Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច តែ​ដោយ​គ្រាន់​តែ​រក្សា​ភាពនឹងនរ នោះ​គ្រប់យ៉ាង​សុទ្ធ​តែ​អាច​ដោះស្រាយបាន ។ លុយកាក់ ត្រូវ​ប្រយ័ត្ន​ក្នុង​ការចំណាយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ទោះបី​ប្រសិទ្ធភាព​ការងារ​ថ្ងៃនេះ មិន​គួរ​ជាទី​ពេញចិត្ត តែ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ជ្រុល​ដល់​ថ្នាក់​សោះអង្គើយ​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល​៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ល្អ មានឱកាស​ទិញ​បាន​របស់​ល្អ​ក្នុងតម្លៃ​សមល្មម ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ រាល់​ទំនាក់ទំនង​គ​ត្រួត​គ្នា ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​រ៉ូមែ​នទិ​កខ្លះ ដើម្បី​ពង្រឹង​ចំណង​មនោសញ្ចេតនា ។​

​ឆ្នាំរ​រោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ រាល់​ឧបសគ្គ​មុនៗ​នោះ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ស្រេចបាច់ ។ លុយកាក់ ជួប​សំណាងល្អ​រឿង​លុយកាក់ អាច​ទទួលបាន​កាដូ ។ មនោសញ្ចេតនា គួរ​ចេះ​ក្រាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រង​សម្ពាធ​ច្រើន ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុង​រឿង​ខ្ចីបុល​ប្រាក់កាស ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ដោយសារ​ពាក្យសម្តី​លេងសើច ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ គួរ​នឹងនរ​ពេល​ដោះស្រាយ​បញ្ហា​ទាក់ទង​លុយកាក់ ។ មនោសញ្ចេតនា កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ការងារ​រីកចម្រើន​ល្អ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​រក​ប្រាក់​បន្ថែម ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត នឹង​ជួយ​ជ្រោមជ្រែង ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ​រក​ចំណេញ​ធំ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវមាន​ការព្យាករណ៍​ច្បាស់លាស់​ទើប​មិន​ខក​ឱកាស​ក្នុង​ការងារ ។ លុយកាក់ បណ្តា​ខ្ទង់​វិនិយោគ​តូចៗ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​ឱកាស​រក​បានដៃ​គូ​រកស៊ី ពង្រីក​វិស័យ​ជំនួញ ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​អ្នក​ជួយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា គួរ​ជូន​កាដូ ឬ​បង្កើត​ភាព​រីករាយ​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ចំណាយ​កម្លាំងកាយ​ច្រើន តែ​លទ្ធផល​ទទួលបាន​បែរ​ជា​តិចតួច ។ លុយកាក់ ជួប​សំណាងល្អ​ខ្លះៗ​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូជីវិត ៕

spot_img
×