​មិន​ជឿ​ទេ​! ដល់​ឃើញ​ផ្ទាល់​ភ្នែក​ខ្លួនឯង បុរស​ម្នាក់​រន្ធត់ចិត្ត​យ៉ាងខ្លាំង​​ស្ទើរ​​ស្រក់​ទឹក​ភ្នែក ខណៈ​ឃើញ…

spot_img

​នេះ​ជា​រឿង​ដ៏​ព្រឺព្រួច​មួយ ដែល​បុរស​ម្នាក់​ឈ្មោះ Chanit Tikhayacharat អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ Tungkum ស្រុក Wiang Kaen ខេត្ត Chiang Rai ប្រទេស​ថៃ បាន​ថត​នៅពេល​យប់​មួយ និង​ជាប់​ស្រមោល​ខ្មោច​ស្រី​ម្នាក់ ស្លៀក​រ៉ូ​ប​ពណ៌​ស នៅ​កន្លែង​កាច់ជ្រុង​នៃ​ផ្ទះ​របស់គាត់ ។ ស្រមោល​ក្មេងស្រី​នោះ បានបង្ហាញ​ផ្ទៃមុខ សក់ ដៃ ជើង​ព្រាលៗ ប៉ុន្តែ ផ្នែក​បាតជើង​របស់​នាង​ពុំ​បង្ហាញ​ទេ (​ងងឹតឈឹង​) ហាក់​កំពុង​អណ្តែត​នៅក្នុង​អាកាសអីចឹង ។​

​លោក Chanit បាន​និយាយថា គាត់​ថតរូប​ភាពជា​ច្រើន​រក្សា​ទុក​ដោយ​ពុំ​ចាប់អារម្មណ៍​អ្វី​នោះទេ នៅពេល​យប់​កាលពី​ថ្ងៃទី​១៥ ខែមេសា ក្នុងអំឡុង​ពិ​បុណ្យ​ស​ង្ក្រា​ន​ចូលឆ្នាំ កន្លងទៅ ប៉ុន្តែ ទើប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឆែក​មើល​ពួកវា​នៅ​ថ្ងៃទី​១៨ មេសា រកឃើញ​ស្រមោល​ក្មេងស្រី​ម្នាក់​គួរ​ឲ្យ​ព្រឺក្បាល​បែបនេះ ។ បើតាម​ការពិនិត្យ​រប​ស់គា​ត់ ព្រមទាំង​ចំណាំ​រ៉ូ​ប​យ៉ាងច្បាស់​ផង​នោះ គាត់​សន្ម​ត់​ថា​រូប​ស្រមោល​មនុស្ស​ស្រី​នោះ គឺជា​ប្អូនស្រី​របស់គាត់​ឈ្មោះ B. Chaiyacharaj ដែល​បាន​ស្លាប់​កាលពី ១០ ឆ្នាំមុន​ម្លេះ ហើយ​នាង​ប្រហែលជា​មកលេង​ផ្ទះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ។​

​បុរស​រូបនេះ​នៅបាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា កន្លងមក មាន​អ្នកជិតខាង​បាន​ប្រាប់​គាត់​ថា ពួកគេ​ធ្លាប់​ឃើញ​ស្រមោល​មនុស្ស​ស្រី​ម្នាក់ ដើរចេញ​ចូល​ផ្ទះ​របស់គាត់ និង​សូម្បី​ដើរ​ក្រឡឹង​ជុំវិញ​ទៀតផង ប៉ុន្តែ គាត់​ពុំ​ជឿ​នោះទេ ដោយ​គិតថា​ពួកគេ​ចេះតែ​នឹក​ស្រមៃ​ប៉ុណ្ណោះ ។ ប៉ុន្តែ ដល់ពេល​ឃើញ​ផ្ទាល់​ភ្នែក​ខ្លួនឯង​បែបនេះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​ក្តី​រន្ធត់​ពុំ​នឹកស្មាន​ដល់​តែម្តង ៕ ដោយ​៖ ចន្ទី (ប្រភព​៖ Khaosod​)

spot_img
×