Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សង្ឃឹម​អ្វី​ទៅ​! លោកស្រី​តាំង ស៊ីន​ហុង ធ្វើ​ដល់​មេធាវី មក​ស្រែកយំ​ក្នុង​ឡាយ​វីដេអូ សម្រក់​ទឹកភ្នែក រឿង​គេ​សង់រោង​ពិធី​ ​បិទផ្លូវ​មិនឲ្យ​រថយន្ត​របស់គាត់ ចូល​ទៅ​ផ្ទះ​

spot_img

​ភ្នំពេញ ៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង បាន​ស្រែកយំ​សម្រក់​ទឹកភ្នែក​តាមរយៈ​ការ​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ ​ដោយ​ខឹម​សម្បារ​រឿង​អ្នកមាន​អំណាច​ម្នាក់ ធ្វើ​រោងបុណ្យ​ធ្វើ​បិទផ្លូវ ធ្វើ​ឲ្យ​មេធាវី​រូប​នោះ ចូល​ផ្ទះ​របស់​ខ្លួន មិនបាន​ ​ដោយ​ផ្លូវ​ផ្ទះ​ជា​ផ្លូវ​ទាល់ ហើយ​ផ្ទះ​របស់​គាត់​នៅ​ចុង​ក្រោយ​នៃ​ផ្លូវ​ទាល់​ហ្នឹង​តែម្ដង ហើយ​រឹតតែ​ធ្វើឲ្យ​គាត់​មាន​ការឈឺចិត្ត​ទៀត​នោះ​ ​គឺ​គាត់​បាន​ធ្វើ​ការប្តឹង​ទៅ​សង្កាត់ ខណ្ឌ​ហើយ​តែ​គ្មាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​គាត់​ឡើយ​ ​ជា​ហេតុ​ធ្វើឲ្យ​គាត់​ត្រូវ​ចេញពី​ផ្ទះ​តាំងពី​ម៉ោង​៥​ព្រឹក រហូត​ដល់​ម៉ោង​១១​យប់ ទើប​អាច​ចូល​ផ្ទះ​វិញ​បាន​ ​ជាមួយ​សមាជិក​ជា​ច្រើន​នាក់​ផង​ដែរ កាលពី វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៥ ខែតុលា​។​

​ករណីនេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី Sinath Hun បាន​បញ្ចេញមតិ​ផងដែរ​ថា ខ្ញុំ​គិតថា មិនគួរ​យំ​ដល់​ម្លឹងៗ​ទេ ពីព្រោះ​អ្នកភូមិផង​របង​តែមួយ​​ម្ដង​គេ​ម្ដង​យើង​ទេ​ក្មួយ​អើយ វា​មិន​រាល់ថ្ងៃ​ឯណា យូរៗ​បុណ្យ​ការ​ម្ដង តែ​អ្នក​ធ្វើ​ទុក​ផ្លូវ​ឲ្យគេ​ដើ​រផង​។​

​លោកស្រី តាំង ស៊ីន​ហុង មាន អត្តលេខ​៩៦១ ជា​មេធាវី​ពេញសិទ្ធិ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ឃួង ស្រេង​

​អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ការសង់​រោងបុណ្យ រោង​ពិធី​ផ្សេងៗ លើ​ផ្លូវ​សាធារណៈ និង​បិទ​ផ្លូវ​សាធារណៈ​​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​សាងសង់ឡើយ ព្រោះ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាក់​សាធារណៈ ជាពិសេស​អ្នកដំណើរ​តាម​ផង​ផ្លូវ​ផងដែរ ។​

​ក្នុង​វីដេអូ​ឡាយ​ទាំង​ទឹកភ្នែក​នេះដែរ លោកស្រី​មេធាវី​តាំង ស៊ីន​ហុង លើកឡើង​ទាំង​ឈឺចាប់ ដោយ​ក្នុង​នាម​ជា​អ្នកច្បាប់​​ ​ចង់​ការពារ​ច្បាប់​ឱ្យ​មាន​ភាពរឹងមាំ តែ​លទ្ធផល​ខ្លួន​ត្រូវ​រង​ការរំលោភ​សិទ្ធិ​ទាំង​បែបនេះ ហើយ​ក្នុងនោះ​ដែរ​មេធាវី​ ​សម្ដែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ទៅលើ​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចៅសង្កាត់​កន្ទោក ។​

​ចំណែក​ប្រិយមិត្ត​ក្នុង​ហ្វេ​សប៊ុក ជាច្រើន បាន​ខំ​មិន​ថា មិន​គួរឲ្យ​ជឿ​សោះ បងស្រី​ម្នាក់ ជា​មេធាវី ឈ្មោះ តាំង ស៊ីន​ហុង​ ​បាន​យំ​ស្រែក​រក​យុត្តិធម៌ ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ក្រោយពី​មនុស្ស​មាន​អំណាច​ម្នាក់ បាន​ធ្វើ​រោងបុណ្យ​ធ្វើ​បិទផ្លូវ​ចូល​ផ្ទះ​របស់​ខ្លួន​ ​ព្រោះ​តែ​ផ្លូវ​ផ្ទះ​របស់​ខ្លួន​ជា​ផ្លូវ​ទាល់ តើ​ឲ្យ​សង្ឃឹម​អ្វី​កើត​ទៅ ដោយ​គ្រាន់តែ​រឿង​កំប៉ុក​កំប៉ុក​សោះ មេធាវី​ម្នាក់​ស្រែកយំ​ទៅហើយ​ ​ចុះ​ទម្រាំ​រឿងក្តី​ធំ​ប៉ុន​មហាមេឃ នៅក្នុង​តុលាការ តើ​មេធាវី​ស្រី​រូប​នោះ​ស្រែកយំ​ប៉ុនណា​ទៅ​។ ឱ​លោក​អើយ ធ្វើ​ដល់​មេធាវី​ ​ជា​អ្នក​ចេះ​ច្បាប់ ជា​អ្នក​កាន់​ច្បាប់​ពេញៗ​ដៃ មក​ស្រែកយំ​រឿង​គេ​បិទ​ផ្លូវ​ទៅ​វិញ​។​

​ក្នុង​រឿង​នេះ​ដែរ អ្នកស្រី MaDa HP’s Daughter ដែលជា​ភរិយា​របស់​លោក​ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ​បាន​បញ្ចេញ​នូវ​សារ​មួយ​ថា ម្ដុំ​ផ្ទះ​ខ្ញុំ​កម្មវិធី​រហូត បណ្ដាក់​គ្នា សំខាន់ ខ្ញុំ​អត់​ខ្វល់ បើ​គេ​រវល់ ខ្ញុំ​យក​ឡាន​ទៅ​ចត​ឲ​ឆ្ងាយ ហើយ​ដើរ​មក​ផ្ទះ​ ​គ្មាន​អ្នកណា​ថា​មិន​ចេះ​រវល់​នោះ ម្ដង​គេ ម្ដង​យើង គ្មាន​អ្នកណា​ទំនេរ​មាន​កម្មវិធី​រាល់​ថ្ងៃ​ទេ​។ ហឹម​ឬ​ពួកគាត់ មាន​បញ្ហា ជាមួយគ្នា​​អ្វី​ផ្សេង​។​

​ចំណែក​គណនី​ហ្វេ​សប៊ុក ឈ្មោះ ណា ធា បាន​លើកឡើង​ដែរ​ថា ពេល​បុណ្យ​សព​ប៉ា​បង បង​ដែល​នៅជាប់​ផ្ទះ​បង ចេញ​ចូល​ឡាន​មិន​បាន​ ​គាត់​សុខ​ជិះឡាន​តែមួយ ឲ្យ​ប្តី​ជូន​ទៅ​ធ្វើការ ហើយ​ឡាន​ប្តី​គាត់​យក​ទៅ​ផ្ញើ បង​ថា​ចេញថ្លៃ​ផ្ញើ​ឲ្យ​គាត់ គាត់​មិន​យក​ទេ​ ​គាត់​ថា​មាន​រវល់​ម្នាក់​ម្តង​។​

​រីឯ គណនី Sreymach Chea ៖ គ្រាន់តែ​ចត​ឡាន​ឆ្ងាយ​ពី​ផ្ទះ​បន្តិច ហើយ​ដើរ​ចូល​ផ្ទះ​ចប់​ហើយ ចាំ​បាត់​អី​គាត់​ត្រូវ​ក្រោក​ពី​ម៉ោង​៤​ព្រឹក​​ដល់​១១​យប់ បាន​ចូល​ផ្ទះ ហើយ​បើ​គេ​ធ្វើ​រោង​មួយខែ​បួនដប់​ដង​មិន​ថា​ទេ ម្តង​យើង​ម្តង​គេ​ទេ​កុំ​ចង្អៀតចង្អល់​ពេក​។​

​ចំណែក​អ្នកស្រី កែវ សុវណ្ណ​ដា បាន​ថ្លែង​នូវ​សារ​ជូន​ដល់​មេធាវី​ពូកែ​ស្រែកយំ​នោះ​ថា ខ្លួន​ជា​អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់ ជា​ទីពឹងពាក់​​របស់​អ្នកទន់ខ្សោយ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​យំ​ស្រែក សង្ឃឹម​អី​ទៅ អធ្យាស្រ័យ និង​អត់អោន​ខ្លះ​ទៅ ជា​អ្នក​ជិតខាង​និង គ្នា​​មិន​មែន​រាល់ថ្ងៃ​ណា ម្តង​គេ​ម្តង​យើង !​។​

​គណនី Vatey បាន​លើកឡើង​ផង​ដែរ​ថា និយាយ​ត្រង់​ណា ប៉ះពាល់​អ្វី​សូម​អធ្យាស្រ័យ​ ​អ្នក​គ្មាន​ផ្ទះ​ជាប់​ផ្លូវ ហើយ​មិន​ចេះ​យោគយល់​នឹង ប្រយ័ត្ន​ងាប់​ទៅ គេ​មិនឲ្យ​ធ្វើ​រោងបុណ្យ​លើផ្លូវ​ ​តិច​ថា​ សូម្បី​ងាប់​ក៏​គ្មាន​សូម្បី​ដី​ធ្វើ​រោងបុណ្យ ធ្លាប់​ឃើញ​ទេ អ្នកខ្លះ​ផ្ទះ​នៅ​ជ្រៅ ខំ​លើក​ខ្លោងទ្វា​រោងបុណ្យ ឬ​ការ យកមក​ដាក់​លើ​ផ្លូវ​ ​ដើម្បីឲ្យ​គេ​ឃើញ​នោះ ចឹង​គួរ​បើកចិត្ត​ឲ្យ​ទូលាយ​ខ្លះ​ទៅ មិន​មែន​រាល់ថ្ងៃ​ទេ ខ្មែរ​តែ​មួយ​តើ បើ​មិន​ចេះ​ស្រឡាញ់​ខ្មែរ​ដូចគ្នា​ ​តើ​ឲ្យ​អ្នកណា​មក​ស្រឡាញ់​យើង​។​

​គណនី Douen Sokun ៖ មិន​កាន់ជើង​ម្ចាស់​រោងបុណ្យ គេ​មិន​មែន​ធ្វើ​រោង ជា​អចិន្ត្រៃយ៍​ឯណា ហេតុ​អី​ដល់​ថ្នាក់​យំ​ស្រែក​អ៊ីចឹង​។​ ​ចំណែក​​គណនី​ហ្វេ​សប៊ុក​ជាច្រើនទៀត បាន​បញ្ចេញ​មតិ​ថា ទំនង​ជា​លោកស្រី​មេធាវី​រូប​នោះ និង​ម្ចាស់​រោង​ពិធី​នោះ មាន​ទំនាស់​នឹងគ្នា​ ​ដូច្នេះ​ទើប​បាន​មិន​ត្រូវ​គ្នា រហូតដល់​ថ្នាក់​ឡាយ​វីដេអូ បញ្ចេញ​កំហឹង​ស្រែកយំ​បែបនេះ​៕ ដោយ​៖​រចនា​

    

spot_img
×