Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ផ្ញើ “​សំបុត្រ​គ្រាប់បែក​” ទៅ​អាមេរិក​ត្រូវបាន​គេ​រកឃើញ និង​ចាប់ខ្លួន​បែបណា​? (​វីដេអូ​)

spot_img

​ថ្ងៃទី ២៦ ខែតុលា ជនល្មើស Cesar Sayoc បាន​ត្រូវ​ចាប់ខ្លួន​នៅ​ទីលាន​ចត​រថយន្ត នា​រដ្ឋ Florida បន្ទាប់​ពី​មុខ​ព្រួញ​អ្នក​ស៊ើបអង្កេត​ចាប់ផ្តើម​ក្រសោប វិសាលភាព​នៃ​ការរុករក ។ បុរស​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤៨​ម៉ោង ។​

DNA ស្នាម​ក្រយ៉ៅ​ដៃ និង​សញ្ញា​នៃ​ទូរស័ព្ទ​ចល័ត បាន​នាំ​ផ្លូវ​សមត្ថកិច្ច​ទៅកាន់​ទីលាន​ចត​រថយន្ត​មួយ នៅ​ភាគខាងត្បូង Florida ហើយ​ចាប់ខ្លួន Sayoc អាយុ ៥៦​ឆ្នាំ ។ ម្ចាស់​បញ្ញើ​ប្រៃសណីយ៍​យ៉ាងតិច ១៤​កញ្ចប់ ត្រូវបាន​រកឃើ ។​

​របត់​នៃ​ការស៊ើបអង្កេត​បាន​ផ្តល់​តម្រុយ​នៅ​ថ្ងៃ​ទី ២៥ ខែតុលា គ្រា​ដែល​ភ្នាក់ងារ​ស៊ើបអង្កេត​តាម​តម្រុយ​កញ្ចប់​បញ្ញើ ៥ ផ្តើមចេញ​ពី​មូលដ្ឋាន​បែងចែក​ប្រភេទ និង​ចែកចាយ​សំបុត្រ​នៅ Opa-Locka រដ្ឋ Florida ។​

​តាមរយៈ​សញ្ញា​ទូរស័ព្ទ DNA និង​ស្នាម​ក្រយ៉ៅ​ដៃ លើ​បរិក្ខា​បន្ទុះ​ផ្ញើ​ឲ្យ​តំណាងរាស្ត្រ Macine Waters ដែល​គេ​វិភាគ​ឃើញ ។ ស្របពេល​នោះ​ដែរ កញ្ចប់​២​ទៀត ត្រូវបាន​មុខព្រួញ​ផ្សេង​រកឃើញ​នៅ New York និង California ។​

​ជនល្មើស Cesar Sayoc និង​រថយន្ត​មាន​បិទ​រូបភាព​គាំទ្រ ប្រធានាធិបតី Trump ហើយ​ប្រឆាំង និង​គណបក្ស​ប្រជាធិបតេយ្យ ។​

FBI ចាប់ខ្លួន Sayoc ពេល​វា​កំពុង​ដើរ​សំដៅ​រថយន្ត​នៅ​ទីលាន​ចត​រថយន្ត Auto Zone ។​

​រូបភាព​ទាំងឡាយ​សម្តែង​ការគាំទ្រ​ចំពោះ​ប្រធានាធិបតី Trump ហើយ​វាយប្រហារ​ឥស្សរជន​នយោបាយ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជាអាទិ៍ លោក Barack Obama និង​អ្នកស្រី Hillary Clinton ។ រូបភាព​និង​អក្ស “CNN ក៏​យ៉ាប់​” មាន​បិទ​លើ​កញ្ចក់​រថយន្ត​របស់​ជនល្មើស ។​

​ជនល្មើស Cesar Sayoc ធ្លាប់​មាន​អតីត​ទោស​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ លួច និង​ឆបោក ។ ជា​មនុស្សនិយម​ហិង្សា ហើយ​តែង​មាន​សំណេរ​ជេរប្រទេច​លើ​បណ្តាញ​សង្គម ។​

​ការផ្ញើ​រ​បញ្ញី​ប្រៃសណីយ៍ បង្កប់​គ្រាប់បែក​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២ ខែតុលា ដែល​មុនគេ​ផ្ញើ​ឲ្យ​មហាសេដ្ឋី​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ George Soros ។​

​ពេល​ត្រូវបាន​ចាប់ខ្លួន​ជនល្មើស​ថា មិន​ចង់​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ណា​ទេ ហើយ​បរិក្ខា​រ​បន្ទុះ​នោះ​មិន​បង្ក​អន្តរាយ​ឡើយ ។ ប៉ុន្តែ​នេះ​ពុំមែន​ជា “​របស់​ក្មេង​លេង​” – នាយក FBI ឲ្យដឹងថា ថ្វីបើ​វា​ជា​គ្រាប់បែក​បំពង់​សាមញ្ញ តែ​វា​អាច​ផ្ទុះ​បាន ។​

​ក្នុង​រយៈ ៤​ថ្ងៃ (២២/១០-២៦/១០) “​កញ្ចប់​សំបុត្រ​គ្រាប់បែក​” ត្រូវបាន​ផ្ញើរ​ជា​បន្តបន្ទាប់ ដោយ​អាស័យដ្ឋាន​អ្នក​ផ្ញើ​គឺ ការិយាល័យ​អ្នកតំណាងរាស្ត្រ Debbie Schultz – ប៉ុន្តែ​អ្នកស្រី​ក៏​ទទួលបាន “​កញ្ចប់​” នឹង​គេ​ដែរ ។​

​លោក Trump អះអាង​ក្រោយ​ការចាប់​ជនល្មើស​បាន​ថា ៖ “​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ហិង្សា​នយោបាយ​ចាប់​ឫស​ចាក់​គល់​នៅ​អាមេរិក​ឡើយ​” ។

​ថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រកាសថា Sayoc ប្រឈម​នឹង​ការចោទប្រកាន់ ៥ ហើយ​អាច​ជាប់គុក ៤៨​ឆ្នាំ ។​

​ថ្វី​ត្បិត​ជន​ស្មើ​ស​ត្រូវបាន​ឃាត់ខ្លួន​តែ “​សំបុត្រ​គាប់​បែក​” អាច​មិនទាន់​ប្រមូល​បាន​អស់​ទេ ។​

​មុខសញ្ញា​សំខាន់​២​នាក់ គឺ​លោក Barack Obama និង Hillary Clinton ។​

​សូ​យ​ន​

spot_img
×