Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេ​តុងទីន​ម្នាក់​ស៊ីដាច់​លុយ​សមាជិក​ជាង​៤០​ម៉ឺន​ដុល្លារ ត្រូវ​នាំខ្លួន​មក​សាកសួរ​នៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ តុលា នេះ តំណាង​អយ្យការ​បាន​សាកសួរ​ស្ត្រី​សង្ស័យ​ម្នាក់ ជា​មន្ត្រី​សាលាខណ្ឌ និង ជា​មេ​តុង​ទីន រួចហើយ ហើយ​បាន​បញ្ជូន​ខ្លួន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ និង រង់ចាំ​ការសម្រេច​ចុងក្រោយ ។ ស្ត្រី​មេ​តុងទីន​ឈ្មោះ ចាន់ ស៊ីនួន ស៊ីដាច់​លុយ សមាជិក​ក្រុម​ជាច្រើន​នាក់​ទៀត ដែល​មាន​ទឹកប្រាក់រ​ហូ​តដល់​ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ឥឡូវនេះ សមាជិក​ជា​កូន​តុងទីន​ទាំងអស់នោះ កំពុង​តាម​ដាក់ពាក្យ បណ្តឹង​ជា​បន្តបន្ទាប់ ដូច្នោះ វាសនា​មេ​តុង​ទីន ចាន់ ស៊ីនួន ប្រហែល​មិនអាច​គេចផុត​ពី​ការឃុំខ្លួន​បណ្តោះអាសន្ន​នោះឡើយ ។​

​សូមបញ្ជាក់​ថា ស្ត្រី​ម្នាក់​បម្រើ​ការងារ​ជា​មន្ត្រី​សាលាខណ្ឌ និង​ប្រកប​មុខរបរ​ក្រៅ ដោយ​ជា​មេ​តុងទីន​ផង ត្រូវបាន​កម្លាំង​សមត្តកិច្ច​នគរបាល​ការិយាល័យ​អនុវត្តដី​កានៃ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ តុលា ពាក់ព័ន្ធ​លើ​បណ្តឹង​.​ឆបោក និង​រំលោភ​ទំនុកចិត្ត មាន​ទឹកប្រាក់ ២១៥០០​ដុល្លារ​អាមេរិក ។ ស្ត្រី​ជាប់​សង្ស័យ​ខាងលើ ឈ្មោះ ចាន់ ស៊ីនួន អាយុ​៣៤​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​១៧ អឺ ផ្លូវ​៣៧១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឲ្យដឹងថា ការឃាត់ខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​នោះ គឺ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ប៊ុន សុភាព ។​

​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាល​អំឡុង​ខែ​មីនា ឆ្នាំ​២០១៧ ជនជាប់សង្ស័យ បាន​ធ្វើ​មេ​តុង​ទី ដែល​មាន​សមាជិក​ប្រមាណ​៣៨៥​នាក់ លេង ១​ក្បាល​ចាប់ពី​១០​ដុល្លារ​, ៣០​ដុល្លារ​, ៥០​ដុល្លារ រហូតដល់​១០០​ដុល្លារ​អាមេរិក ។ ក្រោយមក កូន​តុង​បាន​ដេញ​យកប្រាក់​នោះ​ជា​បន្តបន្ទាប់ ខ្លះ​បាន ខ្លះ​មិន​បាន ជាក់ស្តែង​ដូច​ជា​ដើមបណ្តឹង​ឈ្មោះ ប៊ុន សុភាព ដេញ​បានតែ​លើ​ក្រដាស លុយ​អត់​បាន​១​រៀល​ទេ ហើយ​មេ​តុងទីន​បាន​សន្យា​ប្រគល់​ឲ្យ​ថ្ងៃ​នេះថ្ងៃនោះ ប៉ុន្តែ​ទីបំផុត​គេចខ្លួនបាត់ សូម្បី​ការទំនាក់ទំនង ក៏​ស្ងាត់​សូន្យឈឹង ។​

​ក្នុង​រយៈពេល​មេ​តុង​តុងទីន បាន​និង​កំពុង​គេចខ្លួន ដើមបណ្តឹង​កើត​ទុក​មិន​សុខចិត្ត ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្តកិច្ច ដើម្បី​ឲ្យជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ លុះ​ថ្ងៃទី​២៤ តុលា ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជា​មេ​តុងទីន សមត្ថកិច្ច​ក៏​បានអនុញ្ញាត​ឱ្យ​បើ​ការ​ស៊ើបអង្កេត​បឋម​ពី​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ឈ្មោះ ចាន់ ស៊ីនួន ដើម្បី​នាំ​ទៅ​សាកសួរ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ

spot_img
×