Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរពុំគួរឲ្យជឿ! បន្ទាប់គ្រូមន្តអាគមប្រាប់ថាកូនស្រីរបស់ខ្លួននៅតែមានជីវិត ឪពុកម្តាយគាស់មកវិញ និងរន្ធត់ចិត្តយ៉ាងខ្លាំង ពេលរកឃើញថា…

spot_img

មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល​មួយ បានកើតឡើងនៅទីក្រុង Ilagan ខេត្ត Isabela ប្រទេសហ្វីលីពីន កាលពី​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៧​​ នៅពេលដែលក្មេងស្រីម្នាក់ដែលត្រូវបានសន្មត់ថាស្លាប់ទៅហើយ ត្រូវបានឪពុកម្តាយរបស់នាង​គាស់ផ្នូរ យកមកពិនិត្យមើលឡើងវិញ នៅពេលដែលគ្រូមន្តអាគមម្នាក់បានប្រាប់ថា នាងនៅតែមានជីវិតនៅឡើយ បន្ទាប់យកទៅកប់អស់រយៈពេល ៣ ថ្ងៃ ។ ហើយអ្វីដែលធ្វើឲ្យឪពុកម្តាយរបស់នាងកាន់តែភ្ញាក់ផ្អើលនោះ គឺខ្លួនប្រាណរបស់នាងនៅតែទន់ធម្មតា ។

យោងតាមរបាយការណ៍សារព័ត៌មាន 98.5 Mhz RMN បានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសន្មត់ស្លាប់ខាងលើនេះ មានឈ្មោះ Jenny Rose Jacinto អាយុ ៤ ឆ្នាំ បានចាប់ផ្តើមឈឺគ្រុនក្តៅធ្ងន់កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ។ ទោះយ៉ាងណា ឪពុក​របស់នាងឈ្មោះ Jimmy Jacinto និយាយថា កូនស្រីរបស់គាត់​​ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យខេត្ត Isabela នៅពេលស្ថានភាព​ជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់នាំយកទៅព្យាបាលជាមួយគ្រូបុរាណអស់ជាច្រើននាក់មក ។ លោកបន្តថា នៅថ្ងៃពុធ កូនស្រីរបស់គាត់​ត្រូវបានប្រកាសថាស្លាប់ ហើយសពរបស់នាង​ក៏ត្រូវបានកំណត់យកទៅកប់នៅថ្ងៃទី១ ខែកញ្ញា ។

ទោះយ៉ាងណា​ សាច់ញាតិរបស់គាត់ម្នាក់ឈ្មោះ Gemma Jacinto De Villa បានអះអាងថា គ្រូមន្តអាគមម្នាក់​បាន​ប្រាប់ថា ឪពុកម្តាយរបស់ក្មេងស្រីនោះគួរតែគាស់​យកនាង​ចេញពីផ្នូរទៅ ព្រោះ​នាងនៅតែមានជីវិតនៅឡើយ ។ នៅពេលគ្រួសារ​គាស់ផ្នូរទាញបើកមឈូសលើកនាងចេញ ពួកគេពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេល​រកឃើញថាខ្លួនប្រាណរបស់នាងនៅតែមានសភាពទន់ធម្មតា ហើយសូម្បីពុំមាន​លក្ខណៈប្រែប្រួលនៃរាងកាយរបស់នាងទៀតផង ។

ឥឡូវនេះ ឪពុកម្តាយរបស់នាង​កំពុងតាមឃ្លាំមើលស្ថានភាព​របស់សពកូនស្រីរបស់ពួកគេ និងរង់ចាំ​​មើលពីសញ្ញា​ថាតើ​អាចនឹង​មាន​សង្ឃឹម​នៅរស់ ឬ យ៉ាងណា ៕ ដោយ៖ ឧត្តម (ប្រភព៖ trendingnews.today)

spot_img
×