Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ​អា​មេ​រិច ២​នាក់​ត្រូវ​ចាប់ខ្លួន​ដោយសារ​ថតរូប​បង្ហាញ​កំប៉េះគូថ​នៅ​ប្រាសាទ​ថៃ​

spot_img

​អ្នកទេសចរ​អា​មេ​រិច​ចំនួន ២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​ផាកពិន័យ ដោយសារ​តែ​បាន​ថត​រូបភាព​បង្ហាញ​កំប៉េះ​គូថ នៅ​ប្រាសាទ​ដ៏​ល្បី​មួយ​របស់​ថៃ និង​បាន​បង្ហោះ​វា​អន​ឡាយ​។ អ្នក​ទាំង​ពីរ​ក៏​អាច​រង​ការ​ចោទ​ពី​បទ​បង្ហាញ​អាកប្បកិរិយា​ព្រហើន ផងដែរ​។​

​អ្នកទេសចរ​ឈ្មោះ Joseph Dasilva អាយុ ៣៨​ឆ្នាំ និង Travis Dasilva អាយុ ៣៦​ឆ្នាំ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ហា៏​មុននា​ពេលយប់ នៅ​ព្រលានយន្តហោះ Don Mueang ស្ថិត​ក្នុង​ទីក្រុង​បាងកក ខណៈពេល​ដែល​ពួកគេ​កំពុង​រៀបចំ​ចាកចេញ​ពី​ប្រទេស​ថៃ ដើម្បី​ធ្វើដំណើរ​មក​កម្ពុជា​។​

​បើ​តាម​រូបភាព ដែល​បាន​ថត​នៅ​ប្រាសាទ​អរុណ បានបង្ហាញ​ថា អ្នក​ទាំង​ពីរ​បាន​ស្រាតខោ​ចុះ​បន្តិច បង្ហាញ​គូថ​ដាក់​ម៉ាស៊ីន​ថត និង​បាន​បែរមុខ និង​ធ្វើ​កាយវិការ​ទៅ​កាន់​ប្រាសាទ​អ​រុណ ដែល​ជា​ប្រាសាទ​ដ៏​ល្បី​មួយ​របស់​ប្រទេស​នេះ​។​

​ជន​ទាំង​ពីរ បាន​ទទួលស្គាល់ថា ពួកគេ​បាន​បង្ហោះ​រូប​នោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter និង Instagram​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​ថៃ​។​

​អ្នកទេសចរ​ទាំងពីរ ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ហោះ​រូបភាព​ស្រាត​ជា​សាធារណៈ ដែល​ហេតុនេះ​ពួកគេ​ត្រូវបាន​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ១៥៣​ដុល្លា ហើយក៍​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ការសំដែង​កាយវិការ​ព្រហើន​នៅ​កន្លែង​ទី​សក្ការៈបូជា និង​ការ​ចែកចាយ​រួប​ភាព​អាសអាភាស​តាម​អ៊ឺន​ធឺ​ណេត​។​

​បើ​តាម​ប៉ូលីស​និយាយ​នៅក្នុង​សេចក្តីប្រកាស​បានឲ្យដឹងថា “​ពួកគេ​អាច​នឹង​ត្រូវ​ចោទប្រកាន់​ពីបទ​អាសអាភាស​នៅ​ទីកន្លែង​សក្ការៈ​។ អ្នក​ដែល​ទទួលរង​ការចោទប្រកាន់​នឹង​ទទួលទោស​ក្នុង​ពន្ធ​ធនាគារ​។ វា​ជា​ការ​ក្រើនរំលឹក​ឲ្យ​មនុស្សទាំ​ង​អស់​គោរព​វប្បធ៌ម និង​សាសនា​របស់​ថៃ​”​។​

​បើ​តាម​ច្បាប់​របស់​ប្រទេស​នេះ បទ​ប្រមាថ​សាសនា​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​រយៈពេល​រហូត​ដល់ ៧​ឆ្នាំ​៕ សុភ័ក្ត្រ​

 

spot_img
×