Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ស្ថាបនា​ផ្លូវ កាត់​បឹងទំពុន ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​បាន​កាន់តែ​ប្រសើរ​ឡើង​

spot_img

​សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​កសាង​ស្ថានា​ផ្លូវ និង​សាងសង់​ស្ពាន ចូល​មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរសភោ​គា​ធិបតី ហ៊ុន នាង នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក ដើម្បីពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ធំ​លូ​លាយ ងាយ​ស្រួល​ធ្វើ​ដំណើរ​ចេញចូល និង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​បាន​កាន់តែ​ប្រសើរ​ឡើង​។​

​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ និង​សាងសង់​ស្ពាន នៃ មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរសភោ​គា​ធិបតី ហ៊ុន នាង ស្ថិតក្នុង​សង្កាត់​ចាក់​អង្គ្រែ​លើ ខណ្ឌមានជ័យ កាលពី​ល្ងាច​​ថ្ងៃទី​២៦ តុលា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា នេះ​គឺ​ជា​សមិទ្ធិផល​មួយទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ​សម្រេចបាន ក្នុង​ការកសាង​ និង​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។

ការងារ​ហេដ្ឋា​រចនាសម្ព័ន្ធ នេះ ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជាប់​ជានិច្ច​មកលើ​ប្រជាពលរដ្ឋ ពិសេស​ការកសាង​ស្ថាបនា ផ្លូវ ​លូ ថ្នល់ និង​ស្ពាន​នេះ​។ លោក អភិបាល​បន្តថា សមិទ្ធិផល​ជាច្រើន បាន​កសាងឡើង ហើយ​ការអភិវឌ្ឍ​កំពុង​បន្ត ដំណើរការ​ទៅមុខ​ឥតឈប់ឈរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​សំបូរបែប ដំ​ដៅ​លើកកម្ពស់ កម្រិតជីវភាព​ប្រជាពលរដ្ឋ​បានធូ​ធារ និង​កាត់​បន្ថយ​ភាពក្រីក្រ​។​ឯកឧត្តម បញ្ជាក់ថា មហាវិថី​ថ្មី​មួយ​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រកប​អាជីវកម្ម និង​ការធ្វើ​ដំណើរ​ដឹកជញ្ជូន​ទំនិញ កសិផល និង​សេវាកម្ម​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​សង្គាត់​ចាក់អង្រែលើ​ប៉ុណ្ណោះទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ នៃ​ការ​តភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ជា​ការដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​គឺ​ការកកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ កាត់​បន្ថយ​ការចំនាយ និង​ជំរុញ​សេដ្ឋកិច្ច​ទីផ្សារ​ប្រព្រឹត្តិ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​លោក​អភិបាល បាន​បន្ថែមថា ខ្ញុំ​សុំ​អំពាវនាវ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ សូម​ចូលរួម​សហការ ផ្តល់​ភាព​អធ្យាស្រ័យ យោគយល់ និង​ការអត់ធ្មត់ចំពោះ​ផលប៉ះពាល់ និង​ការរំខាន​នានា ដែល​អាច​កើតមាន​ដោយសារ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​គម្រោង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ពិសេស ការដ្ឋាន​សាងសង់​ផ្លូវ និង​ស្ពាន នៃ មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរសភោ​គា​ធិបតី ហ៊ុន នាង​នេះ​។​

​លោក ពៅ ម៉េង​ហៃ ប្រធានស្តីទី​មន្ទីរ​សាធារណការ​និ​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា មហាវិថី​នេះ មាន​ប្រវេ​ង​២៨៧០​ម៉ែត្រ ទ​ទឺង​១៨​ម៉ែត្រ និង​ស្ពាន​មួយ​ប្រវែង​៨០​ម៉ែត្រ​ និង​ទទឹង​១៨​ម៉ែត្រ ។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​២ ដល់​ផ្លូវ​៣៧១ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ ដើម្បី ផ្តល់​លទ្ធភាព​ងាយស្រួល​ដល់​ការធ្វើដំណើរ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ កាត់​តាម​តំបន់​វេង​ស្រេង និង​តំបន់​ចោមចៅ ដែល​ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ ស្រប​ទៅតាម​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​យានយន្ត​នាពេល​បច្ចុប្បន្ន​។ លោក​បន្តថា ការស្ថាបនា​ផ្លូវ​និង​ស្ពាន​នេះ សាលា​រាជធានី បាន​គិតគូរ​ពី​គុណភាព​ស្តង់ដារ ដើម្បី ធានា ដល់​ការប្រើប្រាស់​មាន​ប្រសិទ្ធភាព​​​យូ​អង្វែង​។ ផ្លូវ​នេះ ពី​ដើមឡើយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជំវិញ​ក្នុង​តំបន់​នេះ ពុំ​ធ្លាប់​មាន​ផ្លូវ និង​ស្ពាន ធ្វើដំណើរ​ឆ្លងកាត់​នោះឡើយ ពោល​គឺ​ត្រូវ​ធ្វើ​ដំណើ​រវាង​ឆ្លងកាត់​ផ្លូវ​៣៧១ ផ្លូវ​២៧១ តំបន់​ក្បាលថ្នល់ និង​កំណាត់​ផ្លូវជាតិ​លេខ​២ ទើប​មក​ដល់​តំបន់​ចាក់​អង្គ្រែ​លើ ហើយ​សុទ្ធតែ​ជា​ទីតាំង​ស្ទះ​ចរាចរ​ខ្លាំង ត្រូវ​ចំនាយ​ពេល​ច្រើន​ម៉ោង​ក្នុង​ការធ្វើដំណើ​ឆ្លងកាត់ ។​

​សូមបញ្ជាក់​ថា​៖ ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​សាងសង់​ស្ពាន នៃ​មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរសភោ​គា​ធិបតី ហ៊ុន នាង​មាន​រយៈ​ពេល​​១៨​ខែ​៕ ​ដោយ​ ៖​ កូឡាប​

    

spot_img
×