Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ក្មេងៗ​និង​មនុស្ស​ធំៗ​នៅ​ឥណ្ឌូនេស៊ី​នាំគ្នា​តាមដាន​រលក​ចម្លែក​មួ​យ ម៉ែដឹងអី​ស៊ូណាមិ រត់​ស្រ​វ៉ា​ដើមឈើ​សឹង​ពុំទាន់​…! (​វីដេអូ​)

spot_img

​យោងតាម​ការិយាល័យ​គ្រប់គ្រង​មហាសមុទ្រ និង​បរិយាកាស​ជាតិ (NOAA) នោះ​រលក​យក្ស​ដែល​បណ្តាលមកពី​ការរញ្ជួយ​ដី ឬ​ការផ្ទុះ​ភ្នំភ្លើង ស្ថិតក្រោម​សមុទ្រ គឺ​លទ្ធផល​នៃ​រលក​ស៊ូណាមិ ។ ល្បឿន​នៃ​រលក​របស់​វា គឺ​អាស្រ័យ​ទៅដោយ​ជម្រៅ​មហាសមុទ្រ មាន​ចម្ងាយ​ឆ្ងាយ​ជាង​ពី​ប្រភព ។ រលក​ស៊ូណាមិ​អាចធ្វើ​ដំណើរ​បាន​លឿន​ដូច​យន្តហោះ​អីចឹង ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ។​

​កាលពីពេល​ថ្មីៗ​នេះ ក្មេង​មាន​មនុស្ស​ធំ និង​ក្មេងៗ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ឈរ​មើ​លពី​ដំណើរ​របស់​វា ស្ថិត​នៅឯ​ឆ្នេរសមុទ្រ Bono Teluk Meranti ខេត្ត Pelalawan ប្រទេស​ឥណ្ឌូនេស៊ី ។ ហើយ​ម្នាក់​ក្នុងចំណោម​នោះ បាន​ឡើងដើមឈើ​ដើម្បី​ផ្តិត​យក​ពី​ហេតុការណ៍​នេះ ដោយ​ពុំ​រំពឹងថា​នឹង​អ្វីៗ​អាក្រក់​កើតឡើង​បន្ទាប់​នោះទេ ។ ប៉ុន្តែ អ្វីៗ​ពិតជា​ពុំ​នឹកស្មាន នៅពេល​ដឹងថា អំណាច​រលក​នោះ​ចូលមក​នឹង​អាច​បង្ក​គ្រោះថ្នាក់ ពួកគេ​ទាំងនោះ​ក៏បាន​នាំគ្នា​រត់ចេញ​ទាំង​ព្រលឹងចុងសក់ ដោយ​ខ្លះ​បាន​ចាក​ចេញផុត​ទៅផ្ទះ​រួចខ្លួន និង​ខ្លះទៀត គេច​ពុំទាន់​បាន​ស្រ​វ៉ា​ឡើងដើមឈើ ដើម្បី​គេច​ពី​គ្រោះថ្នាក់ ។

​ទោះយ៉ាងណា រលក​ដ៏​សាហាវ​នេះ បន្ទាប់មក​បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​បាន​វាយប្រហារ​ជន​លិច​ថ្នល់ ។ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ពុំមាន​នរណាម្នាក់​ទទួល​រងរបួស នៅក្នុង​ហេតុការណ៍​ដ៏​មហា​សែន​រន្ធត់​នេះ ។​

​កាកបាទក្រហម​បានផ្តល់​នូវ​គន្លឹះ​សុវត្ថិភាព ដើម្បី​ត្រៀមខ្លួន និង​ធ្វើ​មុនពេល​, អំឡុងពេល និង​បន្ទាប់ពី​ស៊ូណាមិ ។ យោងតាម​ពួកគេ មាន​គន្លឹះ​សំខាន់ៗ​៣ សម្រាប់​ពលរដ្ឋ​ត្រូវ​ដឹង​៖

  • ​ដើម្បី​គេច​ពី​គ្រោះថ្នាក់ ចូរ​ទៅកាន់​ទី​ខ្ពស់ និង​នៅ​ឲ្យ​បាន​ឆ្ងាយ​តាម​ដែល​អាចធ្វើ​ទៅបាន – រឹតតែ​ល្អប្រសើរ ទៅកាន់​ទីកន្លែង​មាន​រយៈកម្ពស់ ១០០ ហ្វ៊ី​ត លើ​កម្រិត​ទឹកសមុទ្រ ឬ ឆ្ងាយ​ពី​នោះ ២ ម៉ៃ​ល៍ ។​
  • ​រាល់​ការ​រត់គេច​នៅលើ​ដី និង​ឡើង​ទៅលើ អាចមាន​លក្ខណៈ​ខុសគ្នា​! ។​
  • ​ប្រសិន​អ្នក​អាច​ឃើញ​រលក​ចូលមក ចូរ​ប្រញាប់រ​ត់រក​ទីកន្លែង​សុវត្ថិភាព​មុន​ឲ្យ​ហើយ​ទៅ ។

​ដោយ​៖ ឧ​ត្ត​ម ប្រភព​៖ showbizreaders​

spot_img
×