Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​មុខសញ្ញា​ផ្ញើ​កញ្ចប់​ប្រៃសណីយ៍​ផ្ទុក​គ្រាប់បែក ទៅកាន់​អតីត​ប្រធានាធិបតី​អាមេរិក​ (មានវីដេអូ)

spot_img

​ស្ថាប័ន​ស៊ើបអង្កេត​អាមេរិក បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទាក់ទង​ដល់​ករណី​គំរាម​វាយប្រហារ​ដោយ​គ្រាប់បែក «​សំបុត្រ​» ទៅលើ​អតីត​ប្រធានាធិបតី និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​។​

​មន្ត្រី​សន្តិសុខ​អាមេរិក បាន​បង្ហើប​ប្រាប់ Reuters ថា «​យើងខ្ញុំ​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ហើយ​កំពុង​ស្រាវ​រកមុខ​សញ្ញា​មួយចំនួនទៀត​។​

​បើតាម CNN វិញ​ឱ្យដឹងថា ជនល្មើស​ដំបូង​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ Cesar Sayoc អាយុ​៥៦​ឆ្នាំ​។ បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង Plantation រដ្ឋ Florida អាមេរិក ដោយ​ផ្អែកលើ​លទ្ធផល​ត្រួតពិនិត្យ DNA ដែល​ប្រមូលបាន​ពី​វត្ថុតាង​ទាំងឡាយ​។​

Cesar Sayoc ត្រូវបាន​គេ​ដឹងថា ធ្លាប់មាន​អតីត​ទោស ។ ពិសេស​រថយន្ត​ដឹកជញ្ជូន​របស់​បុរស​នេះ​ត្រូវបាន​ពណ៌នា​ថា​«​បិទ​ជិត​ទៅដោយ​សារ​គាំទ្រ​ប្រធានាធិបតី​អាមេរិក Donald Trump និង​សារ​ប្រឆាំង​អ្នកស្រី Hillary Clinton ។​

​តាម​ខ្សែ​វីដេអូ​មួយ​ពី​កន្លែងកើតហេតុ បង្ហាញឱ្យឃើញ​រថយន្ត​របស់ Sayoc ត្រូវបាន​សមត្ថកិច្ច​រុំ​ជិត​មុនពេល​សណ្តោង​យកទៅ​។​

​តាម RT, ការស្រាវជ្រាវ​ត្រូវបាន​ប្រមូលផ្តុំ​នៅ​រដ្ឋ Florida ព្រោះតែ​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ទាំងនោះ​សុទ្ធតែ​ដាក់ អាសយដ្ឋាន ការិយាល័យ​ស្ត្រី​អ្នកតំណាងរាស្ត្រ Debbie Wasserman Schultz ។​

​គួររំលឹកថា កញ្ចប់​ប្រៃសណីយ៍​ជាច្រើន​ដែលមាន​ផ្ទុក​រំសេវ​ផ្ទុះ​និង​គ្រាប់បែក​កែច្នៃ​ត្រូវបាន​បញ្ជូន​ទៅកាន់​អាសយដ្ឋាន របស់​អតីត​ឥស្សរជន​គណបក្ស​ប្រជាធិបតេយ្យ ជាអាទិ៍​លោក Barack Obama, Bill Clinton អតីត​អគ្គ​មហាអយ្យការ Eric Holder ព្រមទាំង​ស្នាក់ការ​មួយចំនួន​របស់​សារព័ត៌មាន CNN ៕​សូ​យ​ន​

spot_img
×