Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលទាន​ទឹកអំបិល​រាវ​១​កែវ​ក្នុង​១​ថ្ងៃ អ្នកនឹង​ទទួលបាន​គុណប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​៤

spot_img

​ទឹកអំបិល​រាវ​លាយ​តាម​កម្រិត​ខាងក្រោម​នេះ នឹង​ជួយ​សរីរាង្គ​ផ្លាស់ប្តូរ​ពី​ក្នុង​ទៅ​ក្រៅ​, ជំរុញ​សកម្មភាព​ផ្លូវ​ពោះវៀន​, កម្ចាត់​ជាតិពុល​, ព្យាបាល​ជំងឺ​ទល់លាមក​, ថែទាំ​មាត់​ឆ្មេ​ញ ។​

​ទឹកអំបិល​រាវ​នៅទីនេះ គឺជា​ទឹក​លាយ​អំបិល​ដ៏​ទាប ដូចជា​ប្រភេទ​សេរ៉ូម ត្រូវបាន​បញ្ចូល​ក្នុង​សរសៃឈាម ។​

​ជំនាញការ​ជីវជាតិ​ល្បីឈ្មោះ​ជនជាតិ​ចិន​ឲ្យ​ដឹងថា ប្រសិនបើ​អ្នកទទួល​ទាន​ទឹកអំបិល​រាវ​នេះ​១​កែវ ក្នុង​១​ថ្ងៃ សរីរាង្គ​នឹង​ទទួលបាន​គុណប្រយោជន៍​យ៉ាងច្រើន ។​

១- សម្អាត​ផ្លូវ​ពោះវៀន​, សម្លាប់​បាក់តេរី

​ទទួលទាន​ទឹកអំបិល​រាវ​១​កែវ ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ពេលព្រឹក អាចជួយ​សម្អាត​ពោះវៀន​, កម្ចាត់​បរិមាណ​អាហារ​សល់​ប្រមូលផ្តុំ​មុន​នោះ និង​កម្ចាត់​មេរោគ ។​

​ក្រោយ​ពេលបាយ​យប់​, អាហារ​នៅសល់​ក្នុង​ពោះវៀន ក្នុង​១​រយៈពេល​វែង បូក​បន្ថែម​ការដែល​អ្ន​ក​គេង​ស្ងៀម​១​យប់​, បាក់តេរី និង​ផ្សិត​ក្នុង​ពោះវៀន​នឹង​ឡើង​មេ និង​បង្កើតជា​សារជាតិ​ពុល ។ ដូច្នេះហើយ​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ស្អុយ​មាត់​ពេល​ភ្ញាក់​ពី​គេង​, នេះ​ជា​បាតុភូត​ច្រាល​ឧស្ម័ន​ពី​ក្រពះ​ឡើង បង្កឡើង​ដោយសារ​ដំណើរការ​បំបែក​បំផ្លាញ​អាហារ ។ ការ​ទទួលទាន​ទឹកអំបិល​រាវ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ភ្លាម អាច​បន្ថយ​បាតុភូត​ស្អុយ​មាត់​, សម្អាត​ផ្លូវ​ពោះវៀន​, កម្ចាត់​បាក់តេរី ។​

២- ទប់ស្កាត់​ទល់លាមក​
​ទទួលទាន​ទឹកអំបិល​រាវ ពុំ​ត្រឹមតែ​ជួយ​កម្ចាត់​បាក់តេរី និង​ជាតិពុល តែ​នូវ​អាចជួយ​ជំរុញ​ក្រពះ​ធ្វើ​សកម្ម​ភាពល្អ​ជាង ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពេល​សាច់ដុំ​ពោះវៀន​កន្ត្រាក់​ល្អ​ជាង វា​នឹង​រុញ​លាមក​ចេញ​ក្រៅ​, បន្ថយ​បរិមាណ​លាមក​កកស្ទះ ក្នុង​ពោះវៀន ដោះស្រាយបាន​ស្ថានភាព​ទល់លាមក ។​

៣- ធ្វើ​ឲ្យ​ស្បែក​ស្អាត​

​ប្រសិន​អ្នក​ព្យាយាម​ទទួលទាន​រៀងរាល់​ព្រឹក ទឹកអំបិល​អាចជួយ​កែប្រែ​ឲ្យ​ប្រសើរឡើង​រចនាសម្ព័ន្ធ​ស្បែក​, សម្លាប់​មេរោគ ដោយ​ទឹកអំបិល​នឹង​ជំរុញ​ការ​បំប្លែង​សារជាតិ​របស់​សរីរាង្គ ។​

​ពេល​ខាងក្នុង​សរីរាង្គ​មាន​ជាតិពុល​ច្រើន អាច​បង្ក​ជា​រោគសញ្ញា​ជាំ​, អាចម៍រុយ​, ស្បែក​ស្រអាប់​ពណ៌ ។ ទឹកអំបិល​អាចជួយ​អ្នកធ្វើ​ឲ្យ​ស្បែក​ស្អាត ប្រសិន​ទទួលទាន​គួបផ្សំ​នឹង​ទឹកក្រូច​ឆ្មារ អាចជួយ​ឲ្យ​ស្បែ​កស ភ្លឺ​ជាង ។​

៤- ថែទាំ​មាត់​ឆ្មេ​ញ​, ការពារ​សុខភាព​ក្រអូមមាត់​

​បន្ថែម​ប្រសិទ្ធភាព​មួយ​របស់​ទឹកអំបិល​រាវ គឺ​អ្នក​អាច​ទទួលទាន​នៅពេល​យប់ ដើម្បី​ការពារ​សុខភាព​មាត់​ឆ្មេ​ញ ។ ប្រើ​ទឹកអំបិល​ខ្ពុរមាត់​មុនពេល​គេង ឬ​ទទួលទាន អាច​ការពារ​សុខភាព​មាត់​ឆ្មេ​ញ​យ៉ាង​ប្រសិទ្ធភាព ។​

. របៀប​លាយ​ទឹកអំបិល​

​ប្រសិន​អ្នកប្រើប្រាស់​ប្រមាណ ៥០០ មិ​ល្លី​លីត្រ​ទឹកអំបិល ចូរ​ត្រៀម​ទឹក​ឧណ្ហៗ ៥០០ មិ​ល្លី​លីត្រ (​សីតុណ្ហភាព​ប្រមាណ​ពី ៣០ ទៅ ៤០ អង្សា​សេ​) និង​ប្រើ​អំបិល ១/១០ ស្លាបព្រា ៕ លី​សា​

spot_img
×