Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ៖ ភរិយា​ចាក់​ប្តី​១​កាំបិត​ធ្លាយ​ពោះ រួច​ថត Selfie បង្ហោះ​លើ​បណ្តាញ​សង្គម​

spot_img

​តាម The Sun , Olga Vaori អាយុ ២៥​ឆ្នាំ នៅ Surgut តំបន់​ស្វយ័ត Khanty-Mansi ចំណុះ​តំបន់ Siberia រុស្ស៊ី បាន​ប្រើ​កាំបិត​ចា​ក់ប្តីឈ្មោះ Oleg Smirnov ធ្លាយ​ពោះ ត្រូវ​វះកាត់​ទើប​សង្គ្រោះ​ជីវិត​បាន ។​

Vaori បង្ហោះ​រូបភាព​ចាក់​ប្តី​ធ្លាយ​ពោះ​ឡើង​បណ្តាញ​សង្គម ។​

​អម​ជាមួយ​រូបភាព​នេះ នាង​នៅ​បានសរសេរថា ៖ “​ប្រិយមិត្ត​! ខ្ញុំ​បាន​ចាក់​អតីត​ប្តី​របស់​ខ្ញុំ​ដោយ​កាំបិត ។ ខ្ញុំ​មើល​ទៅ​ស្រដៀង​សត្វ​ចម្លែក​” ។​

Vaori សារភាព​ប្រាប់​សមត្ថកិច្ច​ថា អតីត​ប្តី​រូប​នេះ​បាន​ច្របាច់​ក​របស់​នាង ក្រោយ​ពី​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ ។ យ៉ាងនេះ​ក្តី​នាង​ត្រូវបាន​ឃាត់ខ្លួន និង​រង​ការចោទប្រកាន់​ថា ៖ “​លើស​ពី​ស្ថានភាព ស្វ័យការពារ​ខ្លួន​ស្របច្បាប់​” ។​

​ទោះ​យ៉ាងណា​នាង​ត្រូវបាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​ត្រូវ​មើលថែ​កូន​ស្រី​អាយុ​២​ឆ្នាំ ។ ប្រសិន​ត្រូវ​កាត់ទោស​នាង​អាច​ជាប់គុក​១​ឆ្នាំ ៕

​រូបភាព​របស់ Vaori លើ​បណ្តាញ​សង្គម ។​

​លី​សា​

spot_img
×