Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំអាង​ថា​ស្រវឹងស្រា ចាប់រំលោភ​យាយ​ចំណាស់​អាយុ​…១​សតវត្សរ៍​!

spot_img

​ពិតជា​ព្រៃផ្សៃ និង​អសីលធម៌​មែនទែន ខណៈ​យុវជន​អាយុ ២០​ឆ្នាំ នៅ​ឥណ្ឌា រំលោភ ទោះបី​គាត់​មាន​ព្រះជន្ម ១០០​ឆ្នាំ​ទៅ​ហើយ​ក្តី ។​

​ជនរងគ្រោះ​នៅ​មិនទាន់​បាត់​តក់ស្លុត ។​

​ហេតុការណ៍​នេះ​កើតឡើង នៅ​ភូមិ​មួយនា​សង្កាត់ Nadia (​រដ្ឋ Rengad ខាងលិច – ឥណ្ឌា​) ខណៈពេល​សាច់ញាតិ​ជនរងគ្រោះ​ឮស្នូរ​ខ្សាវៗ​ស្រែក​ឲ្យជួយ​របស់​យាយ​ចំណាស់ ១០០​ឆ្នាំ តែ​គេ​មិន​បង្ហាញ​អត្តសញ្ញាណ ។​

​ពេល​អ្នក​ផ្ទះ​ស្ទុះ​ចូល​បន្ទប់​លោកយាយ គេ​ឃើញ Argla Biswas អាយុ ២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​នោះ​ដែរ កំពុង​ចូល​លាក់ខ្លួន​ក្រោម​គ្រែ ។ វា​បាន​ត្រូវ​ចាប់ខ្លួន​ភ្លាម ។​

​កូនស្រី​របស់​ជនរងគ្រោះ​ប្រាប់ថា ៖ “​ខ្ញុំ​បាន​ឮស្នូរ​ចម្លែក ។ ពេល​អើត​មើល​តាម​បង្អួច ក៏​ឃើញ​ម្តាយ​របស់​ខ្ញុំ​កំពុង​យំ ហើយ​ហៅ​ឲ្យគេ​ជួយ​” ។ “​ពួក​ខ្ញុំ​រត់​ចូល​ក៏​ឃើញ​ជន​ដៃដល់​សម្ងំ​ពួន​ក្រោម​គ្រែ​” ។​

​គេ​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ តែ​ពុំ​មាន​បង្ហាញ​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​ក៏​ត្រូវបាន​ពេទ្យ​អនុញ្ញាត​ឲ្យ​វិល​មក​ផ្ទះ​១​ថ្ងៃ​ក្រោយមក ។ ប៉ុន្តែ​គាត់​នៅ​មាន​ការភ័យខ្លាច​រន្ធត់​មិនទាន់បាត់ ។​

​តាម​ប៉ូលិស លោកយាយ​សម្រាក​ម្នាក់ឯ​ង ហើយ​ទម្លាប់​ក្នុងភូមិ​នេះ​គឺ​មិន​ចាក់សោរ​ផ្ទះ​ទេ ។ ជនល្មើស​ក៏​ឆ្លៀត​ឱកាស​តែម្តង ។​

​ជនល្មើស​មាន​អាយុ ២០​ឆ្នាំ ។​

​ជនល្មើស​ប្រាប់​ប៉ូលិស​ថា ខ្លួន​ស្រវឹងស្រា​ជ្រុល ហើយ​លែង​គ្រប់គ្រង​ខ្លួនឯងបាន មិនដឹង​ថា​បាន​ធ្វើ​អ្វីខ្លះ​?

​ជនល្មើស​រង់ចាំ​ការកាត់ទោស ប៉ុន​តែ​សាធារណ​មតិ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋអំណាច គ្រា​ដែល​រឿង​ចាប់​រំលោភ​ពុំ​ដែល​ស្ងប់​ឡើយ នៅ​ប្រទេស​ឈរ​លំដាប់​ទី​១ ខាង​…​រំលោភ​ផ្លូវភេទ​នេះ ៕ ចន្ទ្រា​

spot_img
×