Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​២​រូប ត្រូវ​ធរណី​ស្រូប បើ​ពុំបាន​គេ​ជួយ​ទាន់​ម្ល៉េះ​សម​ស្លាប់បាត់​ហើយ​ (មានវីដេអូ)

spot_img

​ស្ត្រី​វេជ​បណ្ឌិត​តួ​ក​គី​ពីររូប​កំពុង​ឈរ​ជជែក​គ្នា ស្រាប់តែ​ត្រូវ​ដី​នៅ​ពីក្រោម​បាក់ស្រុត ធ្វើឱ្យ​អ្នក​ទាំងពីរ​ធ្លាក់ចុះ​។​ទិដ្ឋភាព​គួរឱ្យ​តក់ស្លុត​នេះ​កើតឡើង​នៅ​មជ្ឈមណ្ឌល​សុខាភិបាល​នាទី​ក្រុង​Diyarbakir, ភាគខាងត្បូង​។​ជនរងគ្រោះ​ទាំងពីរ​រូប​គឺ Suzan Kuday Balik និង​គិលានុបដ្ឋាយិកា​។​

​ខ្សែ​វីដេអូ​បង្ហាញឱ្យឃើញថា នារី​ទាំងពីរ​កំពុង​ដើរ​លើ​ចិញ្ចើមថ្នល់ ហើយ​នៅពេល​ពួកគេ​ឈប់ឈរ​ជជែក​ញ​គ្នា ស្រាប់តែ​ផ្ទៃដី​នៅក្រោម​ជើង​ពួកគេ​បាន​បាក់​ស្រុតចុះ​បង្កើតជា​រណ្តៅ​មួយ​ដ៏​ធំ ហើយ​អ្នក​ទាំង​ពីរបាន​ធ្លាក់ចុះ​។​

​តែ​ទោះបីជា​កប់​ក្រោម​គំនរ​បាក់បែក តែ​គេ​ទាំងពីរ​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​នោះ​នាំគ្នា​ទាញ​ចេញពី​រណ្តៅ ដោយ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​
​។​

​ប៉ូលិស​បាន​ទៅ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ និង​ធ្វើការ​ស៊ើប​អង្ក​ត​៕លី​សា​

spot_img
×