Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ទុយោរ ចាប​ឆេះ​ធុង​ហ្គាស​នៅផ្ទះ​មន្ត្រី​កងកម្លាំង​នគរបាល​ម្នាក់ នៅ​សង្កាត់​ប៉ៃលិន​

spot_img

​ប៉ៃលិន ៖ ឆ្លង​ទុយោ​ចាប​ឆេះ​ធុង​ហ្គាស​នៅផ្ទះ​មន្ត្រី​កងកម្លាំង​នគរបាល​ម្នាក់​នៅ​ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​អោយ មនុស្ស​រងរបួស​ស្រាល​ចំនួន ០១​នាក់ និង​ខូចខាត ទ្រព្យសម្បត្តិ​មួយចំនួន ។ អគ្គីភ័យ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​ធ្នូ​ឆ្នាំ​២០១៧​។ ករណី​ផ្ទុះ​ធុង​ចង្ក្រានហ្គាស នៅ​ចំណុច​ផ្ទះ​លោក​វរសេនីយ៍ត្រី ហ៊ុយ ហិត មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ។​

​អនុសេនីយ៍ទោ វ៉ន វាសនា មន្ត្រីនគរបាល​ក្រុង​ប៉ៃ​លីន​អោយដឹងថា ៖ អគ្គី​ភ័ណ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​ទុយោ និង​ឆាបឆេះ​ធុង​ចង្ក្រានហ្គាស ។ ហើយ​វា​បង្អោ​យ​ម្ចាស់ផ្ទះ​ខាងលើ​រង​របួស​។​

​តែ​ករណី​នេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ធ្វើការ​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា​ដែរ ទើប​មិន​រា​ដាល់​៕ ដោយ ៖ បន្ទាយ​

spot_img
×