Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​មនុស្ស​ម្នាក់​ទៀត​ហើយ​នៅ​ខេត្ត​កោះកុង ដោយសារ​បរិភោគ​ត្រី​ក្រ​ពត​

spot_img

​ខេត្ត​កោះកុង​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា កម្មករសំណង់​ម្នាក់​បាន​ស្លាប់​ក្រោយ​បរិភោគ​ត្រី​ក្រពត​សមុទ្រ​ជា​  អាហារ ពេល​ល្ងាច​។​

ជន​រងគ្រោះ បាន​ពុល​ធ្ងន់ធ្ងរ នៅ​ចន្លោះ​ម៉ោង ២ និង​៤៨ នាទី​យប់​រំលង​អាធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​២៧ ខែ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​អគារ អនុវិទ្យាល័យ​ប៉ាក់​ខ្លង ដែល​កំពុង​សាងសង់​ថ្មី ស្ថិតក្នុង​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ។​

ជនរងគ្រោះ​ឈ្មោះ ខៀវ ទិត ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កម្មករសំណង់ សាងសង់​សាលារៀន​ប៉ាក់​ខ្លង​។ ជនរងគ្រោះ​រូប​នេះ មាន​ស្រុកកំណើត នៅ​ឃុំ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

ភរិយា​ជនរងគ្រោះ បានឲ្យដឹងថា ប្តី​របស់​គាត់​បាន​បរិ​ភោគ ត្រី​ក្រពត នៅពេល​ទទួលទាន​អាហារ​ពេល​ល្ងាច ក៏​ស្រាប់តែ​ពេល​ចូល​សំ​រាន ប្តី​របស់​គាត់​មាន​អា​ការៈខុសប្លែក​ពី​ធម្មតា រួច​បាន​ស្លាប់​មិនទាន់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ឡើយ​។​បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​គ្រួសារ​ជនរងគ្រោះ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ ចុះ​ធ្វើ​កោសល្យវិច័យ​សព ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ភរិយា​សព បញ្ជាក់ថា ជា​ករណី​ពុល​ត្រី​ក្រពត​។​

ក្រោយ​ធ្វើ​កោសល្យវិច្ច័យ​រួច សព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ភិ​រិ​យាសព រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ ដែន សីមា​

 

spot_img
×