Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! ស្ត្រី​ម្នាក់​មាន IQ កើនឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផឹក​ទឹកកាម​រៀងរាល់ថ្ងៃ អស់​មួយ​ឆ្នាំ​

spot_img

​សិស្ស​ម្នាក់​មក​ពី​សកល​វិទ្យាល័យ California, Los Angeles (University of California, Los Angeles) សម្រេច​បាន​ពិន្ទុ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តសាស្ត្រលើ​ការ​ធ្វើ​តេស្ត IQ ដែល​រៀប​​ចំ​ឡើង​ដោយ​សមាគមន៍​អ្នកមាន IQ ខ្ពស់ (Mensa)​។​

​ស្ត្រី​ខាងលើ​មានឈ្មោះ​ថា Alicia Franklin វ័យ ២៦​ឆ្នាំ​។ នាង​អះអាង​ថា ការកើនឡើង IQ (​ក​ម្រិច​នៃ​ការចងចាំ​) របស់​នាង​គឺ​ដោយ​សារតែ​នាង​ផឹក​ទឹកកាម​ជា​រៀងរាល់ថ្ងៃ​។ នាង​គឺជា​សមាជិក​របស់ Mensa រួចទៅហើយ បន្ទាប់ពី​ធ្វើ​តេស្ត​ទទួលបាន​ពិន្ទុ ១៥៤ កាលពី​ឆ្នាំ ២០១៥​។​

​ក្រោយមក ស្ត្រី​វ័យក្មេង​នោះ បាន​ស្រាវជ្រាវ​ឃើញ​វិធី ២ ដើម្បី​បង្កើត IQ របស់​នាង ហើយ​បន្ទាប់​ពី​ធ្វើ​វា​សាកល្បង​អស់​រយៈពេល ៣​សប្តាហ៍ វា​ហាក់​ទទួលបាន​ជោគជ័យ​។​

​កម្រិត IQ របស់​នាង​បាន​កើតឡើង​ច្រើនជាង ៦៥​ពិន្ទុ​ក្នុង​រយៈពេល ១៣​ខែ បន្ទាប់ពី​នាង​ចាប់​​ផ្តើម​ផឹក​ទឹកកាម​ស្រស់​ជា​រៀងរាល់ថ្ងៃ​។ លទ្ធផល​វា​បាន​បង្ហាញថា កម្រិត​នៃ​ការ​ចាំ​ចាំ​របស់​នាង​​បាន​កើនឡើង​យ៉ាង​អស្ចារ្យ​។​

​បើ​តាម​ការ​ធ្វើ​តេស្ត​សាកល្បង​ចុង​ក្រុង​បង្អស់ បានបង្ហាញ​ថា IQ របស់​នាង​ទទួលបាន​ពិន្ទុ ២២០ ដែល​ពិន្ទុ​ដ៏​ខ្ពស់​នេះ បាន​ធ្វើឲ្យ​នាង​ជា​មនុស្ស​មាន​ភាព​វៃឆ្លាត​ជាង អ្នកវិទ្យាសាស្ត្រ Albert Eistein, Stephen Hawkins និង​លោក Leonardo Da Vinci​។​

​នាង​បាន​ថ្លែង​ដូច្នេះ​ថា “​ខ្ញុំ​បាន​ស្រាវជ្រាវ​វិធី​ជាច្រើន​ដើម្បី​បង្កើន​កម្រិត​នៃ​ការចងចាំ​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​រកឃើញថា ការផឹក​ទឹកកាម​គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​បំផុត​។ មាន​សារធាតុចិញ្ជឹម និង​សមាសធាតុ​គីមី​ជាច្រើន​នៅក្នុង​មេ​ជីវិត ដែល​វា​មាន​សារៈសំខាន់​​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល​”៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport.

spot_img
×