Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​ជួសជុល​តាម​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ឱ្យ​អត្ត​ពលិក​កម្ពុជា ហ្វឹកហាត់​ត្រៀមខ្លួន​យក មេដៃ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​

spot_img

​ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កំពុង​ត្រូវបាន​ជួសជុល ឱ្យ​ប្រសើរ​ឡើង តាម​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ឱ្យ​អត្ត​ពលិក​កម្ពុជា ហ្វឹកហាត់​ត្រៀមខ្លួន​យក មេដៃ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣​ខាងមុខ​។​

​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១៨​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា បាន​អញ្ជើញជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​ជួសជុល និង​សាងសង់ អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រសួង និង​មន្ត្រីរាជការ​របស់​ក្រសួង​។​

​សូម​ជម្រាប​ជូន​ថា​៖ កីឡាហែលទឹក​ឃើញ​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅ​សម័យ​សង្គមរាស្ត្រនិយម តាមរយៈ​ការបង្កើត​ឱ្យ​មាន​អាង​ហែល​ទឹក​សម្រាប់​អត្ត​ពលិក​ហ្វឹកហាត់ជាច្រើន​កន្លែង ប៉ុន្តែ​ជា អកុសល ក្រោម​ការដឹកនាំ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) និង​សង្គ្រាម​ជាច្រើន ទស្សវត្សរ៍​កន្លងមក អាង​ហែល​ទឹក​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុងការ ស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរស​ជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​កសាង​អាង​ហែល​ទឹក​ឱ្យបាន​ច្រើន កន្លែង​ទៀត ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍ វិស័យ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា ឱ្យមាន​ការរីកចម្រើន និង ស្វែងរក​មេដៃ​ជូន​ជាតិ​ឱ្យបាន​ច្រើន ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី បានឱ្យ​ដឹង​ផង​ដែរ​ថា​៖ ការថែទាំ​ជួសជុល​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ​រយៈពេល​ពី​ប្រាំពីរ​ខែ​ទៅ​ប្រាំបី​ខែ ហើយ​កីឡាករ​-​កីឡា​ការិនី​ដែល​កំពុង​ទទួល​ការហ្វឹកហាត់​បច្ចុប្បន្ន​ទាំង អស់ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការជួសជុល និង​សាងសង់​បាន បញ្ចប់​ជា​ស្ថាពរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន ក៏​ដូចជា​ក្រុមហ៊ុន​ឯកជន​នានា ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការជួសជុល​ថែទាំ​អាង​ហែល​ទឹក​ក្នុង​ពហុ កីឡដ្ឋាន​នេះ​ឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ ប្រកប​ដោយ​លក្ខណៈ​​ស្តង់ដារ​អន្តរជាតិ និង​ដែល​បាន​ចូលរួម ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×