Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​បន្ត ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី សុវត្ថិភាព​ម្ហូបអាហារ ជូន​ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​រំ​ពារ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​

spot_img

ស្វាយរៀង​៖ ក្រុមការងារ​នៃ​សាខា​កាំកុងត្រូល ខេត្ត​ស្វាយរៀង ដោយ​មាន​កិច្ចសហការ​ពី អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​សាលា បាន​បន្ត​យុទ្ធនាការ ចុះ​អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ជូន​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន​សែន ស្វាយ រំ​ពារ ស្ថិតក្នុង​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ដោយ​មាន​ការចូលរួម​ពី​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា សរុប​ជិត ៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៧ ។​

​បើតាម​ប្រសាសន៍​របស់​មន្ត្រី​សាខា​កាំកុងត្រូល ដែល​ចុះ​ទៅ​ផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស ក្នុងឱកាស​នោះ​បាន​ប្រាប់អោយដឹង​ថា ការផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី “​សុវត្ថិភាព​ម្ហូបអាហារ​” នៅពេលនេះ​មាន​សារៈសំខាន់ ចាំបាច់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​ការទទួលខុសត្រូវ​លើ “​សុវត្ថិភាព​ម្ហូបអាហារ​” គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​យើងទាំងអស់គ្នា ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។ ចុងបញ្ចប់​នៃ​កម្មវិធី​ក៏​មាន​ការឆ្លើយ​នូវ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ម្ហូបអាហារ រួម​ទាំង​ការចែកជូន​នូវ​ផ្ទាំង​រូបភាព​អប់រំ​ផ្សព្វផ្សាយ ចំនួន ៥០០ ផ្ទាំង​ផងដែរ ។​

​មន្ត្រី​ដដែល​បាន​បន្តទៀតថា ទន្ទឹមនឹងនេះ ដោយ​មាន​កិច្ចសហការ ជាមួយ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បន្ត​តាមដាន​លើ​សិប្បកម្ម ដែល​ផលិត​សរសៃរ​គុយទាវ ចំនួន​៣ ទីតាំង ដែល​កន្លងមក​គាត់​បាន​ប្រើប្រាស់ ដោយ​លាយ​បន្ថែម​នូវ សារធាតុ​គីមី​ហាមឃាត់ ” បូរ៉ាក់ ” ។​

​ជា​លទ្ធផល​បង្ហាញ​ថា ក្រោយ​ពី​មន្ទីរ​ជំនាញ​បានធ្វើ កិច្ច​ការងា​រលើ​រឿងនេះ គាត់​ទាំងអស់​គ្នា​បាន​យល់ព្រម ធ្វើ​ការកែប្រែ ដោយ​ការផលិត​ឈប់​ប្រើប្រាស់ សារធាតុ​គីមី​ហាមឃាត់ ” បូរ៉ាក់ ” លាយ​បន្ថែម​លើ​សរសៃរ​គុយទាវ​បន្តទៀត ដោយ​ប្រើ​ជំនួស​វិញ​នូវ​ម្សៅ បន្ថែម​ដែល​មាន​ការអនុញ្ញាត និង​ការណែនាំ​ពី​ជំនាញ ទោះបី​ម្សៅ​លាយ​បន្ថែម ក្រោយ​នេះ​មាន​តម្លៃ​ថ្លៃ ក៏ដោយ ។​

​តែ​ទោះជា​យ៉ាងនេះក្តី ក៏​ក្រុម​ការងារ​នៅ តែ​តាមដាន​អំពី​ដំណើរ​ការវិវត្ត លើ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធ្វើ​ការទប់ស្កាត់ អោយបាន​ទាន់​ពេលវេលា ក្នុង​ការលើកកម្ពស់ សុខភាព​របស់​ពលរដ្ឋ​៕ វ៉ៃកូ​


spot_img
×