Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​ចាញ់ក្តី​ចែក​ទ្រព្យ ក្រោយ​លែងលះ​ជាមួយ​ប្រពន្ធ មុន​នឹង​ចាកចេញ​ពី​ផ្ទះ​ទៅ បុរស​ជា​ប្តី​បន្ទុះ​ផ្ទះ​… ខ្ទេច​តែម្តង​!

spot_img

​តាម​នោះ​បុរស​ជា​ប្តី​អាយុ ៦៦​ឆ្នាំ បាន​ចាញ់ក្តី​ប្រពន្ធ​ត្រូវ​បណ្តេញចេញ​ពី​ផ្ទះ​ធ្លាប់​នៅ ។ ដោយ​ទ្រាំលែងបាន បុរស​នេះ បាន​បង្ក​ឲ្យមាន​ការផ្ទុះ​ប្រព័ន្ធ​ឧស្ម័ន​ចំ​ហេះ​ធ្វើ​ឲ្យ​ផ្ទុះ​ខ្ទេច​ផ្ទះ​តែ​ម្តង មុនពេល​ចាកចេញ​ទៅ ។​

ផ្ទះ​ធ្លាប់ជា​ជម្រក​សុភមង្គល ឥឡូវ​ត្រូវ​ខ្ទេចខ្ទី​ដូចជា​រឿងរ៉ាវ​កើតឡើង​ចំពោះ​ប្តី​ប្រពន្ធ ២ នាក់​នេះ ។​

​ប៉ុន្តែ​ខណៈ​ពេល​ផ្ទុះ​បំពង់​ហ្គាស​នោះ ទាំង​ជនដៃដល់ (​ប្តី​) និង​អតីត​ភរិយា សុទ្ធតែ​នៅ​ក្នុងផ្ទះ ។ ពួកគេ​នៅ​មាន​ជីវិត​ពុំគួរ​ឲ្យ​ជឿ ។ Elaine ជា​ភរិយា​មាន​របួសស្រាល ខណៈ​បុរស​ជា​អតី​ស្វាមី​រងរបួស​ធ្ងន់​ជាង ហើយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​មន្ទីរពេទ្យ​តែម្តង ។​

​ផ្ទះ​ទាំងមូល​បាក់​បែកខ្ទេច​គ្មាន​សល់ ។​

​ទោះបី​មាន​របួសធ្ងន់​ជាង​ក្តី តែ​ដោយសារ​ជនដៃដល់ Ian ត្រូវបាន​ចោទប្រកាន់​ទោស​ព្រហ្មទ័ណ្ឌ “​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ដទៃ​” ទោះបី​អតី​ប្រពន្ធ​ខ្លួន​មាន​របួស​តិច​តួចក្តី ។​

Elaine រងរបួស​ស្រាល​ប៉ុណ្ណោះ ។​

​ក្រោយ​ការ​លែងលះគ្នា កាលពី ២​ឆ្នាំមុន ផ្ទះ​នេះ​ត្រូវបាន​ចែក​ជា ២ ដោយឡែក​ពីគ្នា ។ ប៉ុន្តែ​ក្រោយមក​នារី​ជា​ប្រពន្ធ​បាន​ក្តីទាមទារ​សិទ្ធិ​លើ​ផ្ទះ​នេះ​ទាំងមូល ហើយក៏​បាន​ឈ្នះក្តី ។ ហេតុ​នេះ​បុរស​ជា​ប្តី​ត្រូវ​ចាកចេញ ។ នេះ​ជា​មូលហេតុ​នាំឲ្យ​មាន​ការផ្ទុះ​កម្ទេច​ផ្ទះចោល ។​

​កម្លាំង​សង្គ្រាម​កំពុង​អន្តរាយ​

​លី​សា​

spot_img
×