Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​មួយ​សន្លឹក​បញ្ជាក់ថា​ប៉ូលិស​ជប៉ុន​រក្សា​វិន័យ​ខ្លាំង ជាង​ទាហាន​អាមេរិក​ទៅទៀត​

spot_img

​ថ្មីៗ​នេះ​លើ​បណ្ដាញ​Twitter​ជប៉ុន បាន​ជជែក​វែកញែក​ពី​រូបថត​មួយ​សន្លឹក​ពី​គណនី Twitter​មាន nickname​គឹ @ Type96aoino ។​រូបភាព​នោះ​បង្ហាញឱ្យឃើញ​ប៉ូលិស​ជប៉ុន​ពីរ​នាក់​ដែល​ឈរ​ធ្វើការ​នៅ​កណ្ដាល​ថ្ងៃ បាន​បដិសេធ​ទឹក​សុទ្ធ​ត្រជាក់ស្រេង​ពីរ​ដប​ដែល​ទាហាន​អាមេរិក​ម្នាក់​ហុច​ឱ្យ​។​

​ប៉ូលិស​ជប៉ុន​ពីរ​នាក់​បដិសេធ​មិន​ទទួលយក​ទឹក​ត្រជាក់​ពីរ​ដប​របស់​ទាហាន​អាមេរិក​

​ម្ចាស់​គណនី Twitter បាន​សរសេរ​ខ្លឹមសារ​ដូចខាងក្រោម​៖

​ទាហាន​អាមេរិក​៖ «​អ្នក​ទាំងពីរ​ប្រហែលជា​ស្រេកទឹក ហើយ​ហុច​ទឹក​ឱ្យ​!»

​ប៉ូលិស​ជប៉ុន​៖ សូមទោស​ពួក «​ខ្ញុំ​កំពុង​សិ្ថ​ត​ក្នុង​វេន​បំពេញការងារ​»

​ទាហាន​អាមេរិក​៖ «​ពួកលោក​ប្រាកដជា​មិន​អី​ទេ​ឬ​?»»

​ប៉ូលិស​ជប៉ុន​៖ «​មិន​អី​ទេ យើងខ្ញុំ​មិន​អី​ទេ​»​។​

​បើតាម Next Shark រូបភាព​នេះ​ត្រូវបាន​ថត​កាលពី​ខែកក្កដា ហើយ​ប៉ូលិស​ជប៉ុន​ពីររូប​កំពុង​ស្ថិតក្នុង​វេន​ការពារ​ច្រកចេញចូល​នៃ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​។ អ្នកបើកបរ​យន្តហោះ​អាមេរិក​មានបំណង​ចង់​ជូន​ទឹក​សូ​ដា ទឹកក្រូច​ដល់​ប៉ូលិស​ជប៉ុន​ផឹក ព្រោះ​ពេលនោះ​មេឃ​ក្តៅ​ណាស់​។​

​តាម​បទបញ្ជា​រួម​នៅ​ជប៉ុន មន្ត្រី​រដ្ឋការ​មិនត្រូវ​បានអនុញ្ញាត​យក​ភេសជ្ជៈ​មកកាន់​កន្លែងធ្វើការ​ឡើយ ពិសេស​ប្រភេទ​ភេសជ្ជៈ​មាន​ពណ៌​។​មូលហេតុ​គឺ​ដោយសារ​ទង្វើ​បែបនេះ​ត្រូវបាន​ចាត់ទុកថា​មិន​អាជីព គ្មាន​ភាពម៉ឺងម៉ាត់ ហើយ​អាចធ្វើឱ្យ​ពួកគេ​បាត់​ការប្រមូលផ្តុំ​ចំពោះ​ការងារ​។​ប៉ុន្តែ​ពិតជា​ចម្លែក គ្រា​ដែល​ប៉ូលិស​ពីរ​នាក់​នេះ​បង្ហាញ​ពី​ការទទួលខុសត្រូវ​ចំពោះ​ការងារ បែរជា​ពុំ​សូវ​ទទួល​បានការ​ស្ងើចសរសើរ​ទៅវិញ​។​

​មតិ​ភាគច្រើន​លើកឡើងថា ហេតុអ្វី​ក៏​បែរជា​បដិសេធ​សន្តាន​ចិត្តល្អ​នេះ​។ អ្នក​ឱ្យ​និង​អ្នក​ត្រូវគេ​ឱ្យ​ប្រាកដជា​ដក់ចិត្ត​នឹង​ភាព​ទង្វើ​រៀងខ្លួន​។ តើ​ការផឹក​ទឹក​មួយ​ដប​នៅពេលដែល​មេឃ​ក្តៅហែង ហេតុអ្វី​បានជា​មិនត្រូវ​បានអនុញ្ញាត​? ។ មតិ​លេចធ្លោ​មួយ​បាន​ចោទ​សួរថា​៖ តើ​ពី​ពេលណា​មក​ដែល​យើង​ចាប់ផ្តើម​រស់នៅក្នុង​ពិភព​ចម្លែក​បែបនេះ​៕
​លី​សា​

spot_img
×