Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​បរិស្ថាន ស្នើឲ្យ​បញ្ឈប់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសមៈ​ ​ហើយ​បដិសេធ​រាល់​ឯកសារ​ទិញ​លក់​ដី​

spot_img

​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន បាន​សេចក្តីជូនដំណឹង ពី​ការបញ្ឈប់​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសមៈ គីរីរម្យ​។ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយ​ដាក់​ចេញ​វិធានការ​មួយចំនួន ដើម្បី​ទប់ទល់​នឹង​ការទន្ទ្រាន​កាន់កាប់​ដី ដោយ​ខុសច្បាប់ នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសមៈ គីរីរម្យ ស្ថិតនៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​ការចេញ​វិធានការ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី ក្រសួង​បរិស្ថាន​ពិនិត្យឃើញថា តំបន់​មួយចំនួន​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ គិរី​រម្យ មាន​ចលនា​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ រួមមាន ការកាប់​ទន្ទ្រាន​កាន់កាប់ ការផ្ទេរ និង​ការទិញ​លក់​ដោយ​ខុសច្បាប់ ជាពិសេស​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ទោះបីជា​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ការពារ និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​ក្រសួង​បរិស្ថាន បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដី ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ដូចជា ការកាប់​ទន្ទ្រាន​កាន់កាប់ ការផ្ទេរ និង​ទិញ​លក់​ដី​ដោយ​ខុសច្បាប់ នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ គិរី​រម្យ​។ រដ្ឋបាល​មូលដ្ឋាន ជាពិសេស​ភូមិ ឃុំ និង​ស្រុក ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការបញ្ជាក់​លើ​លិខិត​ទិញ​លក់​ដី​រដ្ឋ ផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដីនៅក្នុង​ឧទ្យាន​ ៕ ​ដោយ​៖​រចនា​

​ខាងក្រោម​នេះ​ជា​វិធានការ​របស់​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​បរិស្ថាន​៖

 

spot_img
×