Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ឹស​! នារី​ម្នាក់​ទិញ​កាបូប​ប្រេន​តាម Online តម្លៃ​ជាង​១​ពាន់​ដុល្លារ មានអី ដឹក​មកដល់ ឃើញ​ហើយ​ស្លុតចិត្ត​និយាយ​លែង​ចេញ​ ព្រោះ​ជា​… (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលីស បន្ទាប់ពី​ការ​កូ​ម្ម៉​ង់​ទិញ​កាបូប​ម៉ាក​ល្បី​នៅលើ​អន​ឡាញ លទ្ធផល ស្រាប់តែ​ទទួលបាន​ដប​ទឹក​សុទ្ធ​២ គួរ​ឲ្យ​ហួសចិត្ត​បំផុត ។​

​នារី​រងគ្រោះ​ឈ្មោះ Panhathai Lertsin-udom បាន​នាំយក​ភស្តុតាង​នៃ​ការ​កូ​ម្ម៉​ង់​ទិញ​របស់​នាង ក្នុងនោះ​រួមមាន​វិក​យ​ប័ត្រ​ទូទាត់​អន​ឡាញ​, ការសន្ទនា​ជាមួយ​អ្នកលក់ និង​វីដេអូ​មួយ ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Muang កាលពី​ថ្ងៃអាទិត្យ ដើម្បី​ប្តឹង​ប្រឆាំង​អ្នកលក់​ដែលមាន​គណនី Instagram មួយ​ដែល​អ្នកលក់​មានឈ្មោះ​ថា B.PROMOTE ។​

​នាង​និយាយថា នាង​បាន​កូ​ម្ម៉​ង់​កាបូប​មួយ​តឹក Celine កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​បានឃើញ​រូបភាព​ប្រូ​ម៉ូត​សិន​មួយ​ត្រូវបាន​បង្ហោះ​ឡើង​នៅលើ​គណនី Instagram ឈ្មោះ brandnameby_Qa ដែល​អ្នកលក់​មានឈ្មោះ B.PROMOTE ។​

​នាង​បន្តថា នាង​បាន​ចំណាយលុយ ៣៧,០០០ បាត (១១២១ ដុល្លារ​) សម្រាប់​ការ​កូ​ម្ម៉​ង់​នេះ បន្ទាប់ពី​មានការ​បញ្ចុះតម្លៃ ៣,០០០ បាត ហើយ​បាន​ផ្ទេរ​លុយ​ទៅកាន់​លេខ​គណនី​ធនាគារ​មួយ ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​នាង​ដោយ​ឈ្មោះ B.PROMOTE នៅ​ថ្ងៃ​ដដែល​នោះ ។​

​អ្នកទិញ​ចាញ់បោក​គេ​រូបនេះ បាន​ប្រាប់ Bangkok Post ថា​៖ «​ខ្ញុំ​បានសម្រេច​ចិត្ត​ផ្ទេរ​លុយ​យ៉ាង​លឿន ដោយសារ​ខ្ញុំ​បានដឹងថា មាន​អ្នកទិញ​ជាច្រើន​បាន​តម្រង់​ជួរ​គ្នា ដើម្បី​ទិញ​ផលិតផល​ម៉ាក​ល្បីៗ​» ។​

​បន្ទាប់ពី​បង់លុយ​រួច នាង​ត្រូវបាន​ប្រាប់ថា កាបូប​នោះ​នឹង​ត្រូវបាន​នាំយកទៅ​ឲ្យ​នាង ហើយ​ត្រូវបាន​ផ្តល់នូវ​លេខ​កូដ​កញ្ចប់​ទំនិញ ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Kerry Express Thailand ។​

​ទោះយ៉ាងណា Panhathai បានចាប់ផ្តើម​មានការ​សង្ស័យ នៅពេល​នាង​ពុំ​អាចទាក់ទង​ជាមួយ​អ្នកលក់ B.PROMOTE ដោយ​គណនី​របស់​ឈ្មោះ​នេះ​ត្រូវបាន​បិទ ។​

​នៅពេល​នាង​ទៅ​ឆែក​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឥ​វ៉ាន់ នាង​ត្រូវបាន​គេ​ប្រាប់ថា ទំនិញ​នោះ​កំពុង​ដឹកជញ្ជូន​មកពី​អ្នក​បញ្ជូនមក នៅក្នុង​ខេត្ត Chiang Mai ។ នៅពេល​បុរស​អ្នក​ដឹកជញ្ជូន​ម្នាក់​បានមក​ដល់​ជាមួយ​ឥ​វ៉ាន់​នោះ នាង​បានស្នើរ​ឲ្យ​គេ​ជួយ​ថត​វីដេអូ ខណៈ​នាង​ចាប់ផ្តើម​បើក​មើល​វា ។ ជា​លទ្ធផល នាង​ពិតជា​រន្ធត់​និយាយ​លេង​ចេញ​តែម្តង នៅពេល​រកឃើញ​ក្នុង​ប្រអប់​នោះ គឺជា​ដប​ទឹក Kung Fu Panda ២​ដប បែបនេះ ។

​នេះ​ជា​មេរៀន​មួយ សម្រាប់​អ្នក​ចូលចិត្ត​ទិញ​ទំនិញ​អន​ឡាញ បាន​ជ្រាប​ជា​ព័ត៌មាន ៕ ដោយ​៖ ចន្ទី (​ប្រភព​៖ bangkokpost)​

spot_img
×