Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹក​វៀត​ណា​ម ត្រៀម​ទទួល​នាវា​ប្រយុទ្ធ​បំពាក់​ដោយ​កាំជ្រួច Gepard

spot_img

​គេហទំព័រ barmacode1​ទើប​បង្ហោះ​ផ្សាយ​នូវ​រូបភាព​ថ្មី​បំផុត នាវា Gepard ទី​៤ របស់​កងទ័ពជើងទឹក​វៀតណាម កំពុងស្ថិត​នៅ​ក្នុង​នាវា​ដឹកជញ្ជូន Rolldock Star ។​

នាវា​ប្រយុទ្ធ Gepard បំពាក់​ដោយ​កាំជ្រួច​ដែល​កងទ័ព​វៀតណាម បាន​ទិញ​ពី​រុស្ស៊ី​។​

​តាម​នោះ​នាវា Rolldock Star បាន​ត្រៀម​បញ្ជូន​នាវា​ប្រយុទ្ធ Gepard ទី​៤ មកកាន់​ប្រទេស​វៀតណាម នាវា Gepard នេះ​ក៏​ត្រូវបាន​គេ​លាបថ្នាំ​ការពារ​ក៏​ដូចជា​រុំ​យោធភ័​ណ្ឌ​ទាំងឡាយ​នៅ​ទីនោះ សម្រាប់​ដឹក​ជញ្ជូន​មក​វៀតណាម​។​

​នាវា Gepard ទី​៤ របស់​វៀតណាម​នៅ​ក្នុង​កប៉ាល់​ដឹក​ជញ្ជូន Rolldock Star​។​

​មុន​នោះ​កប៉ាល់ Rolldock Star បាន​ដឹក​ជញ្ជូន​នាវា Gepard ៣​គ្រឿង​ហើយ មកឲ្យ​ប្រទេស​វៀតណាម ដោយ​១​ជើងៗ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១​ខែ​កន្លះ​ឯណោះ​។ គួរ​រំលឹក​ឡើងវិញ​ថា នេះ​ជា​លើក​ទី 5 ហើយ ដែល​កប៉ាល់ Rolldox Star រ៉ាប់រង​ដឹកជញ្ជូន​យោធ​ភ័ណ្ឌទំនើបៗ ដែល​វៀតណាម​ទិញ​ពី​រុស្ស៊ី​។ ការដឹកជញ្ជូន​៣​លើកដំបូង​របស់​កប៉ាល់​នេះ គឺ​ដឹក​នាវាមុជទឹក ៣​គ្រឿង ក្នុងចំណោម​នាវាមុជទឹក Kilo ៦​គ្រឿង មក​ឲ្យ​វៀតណាម​។ លើក​ទី​៤ កប៉ាល់​នេះ បាន​ដឹក​នាវា Gepard ទី​៣ ។​

​និយាយ​រួម​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ វៀតណាម​បាន​ចុះ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​ Kilo ៦​គ្រឿង និង​នាវា​បំពាក់​កាំជ្រួច Gepard ៤ គ្រឿង ពី​រុស្ស៊ី ៕​

spot_img
×