Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានអវកាស​X37B គ្មាន​អ្នកបើកបរ​របស់​NASA ទទួលជោគជ័យ​លើ​ការហោះហើរ​៤០០​ថ្ងៃ លើ​តារាវិថី​-​ជំហាន​កសាង​កងទ័ព​អវកាស​អាមេរិក​ចាប់ផ្តើម​ (មានវីដេអូ)

spot_img

​ដំណើរ​ថ្មី​បំផុត​របស់​យានអវកាស​សម្ងាត់ Orbital Test Vehicle-5 (OTV-5) បានចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៧​។​យានអវកាស​អាថ៌កំបាំង​នេះ​ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ទម្រ Falcon 9 របស់ Elon Musk ពី​មជ្ឈមណ្ឌល​អវកាស​Kennedy រដ្ឋ​Florida​។​

​គ្មាន​អ្នកណា​ដឹង​ពី​ភារកិច្ច​បច្ចុប្បន្ន​ក៏ដូចជា​មុន​នោះ​របស់​វា​ឡើយ​។​

​រហូតមកទល់​ពេលនេះ តាម​ការទម្លាយ​ចេញពី​ឯកសារ​ផ្លូវការ​មួយចំនួន​នោះ ការងារ​របស់​វា​គឺជា​ផ្នែក​មួយ​នៃ​ការ អភិវឌ្ឍ​«​កងកម្លាំង​អវកាស​»​។​

​យានអវកាស​នេះ​មាន​ទំហំ​មិន​ជាធំ​ប៉ុន្មាន​ឡើយ​៖ បណ្តា​យ​ប្រវែង​៨,៨​ម៉ែត្រ កម្ពស់​២,៩​ម៉ែត្រ ទម្ងន់​៥០០០​គីឡូក្រាម​។ វា​ហោះ​ក្រវែល​ភពផែនដី​របស់​យើង​ក្នុង​រយៈកម្ពស់​៣២០​គីឡូម៉ែត្រ​ពី​ផ្ទៃដី​។ គ្រឿងយន្ត​របស់​វា​ត្រូវបាន​ផ្តល់​ថាមពល​ដោយ​បណ្តា​កោសិកា​ថាមពលព្រះអាទិត្យ​និង​ថ្មពិល pin lithium-ion, ធ្វើឱ្យ​វា​អាចបំពេញ​ការងារ​ល្អឥតខ្ចោះ​ក្នុង​លំហ​អវកាស​។​

​ទម្ងន់​ផ្ទុក​របស់​យាន​នេះ​គឺជា​រឿង​អាថ៌កំបាំង​។​គ្មាន​អ្នកណា​ដឹង​ប្រាកដថា​យានអវកាស​នេះ​បាន​ដឹក​អ្វី​ទៅ​។​អ្នកវិភាគ​មួយចំនួន​លើកឡើងថា X37B បាន​នាំយក​បច្ចេកវិជ្ជា​ទៅ​សាកល្បង​ក្នុង​អវកាស សំដៅ​ជួយ​ឱ្យ​អាមេរិក​ត្រួតត្រា​បានការ​ប្រណាំងប្រជែង​ថ្មី​ក្នុង​លំហ​អវកាស​។​

នៅមាន​យានអវកាស​មួយទៀត​មាន​លំនាំ​ស្រដៀង​នឹង X37B ហើយ​កំពុង​ត្រូវបាន​គេ​ផលិត​។​

​គួររំលឹកថា ប្រធានាធិបតី​អាមេរិក Donald Trump​ធ្លាប់បាន​ប្រកាស​ពី​ការកសាង​កងកម្លាំង​អវកាស​ដែល​មិន​ចំណុះ​កងទ័ពអាកាស​ឡើយ ហើយ​បេសកកម្ម​របស់ X37B វា​គឺជា​ផ្នែក​មួយ​នៃ​ការកសាង​កងកម្លាំង​នេះ​។​

​ពុំមាន​ការបញ្ជា​ក់ថា​ភារកិច្ច​ពិតប្រាកដ​របស់​វា​គឺជា​អ្វី​៕​សូ​យ​ន​

spot_img
×